មានសក់វែងភ្លឺរលោងស្អាត នារីៗកុំចោលស្ទីល ៥ នេះឲ្យសោះ

  • 2020-03-18 10:51:29
  • ចំនួនមតិ 31 | ចំនួនចែករំលែក 501

តើមិត្តនារីណាខ្លះមានសក់វែង? បើមិត្តនារីមានសក់វែងភ្លឺរលោង ត្រង់ក្តី រួញក្តី អាចសាកធ្វើម៉ូដសក់តាមស្ទីលខាងក្រោមបាន។ ពេលចេញទៅក្រៅម្តងៗ អ្នកខ្លះនៅមុខកញ្ចក់ចង់រាប់ម៉ោង ក៏ព្រោះតែមិនដឹងថាគួរតែធ្វើម៉ូដសក់បែបណាឲ្យសមនិងស្អាត។ ឥលូវនេះ អ្នកនឹងអស់បារម្ភទៀតហើយ ប្រសិនបើអ្នកមានសក់វែងអាចធ្វើម៉ូដតាមរូបខាងក្រោមបាន។

ស្ទីលទី១៖ ចងបូក្រណាត់ធំ

នារីភាគច្រើននិយមប្រើកោស៊ូចងសក់ តែអ្នកគួរតែងាកមកប្រើបូក្រណាត់ ឬកន្សែងវែងចងសក់ដើម្បីមើលមកប្លែកនិងស្រស់ស្អាតជាងមុន។

រូបតំណាង

ស្ទីលទី២៖ អូសត្រង់ទម្លាក់

មិត្តនារីមួយចំនួនមានសក់ត្រង់តែមិនដែលទម្លាក់សក់ទេ ដូច្នោះបើអ្នកទម្លាប់ចង់ឬបួង គួរតែប្តូរមកស្ទីលទម្លាក់សក់ទាំងអស់ម្តង។

រូបតំណាង

ស្ទីលទី៣៖ មូលទឹករលកតិចៗ

សម្រាប់ម៉ូដសក់នេះវិញឃើញថាមានការពេញនិយមពីសំណាក់មិត្តនារីច្រើនខ្លាំង អ្នកអាចមូលទឹករលកតិចៗហើយចងឬទម្លាក់ទៅតាមការនិយមរបស់ខ្លួនបាន។

រូបតំណាង

ស្ទីលទី៤៖ បួងឡើងលើឲ្យខ្ពស់

សម្រាប់ស្ទីលបួងសក់វិញគឺនឹងជួយមុខអ្នកប្លែក មានអារម្មណ៍ស្រឡះ តែអ្នកក៏គួរតែមើលផងដែរថាទម្រង់មុខរបស់អ្នកគួរបួងសក់សមដែរឬយ៉ាងណា។

រូបតំណាង

ស្ទីលទី៥៖ ក្រង

ម៉ូដសក់ចុងក្រោយនោះគឺក្រង។ ក្រងសក់មានច្រើនម៉ូដណាស់ តែបើអ្នកចង់ក្រងលឿននិងសាមញ្ញអ្នកអាចជ្រើសរើសការក្រងសក់ពីចំហៀង ក្រោយ ឬចងឡើងលើរួចសឹមក្រង។

រូបតំណាង

គួរបញ្ជាក់ផងដែរថា អ្នកមានសក់វែងអាចសាកធ្វើបានតាមស្ទីលខាងលើ។ អ្នកក៏អាចច្នៃទៅតាមការចូលចិត្តរបស់ខ្លួនបន្ថែមពីនេះបានដែរ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ទម្លាប់តូចតាចប្រចាំថ្ងៃទាំងនេះដែលមិត្តនារីមិនគួររំលងក្នុងការថែរក្សាសុខភាពនិងសម្រស់

អត្ថបទ៖ សុវណ្ណ ស្រីពីន