តួ​រង​ស្រី​រឿង Itaewon Class ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង ព្រោះ​មុខ និង​រាង​ស្អាត​ឥត​ខ្ចោះ

  • 2020-03-24 04:13:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

នៅ​ក្នុង​កម្រង​រូបភាព​ក្រៅ​ឆាក​នៃ​ខ្សែភាពយន្ត​ភាគ Itaewon Class តារា​សម្ដែង​ស្រី​កំពុង​ឡើង​កូដ​កូរ៉េ Kwon Nara ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្ពស់​ជាង​គេ ដោយ​សារ​សម្រស់​លេច​ធ្លោ​របស់​ខ្លួន។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្សែភាពយន្ត​ភាគ​កូរ៉េ​ដ៏​ល្បី​ឈ្មោះ Itaewon Class បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ ដោយ​នៅ​ភាគ​បញ្ចប់​មាន​ចំនួន​អ្នក​ទស្សនា​បំបែក​កំណត់​ត្រា​តែ​ម្ដង។ ទន្ទឹម​នឹង​នេះ តួឯក​ប្រុស​ស្រី​ដែល​បាន​ទាក់ទាញ​ទស្សនិកជន​តាំង​ពី​ដើម​នោះ ចាប់​ផ្ដើម​ដល់​ពាក់​កណ្ដាល​រឿង តួ Oh Soo Ah ដែល​រ៉ាប់រង​ដោយ​ស្រី​ស្អាត Kwon Nara នោះ​ក៏​ចាប់​ផ្ដើម​មាន​អ្នក​គាំទ្រ​កើន​ឡើង។

ទោះ​បី​ជា​ដើរ​តួ​អាក្រក់​ក៏ដោយ តែ​ដោយ​សារ​តែទម្រង់​មុខ ព្រម​ទាំង​រាង​ស្អាត​ឥត​ខ្ចោះ​ដូច​ម៉ូដែល​នោះ ស្រី​ស្អាត​វ័យ ២៩​ឆ្នាំ បាន​ធ្វើ​ឲ្យ​គេ​មើល​មិន​ដាក់​ភ្នែក។ ជាក់​ស្ដែង នៅ​ក្នុង​កម្រង​រូបភាព​ក្រៅ​ឆាក ដែល​បញ្ចេញ​ដោយ​ក្រុមការងាររឿងភាគ​ខាង​លើ​មុន​នេះ Kwon Nara បាន​បង្អួត​សម្រស់​មិន​ចេះ​ចាស់​របស់​ខ្លួន ទោះ​ជិត​ឈាន​ចូល​វ័យ​សាម​ប្លាយ​ក៏​ដោយ។ មនុស្ស​ជា​ច្រើន​ជឿជាក់​ថា អតីត​តារា​ចម្រៀង​រូបនេះ នឹង​ក្លាយ​ជា​តារា​សម្ដែង​មាន​​កិត្តិនាម​នៅ​ថ្ងៃ​អនាគត៕

អានបន្ត៖ ​ម៉ារីម៉ា ធ្លាយ​រូប​ដក់​ភ្នែក​ធំ មុខ​ស្លេកស្លាំង ពេល​អត់​ផាត់​មុខ​សោះ

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel