ចង់ទិញបន្លែលែងពិបាក ហើយមិនអស់លុយថ្លៃដឹកទៀត ត្រឹម២០នាទីមកដល់ដៃភ្លាមៗតែម្តង

  • 2020-03-23 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​អតិថិជន ​ដែល​ចង់​បាន​បន្លែ​ស្រស់​ល្អ ​ដោយ​មិន​បាច់​ចេញ​ក្រៅ​ទៅ​ទិញ​ផ្ទាល់ ផ្សារ​​កសិផល​ធម្មជាតិ ឡេង ណា​វ៉ា​ត្រា ​បាន​រៀប​ចំ​សេវា​ដឹក​ជញ្ជូន​​រហ័ស​ទាន់​ចិត្ត​ដល់​ផ្ទះ​លោក​អ្នក​ត្រឹម​តែ​២០​នាទី​ប៉ុណ្ណោះ។

​ផ្សារ​របស់​ឧកញ៉ា​វ័យក្មេង ឡេង ណា​វ៉ា​ត្រា ទើប​បើក​លក់​កាលពី ថ្ងៃ​ទី ទី១៥ ខែ​មីនា ឆ្នាំ២០២០ មាន​ទីតាំង​នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យាជ្​រុង​ខាង​ជើង (ជាន់​ផ្ទាល់​ដី និង​ជាន់​ទី១) ​បាន​រៀប​ចំ​នូវ​វិធី​ងាយ​ស្រួល​ដល់​អតិថិ​ជន​ទាំង​អស់ ​តាម​វិធី​ដូច​ជា​៖

-ទូរសព្ទ​កុម្ម៉ង់​ដោយ​ឥត​គិត​ថ្លៃ៖ ដើម្បី​បង្ការ​លើ​ការ​ចំណាយ​បន្ថែម​ពី​លើ​តម្លៃ​ទំនិញ ផ្សារ​បាន​រៀប​ចំ​ប្រព័ន្ធ​ទូរសព្ទ​ពិសេស ដែល​ផ្ដល់​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​សម្រាប់​ការ​ហៅ​ចូល​កុម្ម៉ង់​ទំនិញ​ដោយ​ឥត​គិត​ថ្លៃ។ លេខ​ទូរស័ព្ទ​កុម្ម៉ង់​ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤ ។ ​

-ការ​ដឹក​ជញ្ជូន​លឿន៖ ផ្សារ​បាន​រៀប​ចំ​ប្រព័ន្ធ​ដឹកជញ្ជូន ដោយ​ចំណាយ​ពេល​ត្រឹម ២០នាទី​ប៉ុណ្ណោះ ទំនិញ​នឹង​បាន​ទៅ​ដល់​បង​ប្អូន​អតិថិជន​ទាំង​អស់​នៅ​រាជធានី។ ​លោក​អ្នក​គ្រាន់​តែ​ចុច​កុម្ម៉ង់​ទិញ​តាម វិបសាយ ឬ Mobile app ក៏​បាន ក្រុម​ការងារ​នឹង​ដឹក​ជូន​ភ្លាមៗ ដោយ​ឥត​គិត​ថ្លៃ ក្នុង​រយៈ​ពេល តែ ២០នាទីប៉ុណ្ណោះ។ ​

ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ក៏​ដូចជា​ស្ថានភាព​បច្ចុប្បន្ន ដែល​គ្រប់គ្នា​មិន​ចង់​ចេញ​ពី​ផ្ទះ ដោយ​សារ​មេរោគកូវីដ១៩ ផ្សារ​កសិផល​ធម្មជាតិ ឡេង ណា​វ៉ា​ត្រា ក៏​មា​ន​ផ្ដល់​ជូន​សេវា​ដឹក​ជញ្ជូន​ដល់​ផ្ទះ ដោយ​ឥត​គិត​ថ្លៃ​ដោយ​គ្រាន់​តែ​បង​ប្អូន ចូល​ទៅ​កុម្ម៉ង់​តាមរយៈ ៖

-វិបសាយ ៖ ផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា

-សូម​ដោន​ឡូត Mobile App (Playstore) ៖ Navatra Market

-លេខ​ទូរសព្ទកុម្ម៉ង់ ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ) និង ០១១ ៤៤៤ ៤៤៤ ។ ឬ​អាច​ចូល​ទៅ​កាន់ Google Play ក៏បាន៕

-ផ្សារបន្លែកសិផលធម្មជាតិ មានក្រុម​ការងារ​ជា​ច្រើន​នាក់​រង់ចាំ​ដឹក​ជូន​បង​ប្អូន​យ៉ាង​ឆាប់រហ័ស ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ ២០​នាទី​ប៉ុណ្ណោះ​នៅ​ភ្នំពេញ៕

អានបន្ត កុំចាំតែស្រីៗ ប្រុសៗគួរចេះឡើងផ្សារ ទិញបន្លែល្អៗ តាមវិធីទាំងនេះ

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម