ស្រីៗគួរធ្វើរឿងតូចៗនេះឲ្យបាន ដើម្បីកាន់តែមានភាពទាក់ទាញជាងមុន
- 2020-03-24 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗគួរធ្វើរឿងតូចៗនេះឲ្យបាន ដើម្បីកាន់តែមានភាពទាក់ទាញជាងមុន
មនុស្សស្រីគ្រប់រូប គឺជាមានភាពស្រស់ស្អាតរៀងខ្លួន ដូចនេះអ្នកមិនចាំបាច់តុបតែងមុខ និងស្លៀករ៉ូបល្អៗពេក ដើម្បីឲ្យមើលទៅអស្ចារ្យអ្វីនោះទេ ពីព្រោះអ្នកស្អាតស្រាប់។ តែគួរងាកមក ធ្វើរឿងតូចៗមួយចំនួននេះវិញ ដែលធ្វើឲ្យអ្នកកាន់តែទាក់ទាញជាងមុនទៅទៀត៖
**១.រួសរាយពេលជួបមនុស្សគ្រប់គ្នា**
បុគ្គលិកលក្ខណៈល្អ ទើបជាភាពស្រស់ស្អាតពិតប្រាកដរបស់ស្ត្រី។ កាលណាអ្នករាក់ទាក់ដាក់មនុស្សជុំវិញខ្លួន ដោយការញញឹមញញែម នោះអ្នកដទៃមើលមកអ្នកក្នុងផ្លូវល្អជានិច្ច។
២.ស្លៀកពាក់ពណ៌ក្រហម
សម្រាប់ហេតុផលមួយ គឺបុរសត្រូវបានទាក់ទាញដោយពណ៌ក្រហម។
៣.សកម្មភាពដោយការប្រុងប្រយ័ត្ន
វាគ្មានបញ្ហាទេ ប្រសិនបើអ្នកយំគ្រប់ពេលដែលអ្នកនៅក្នុងផ្ទះ។ ប៉ុន្តែនៅពេលអ្នកចេញជាសាធារណៈ ត្រូវភ្លេចអំពីទុក្ខសោកទាំងឡាយ ហើយធ្វើសកម្មភាពដូចជាគ្មានរឿងអ្វីកើតឡើង។
៤.គេងឲ្យបានស្កប់
ពេលគេងបានគ្រប់គ្រាន់រាល់យប់ មិនត្រឹមតែលុបបំបាត់ស្ថានភាពខ្មៅក្រោមភ្នែករបស់អ្នកប៉ុណ្ណោះទេ តែអ្នកអាចក្រោកពីគេងដោយអារម្មណ៍ស្រស់ថ្លា និងមានភាពជឿជាក់ក្នុងខ្លួនតែម្ដង។
៥.មាន Body Language
ស្រីៗដែលមានការចាប់អារម្មណ៍ច្រើនមនុស្សជុំវិញខ្លួន ពួកគេច្រើនតែមាន Body Language ដោយបង្ហាញវាចេញមកយ៉ាងមានទំនុកចិត្តលើខ្លួនឯង។
៦.អាចច្នៃរបស់សាមញ្ញ ទៅជាទាក់ទាញបាន
ស្ត្រីដែលមានភាពច្នៃប្រឌិតខ្ពស់ ក៏តែងតែទទួលបានការចាប់អារម្មណ៍ច្រើនពីបណ្ដាអ្នកក្បែរខ្លួន ឬនៅក្នុងបណ្ដាញសង្គម៕
ចុចអាន៖ស្រីៗមើលយូរទៅស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើអនុវត្តវិធីថែរក្សាសម្រស់ទាំងនេះ