មក​ដឹងឆ្នាំ​កំណើត​ដែល​ជា​គូ​នឹង​ឆ្នាំ​របស់​អ្នក!​

  • 2020-03-17 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​រយៈ​ក្បួន​ជ្រើស​រើស​គូ​ស្រករ ​ក្បួន​ចិន​ ដែល​​ចងក្រង​ដោយ​ឯក​ឧត្ដម​ អ៊ឹម បុរិន្ទ បាន​បង្ហាញ​ដូច​ត​ទៅ៖

រូបតំណាង

អ្នក​​កើត​ឆ្នាំ​ជូត

ប្រុស៖​ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ​ឆ្លូវ ច​ និង​វក។ មិន​គួរ​រៀប​ការ​ជាមួយ​​ស្រី ដែល​កើត​ឆ្នាំ​ម្សាញ់ និង​រកា ព្រោះ​ជា​គូ​ដែល​អាក្រក់​បំផុត។

ស្រី​៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ច កុរ ឆ្លូវ។ មិន​គួរ​រៀប​ការ​ជាមួយ​មនុស្ស​ប្រុស​ដែល​កើត​ឆ្នាំ​ម្សាញ់ និង​មមី ព្រោះ​ជា​គូ​ដែល​អាក្រក់​បំផុត។ ​​

អ្នក​​កើត​ឆ្នាំ​ឆ្លូវ

ប្រុស៖ គួរ​រៀប​ការ​ជាមួយ​ស្ត្រី​ដែល​កើត​ឆ្នាំ​ជូត ម្សាញ់ និង​រកា។ មិន​គួរ​រៀប​ការ​នឹង​ស្រ្តី​ដែល​កើត​ឆ្នាំ ខាល រោង និង​មមី។

ស្រី៖ គួរ​រៀប​ការ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ជូត ថោះ និង​រកា។ មិន​គួរ​រៀប​ការ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ ម្សាញ់ មមី និង​មមែ។

អ្នក​កើត​ឆ្នាំ​ខាល

ប្រុស​៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ​រោង ច និង​រកា។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ស្រី​ដែល​កើត​ឆ្នាំ​ថោះ និង​មមែ។

ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ម្សាញ់ និង​រកា។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ប្រុស​ដែល​កើត​ឆ្នាំ​ឆ្លូវ និង​ថោះ។

អ្នក​កើត​ឆ្នាំ​ថោះ

ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​នារី​ដែល​កើត​ឆ្នាំ​ឆ្លូវ ម្សាញ់ មមី និង​មមែ។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ​ខាល។

ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ក្នុង​ឆ្នាំ​ច កុរ និង​មមែ។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ខាល រកា និង​មមី។

រូបតំណាង

អ្នក​កើត​ឆ្នាំ​រោង

ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​នារី​ដែល​កើត​ឆ្នាំ​ជូត មមែ ច និង​វក។ មិន​គួរ​រៀបការ​ជាមួយ​នឹង​នារី​ដែល​កើត​ឆ្នាំ​ខាល។

ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ក្នុង​ឆ្នាំ​ជូត ម្សាញ់ និង​វក។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​​បុរស​ដែល​កើត​ឆ្នាំ​ឆ្លូវ ច និង​កុរ។ ​

អ្នក​កើត​ឆ្នាំ​ម្សាញ់

ប្រុស​៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ​ខាល​ រោង និង​ម្សាញ់។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​​ស្ត្រី​កើត​ឆ្នាំ​ជូត និង​ច។

ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ក្នុង​ឆ្នាំ​ឆ្លូវ ថោះ និង​រោង។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ជូត និង​មមែ។

អ្នក​កើត​ឆ្នាំ​មមី

ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ​វក​។ មិន​គួរ​រៀបការ​ជាមួយ​នឹង​ស្ត្រី​ឆ្នាំ​ជូត ថោះ។

ស្ត្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ថោះ និង​វក។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ឆ្លូវ ខាល កុរ។

រូបតំណាង

អ្នក​កើត​ឆ្នាំ​មមែ

ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ​ថោះ និង​វក។ មិន​គួរ​រៀបការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ​ម្សាញ់ ឆ្លូវ មមែ និង​កុរ។

ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ថោះ កុរ និង​រោង។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ខាល មមែ និង​ច។

អ្នក​កើត​ឆ្នាំ​វក

ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​នារី​ដែល​ឆ្នាំ​មមី និង​រោង។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​នារី​ដែល​កើត​ឆ្នាំ​រកា វក និង​កុរ។

ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ជូត រោង និង​មមី។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​វក និង​រកា។

រៀបការ​រួច​ភ្លាម កូន​ក្រមុំ​ដាច់​ខាត​កុំ​ធ្វើ​រឿង​ទាំង​នេះ ព្រោះ​អាច​នាំ​បញ្ហា​មិន​ចេះ​ចប់ រូបតំណាង

អ្នក​កើត​ឆ្នាំ​រកា

ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ​ឆ្លូវ ខាល។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ថោះ វក និង កុរ​ ។

ស្រី៖​ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ឆ្លូវ ខាល​។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ជូត វក និង​រកា​។

អ្នក​កើត​ឆ្នាំ​ច

ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ ជូត ​ថោះ​។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ​រោង មមែ និង​រកា។

ស្រី៖​ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ជូត ខាល ឆ្លូវ និង​រោង​។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ច និង​ម្សាញ់។

អ្នក​កើត​ឆ្នាំ​កុរ ​​​​ ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ​ជូត ថោះ មមែ និង​កុរ ។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ​មមី និង​រោង។

ស្រី៖​ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ឆ្លូវ និង​កុរ​។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​វក ម្សាញ់ មមែ និង​រកា​។ ​

បើ​មនុស្ស​ស្រី​មាន​ខ្សែ​បាត​​ដៃ​ត្រង់​ចំណុច​នេះ ​បញ្ជាក់​ថានឹង​​ក្លាយ​ជា​អ្នក​មាន​ឆាប់​ៗ​នេះ

អត្ថបទ៖ ណេង ណេង

អត្ថបទពេញនិយម