ច្បាស់​ណាស់​ថា​កម្ម៉ង់​ទិញ​រ៉ូប​ព្រះនាង តែ​ពេល​មក​ដល់​ដៃ​បែរ​ជា​រ៉ូប​អ្នក​បំរើទៅវិញ

  • 2020-03-24 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្វី​ដែល​ឈឺចាប់​ជាង​ពេល​ទិញ​រ៉ូប​ខុស​ទៀត​នោះ​គឺ សម្ដី​អ្នក​លក់​នៅ​តែ​ខ្លាំង ទោះ​បី​ជា​ខ្លួន​លក់​ទំនិញ​ឲ្យ​គេ​ខុស​ហើយ​ក៏​ដោយ។

បើ​និយាយ​ពី​ការ​ផុង​ខ្លួន​ដោយ​សារ​ទិញ​ទំនិញ​អនឡាញ​ខុស​នោះ ទោះ​បី​ជា​និយាយ​ដល់​ស្អែក​ក៏​មិន​ចប់​ដែរ។ យ៉ាងណាក្ដី ទោះ​បី​ជា​ឃើញ​ឧទាហរណ៍ជាក់​ស្ដែង​ចំពោះ​មុខ​​ស្ដែង​ៗ​យ៉ាងណាក៏​ដោយ ក៏​មិត្ត​ៗ​នារី​មិន​អាច​កាត់​ចិត្ត មិន​ទិញអនឡាញ​បាន​ដែរ។

ជាក់​ស្ដែង ថ្មី​ៗ​នេះ នារី​ម្នាក់​មក​ពី​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម បាន​ក្លាយ​​ជា​ជន​រងគ្រោះ​ថ្មី នៃ​ចំណូល​ចិត្ត​ទិញ​អនឡាញ​នេះ។ តាម​នោះ​ដែរ​ នារី​រូប​នេះ បាន​ត្រេកអរ​ជា​ខ្លាំង នៅ​ពេល​ឃើញ​មាន​ប្រម៉ូសិន​លក់​រ៉ូប​ស្អាត​ដូច​ព្រះ​នាង ដោយ​តម្លៃ​វិញ​ត្រឹម​តែ​៥​ដុល្លារ​ប៉ុណ្ណោះ។

ខ្លាច​បាត់​បង់​ឱកាស ទិញ​បាន​របស់​ល្អ ហើយ​ថោក នាង​ក៏​កម្ម៉ង់ទិញ​ភ្លាម។ ខណៈ​ក្នុង​ចិត្ត​គិត​ថា ខ្លួន​ជិត​បាន​រ៉ូប​ព្រះ​នាង​ស្លៀកហើយ​នោះ ការ​ពិត​បាន​ធ្វើ​ឲ្យ​នាង ខក​ចិត្ត​ជា​ខ្លាំង ដោយ​រ៉ូប​មែន​ទែន ដូច​ជា​របស់​អ្នក​បំរើ​របស់​ព្រះ​នាង​ច្រើន​ជាង។

ទ្រាំ​មិន​បាន នាង​បាន​សួរ​នាំ​អ្នក​លក់​ ហេតុ​អ្វី​រូបភាព​ផ្សេង ដល់​ពេល​បាន​ឥវ៉ាន់​ផ្សេង​នោះ នាង​រឹត​តែ​ស្ល​ឈាម​លើស​ដើម នៅ​ពេល​អ្នក​លក់​ឆ្លើយ​ថា តម្លៃ​លុយ​ប៉ុណ្ណឹង គឺ​បាន​តែ​រ៉ូប​ប៉ុណ្ណឹង​ឯង។ មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​របស់​ខ្លួន​ថា ទោះ​បី​ជា​តម្លៃ​ប៉ុណ្ណឹង​ មិន​អាច​ទាម​ទារ​ខ្ពស់​បាន​ក៏​ដោយ តែ​អ្នក​លក់​ក៏​មិន​គួរ ដាក់​រូប​ផ្សេង ហើយ​ឥវ៉ាន់​ផ្សេង​នោះ​ដែរ៕

អានបន្ត តួ​រង​ស្រី​រឿង Itaewon Class ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង ព្រោះ​មុខ និង​រាង​ស្អាត​ឥត​ខ្ចោះ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម