ស្រីៗមើលយូរទៅស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើអនុវត្តវិធីថែរក្សាសម្រស់ទាំងនេះ
- 2018-04-10 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗមើលយូរទៅស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើអនុវត្តវិធីថែរក្សាសម្រស់ទាំងនេះ
គ្មានមនុស្សស្រីណាដែលថាមិនចង់ស្អាតឡើយ។ ស្ត្រីគ្រប់រូបចង់មើលទៅល្អទៅៗក្នុងជីវិតប្រចាំថ្ងៃ។ ដូចនេះដើម្បីជាការងាយស្រួល កញ្ញា សូមណែនាំវិធីសាស្ត្រមួយចំនួនដែលជួយឲ្យស្រ្តីកាន់តែស្អាតឡើងរាល់ថ្ងៃ៖
១.ប្រើប្រេងជីអង្កាម ដើម្បីធ្វើឲ្យបបូរមាត់របស់អ្នកកាន់តែពេញស្អាត។ អ្នកគ្រាន់តែបន្ថែមដំណក់ប្រេងពីរបីទៅលើបបូរមាត់ និងញីឲ្យវាសព្វល្អ។
២.អ្នកអាចប្រើប្រេងដូង ដើម្បីជម្រះគ្រឿងសម្អាងចេញពីមុខ។ វិធីនេះអាចចំណេញប្រាប់បានច្រើន ដោយមិនចាំបាច់ទិញទឹកជូតសម្អាតគ្រឿងសម្អាងមកប្រើប្រាស់។
៣.ប្រសិនបើម៉ាស្ការ៉ាអស់ ហើយអ្នកគ្មានលុយទិញថ្មី អាចបន្ថែម salt solution ទៅក្នុងបំពង់ចាស់ជាមួយទឹកក្ដៅពីរបីដំណក់រួចគោះៗវា។
៤.បើអ្នកចង់ឲ្យរោមភ្នែកឆាប់ស្ងួត បន្ទាប់ពីលាបម៉ាស្ការ៉ា អ្នកគួរតែយកម៉ាស៊ីនផ្លុំសក់ផ្លុំលើមុខ ដោយបើកត្រឹមកម្ដៅធម្មតា។
៥.ចង់កោររោមប៉ុន្តែអស់ហ្វូមសម្រាប់លាបមុនពេលកោរ អាចប្រើក្រែមបន្ទន់សក់ជំនួសបាន។
៦.ប្រើថ្នាំបន្តក់ភ្នែក ដើម្បីព្យាបាលមុខមុន។ បន្តក់ធាតុរាវលើសំឡី ឬកប្បាស ហើយដាក់ក្នុងទូទឹកកករយៈពេល ១០នាទី បន្ទាប់មកយកវាអនុវត្តលើតំបន់មុខមានបញ្ហារបស់អ្នក។
៧.លាបក្រមួន vaseline តិចតួចទៅតំបន់ស្បែករបស់អ្នកដែលបាញ់ទឹកអប់ នោះក្លិនក្រអូបកាន់តែបានយូរ។
៨.ចង់ឲ្យសក់ក្បាលក្រអូបប្រហើររហូត គួរយកទឹកអប់មកបាញ់លើក្រាស រួចចាំសិត៕
ចុចអាន៖ស្អាតបានមួយតួខ្លួនដោយប្រើរបស់ដែលមានស្រាប់នៅក្នុងផ្ទះ