ងាយៗ វិធីធ្វើម៉ាសសូកូឡាបិតមុខឲ្យក្មេងស្អាត នៅផ្ទះដោយខ្លួនឯង

  • 2020-03-26 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ថែរក្សា​​ស្បែក​មុខ​ដោយ​ផលិតផល​ផ្សេងៗ​ជា​ប្រចាំ គឺ​ជា​រឿង​ចាំ​បាច់​សម្រាប់​មិត្ត​ៗ​នារី​ ប្រសិន​បើ​ចង់​ឲ្យ​សម្រស់​​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​។ ក្រៅ​ពី​នោះ​សូម្បី​តែ​ម៉ាស​បិត​​មុខ​ក៏​មិន​គួរ​មើល​រំលង​ដែរ។ ពេល​ទំនេរ​ៗ​ អាច​អាច​ឆ្លៀត​ពេល​ធ្វើ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ តាម​វិធី​​ងាយៗ​ដូច​ខាង​ក្រោម​។

​​​គ្រឿង​ផ្សំ៖

១. សូកូឡា

២. ទឹក​ឃ្មុំ

៣. យ៉ាអួ

៤. ស្រូវ​សាឡី (ច្នៃ​រួច)

វិធីធ្វើ៖

យក​គ្រឿង​ផ្សំ​ទាំង​៤​មុខ ដាក់​ចូល​ក្នុង​ម៉ាស៊ីន​កិន ក្រឡុក​ឲ្យ​ម៉ដ្ឋ​ចូល​គ្នា​សព្វ​ល្អ បន្ទាប់​មក​យក​មក​បិត​លើមុខ​ ទុក​ចោល​៣០​នាទី រួច​ត្រូវ​លាង​ទឹក​ចេញ​ឲ្យ​​​បាន​ស្អាត។ អាច​ធ្វើ​បាន​​​១-២ ដង​ក្នុង​មួយ​សប្តាហ៍​។

អត្ថប្រយោជន៍​សំខាន់​៖ ជួយ​ឲ្យ​ស្បែក​ទន់ មាន​ពន្លឺ មាន​សុខភាព និង​ជួយ​ឲ្យ​ម៉ដ្ឋ​រលោង​ក្មេង​ជាង​វ័យ​៕

ចុចអានបន្ត៖ ៤ វិធី ជួយការពារស្បែកមិនឲ្យឡើងមុន ពេលត្រូវពាក់ម៉ាសយូរជាប្រចាំ

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម