ហេតុ​អ្វី​មាន​ស្នេហា​នៅ​វ័យ​ម្ភៃក្រាស់​ប្រសើរ​ជាង​មាន​ស្នេហា​នៅ​វ័យ​ម្ភៃ​ស្ដើង

  • 2020-03-16 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​តែង​ថា ខ្ញី​កាន់​តែ​ចាស់​ កាន់​តែ​ហិរ មនុស្ស​យើង​ក៏​ដូច​គ្នា នៅ​ពេល​មាន​វ័យ​ច្រើន​បន្តិច ចាំ​ចាប់​ផ្ដើម​មាន​មនោសញ្ចេតនា​ក៏​នឹង​ជួយ​ឲ្យ​អ្នក​រក្សា​បាន​ស្នេហា​របស់​ខ្លួន​ល្អ​ជាង​ពេល​នៅ​ក្មេង​ដូច​គ្នា។ ខាង​ក្រោម​នេះ​គឺ​ជា​ហេតុ​ផល​ជា​ច្រើន​ដែល​បង្ហាញថា មាន​ស្នេហា​នៅ​វ័យ​ម្ភៃ​ក្រាស់ ប្រសើរ​ជាង​នៅ​ពេល​ទើប​ពេញ​វ័យ​ច្រើន​ណាស់។

រូបតំណាង

**១. អ្នក​ជឿជាក់​លើ​ខ្លួន​ឯង​ខ្លាំង**

នៅ​ពេល​វ័យ​ច្រើន​បន្តិច ហិរញ្ញវត្ថុ ក៏​ដូច​ជា​ការងារ​ររបស់​អ្នក​សុទ្ធ​តែ​រឹងមាំ​អស់​ហើយ។ គ្រប់​រឿង​រ៉ាវ​ទាំង​អស់ គឺ​អ្នក​សុទ្ធ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ដោយ​ខ្លួន​ឯង។ អាស្រ័យ​ហេតុ​នេះ​ហើយ អ្នក​ជឿជាក់​លើ​ខ្លួន​ឯង ហើយ​មិន​ពឹង​ផ្អែក​លើ​អ្នក​ណា​ទាំង​អស់។

រូបតំណាង

២. អ្នក​ដឹង​ថា​បេះដូង​ខ្លួន ត្រូវ​ការ​អ្វី

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ យើង​កាន់​តែ​ដឹង​ច្បាស់​ថា ខ្លួន​យើង​ផ្ទាល់​ចង់​បាន​អ្វី​ឲ្យ​ប្រាកដ។ មិន​ថា​មិត្តភ័ក្ដិ​ដែល​សេព​គប់ ឬ​មនោសញ្ចេតនា​នោះ​ឡើយ។ ហើយ​នៅ​វ័យ​ក្បែរ​សាម​សិប យើង​ក៏​រឹង​មាំ​គ្រប់​​គ្រាន់​អំពី​ជំហរ​ខ្លួន​ឯង​ថា ចង់​បាន​ស្នេហា​បែប​យ៉ាង​​ម៉េច​ឲ្យ​ពិត​ប្រាកដ​ដូ​ចគ្នា។

រូបតំណាង

៣. មនោសញ្ចេតនា​របស់​អ្នក​ជ្រាលជ្រៅ​ជាង​មុន

នៅ​ពេល​ទើប​ពេញ​វ័យ យើង​ប្រញាប់​ស្រវា​យក​ស្នេហា​ដោយ​មិន​គិត​គូ​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ងាយ​បែក ប្រៀប​ដូច​ពពុះ​សាប៊ូ។ ប៉ុន្តែ​នៅ​ពេល​អាយុ​ម្ភៃ​ក្រាស់​ហើយ យើង​ដឹង​ច្បាស់​ខ្លួន​ឯង​ថា បើ​ខុស​មួយ​គ្រា​គឺ​ខុស​ធ្ងន់​ណាស់ ដូច​នេះ​អ្នក​រមែង​រក​ស្នេហា​ដែល​ជ្រាលជ្រៅ មិន​មែន​តែ​មួយ​ឆាវ​ៗ ដូច​ពេល​ទើប​ពេញ​វ័យ​ទៀត​ហើយ៕

រូបតំណាង

អានបន្ត៖ ​ រឿង​តូចតាច ដើម្បី​ចងភ្ជាប់​បេះដូង​បុរស​ឲ្យ​ស្រលាញ់​យើង​កាន់តែ​ខ្លាំង​ មិន​អាច​ចាក​ចេញបាន​

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម