រឿង​តូចតាច ដើម្បី​ចងភ្ជាប់​បេះដូង​បុរស​ឲ្យ​ស្រលាញ់​យើង​កាន់តែ​ខ្លាំង​ មិន​អាច​ចាក​ចេញបាន​

  • 2020-03-12 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ចង​បេះដូង​មនុស្ស​ប្រុស​ភ្ជាប់​ជាមួយ​ខ្លួន មិន​មែន​ជា​រឿង​លំបាក​សម្រាប់​មនុស្ស​ស្រី​ទៀត​ទេ។ ស្ត្រី​ត្រូវការ​សេចក្ដី​ស្រលាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រលាញ់​ច្រើន។ ដូចនេះ​បើ​អាច​ធ្វើ​រឿង​តូចតាច​ទាំង ៧ នេះ​បាន នោះ​អ្នក​នឹង​អាច​ចង់​ភ្ជាប់​បេះដូង​បុរស​បាន​រហូត៖

រូបតំណាង

**១.ប្រាប់​ពី​ក្ដី​ស្រលាញ់**

តាម​ពិត​សកម្មភាព​នេះ សំខាន់​ជាង​ពាក្យ​សម្ដី​ទៅ​ទៀត។ កសាង​ទំនុក​ចិត្ត​គ្នា​ទៅវិញទៅមក ហើយ​អ្នក​ក៏​ចង់​ឮ​ពាក្យ​ថា «បង​ស្រលាញ់​អូន» រាល់ថ្ងៃ ដូចនេះ​អ្នក​ក៏​ត្រូវ​តែ​និយាយ​ដាក់​គាត់​រាល់ងថ្ងៃ​ផង​ដែរ។

២.ទុក​ចិត្ត​គាត់

ទុកចិត្ត​គាត់​ជា​និច្ច បើ​ទោះ​ជា​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​អវិជ្ជមាន ក៏​ដោយ​អ្នក​ត្រូវ​បង្ហាញ​ពី​ជំហរ​ទុក​ចិត្ត​គាត់​មិន​ងាករេ។ បើ​អ្នក​តែងតែ​បង្ហាញ​ភាព​មិន​ទុក​ចិត្ត​គាត់ ទោះ​មិន​បាន​ក្បត់​ពិត​មែន ក៏​បុរស​អាច​នឹង​ធ្វើ​រឿង​នោះ​នៅ​ថ្ងៃ​ណា​មួយ។

រូបតំណាង

៣.យកចិត្ត​ទុក​ដាក់​ចំពោះ​រឿង​តូចតាច

មិន​ចាំ​បាច់​ជ្រើសរើស​ភាព​ប្រណីត​អ្វី​នោះ​ទេ អ្នក​គ្រាន់តែ​ការ​យក​ចិត្ត​ទុក​ដាក់​លម្អិត​ទៅ​លើ​រឿងរ៉ាវ​តូចតាច​ផ្ទាល់​ខ្លួន​របស់​ដៃគូ ក៏​អាច​ធ្វើឲ្យ​គេ​ងប់ងុល​នឹង​អ្នក​បាន​ដែរ។ គ្រាន់តែ​ពិនិត្យ​មើល​របស់​ប្រើប្រាស់​គាត់​មាន​ខូចខាត​ត្រង់​ណា ហើយ​អ្នក​ជួសជុល​ឲ្យ ឬ​ខោអាវ​រហែក​អ្នក​ជួយ​ប៉ះ​ទៅ។

៤.ចេះ​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​សាច់ញាតិ​គាត់

ឲ្យតែ​អ្នក​ចេះ​យក​ចិត្ត​យក​ថ្លើម​សាច់​ញាតិ​គាត់​បាន នោះ​បុរស​រឹតតែ​ស្រលាញ់​ខ្លាំង​ទៀត។ ការ​ដែល​មនុស្ស​ស្រី អាច​ចុះ​សម្រុង​ជាមួយ​គ្រួសារ​បាន ជា​ក្ដី​បំណង​ដ៏​ធំ​របស់​បុរស​គ្រប់​រូប ព្រោះ​គាត់​នឹង​មិន​រង​សម្ពាធ​ពី​ភាគី​ខាង​ណា។

៥.សរសេរ​កំណត់​ហេតុ​ស្នេហ៍

វិធី​នេះ​មិន​ចេះ ​ហួស​សម័យ​ឡើយ។ អ្នក​គួរតែ​មាន​កូន​សៀវភៅ​តូច​មួយ​តុបតែង​ដោយ​រូប​បេះដូង ហើយ​សរសេរ​រៀបរាប់​ពី​ពេល​វេលា​ផ្អែមល្ហែម និង​ពេល​ក្រៀមក្រំ​ដែល​ហែល​ឆ្លង​ជាមួយ​គ្នា រួច​ប្រគល់​ជូន​គាត់។ នៅ​ពេល​ឃើញ​ការ​រៀបរាប់​របស់​អ្នក ធ្វើឲ្យ​បុរស​ក្ដុកក្ដួល​ចិត្ត​ជា​មិន​ខាន។

៦.ចេះ​រំអួយ​តិច​ៗ

មនុស្ស​ប្រុស​មិន​ចូលចិត្ត​នារី​ពូកែ​រំអួយ​ឡើយ តែ​ពួកគេ​លង់​ចិត្ត​ដក​មិន​រួច បើ​ដៃគូ​របស់​ខ្លួន​ចេះ​ក្និកក្នក់​បន្តិច ដើម្បី​បន្ថែម​ឱជារស​នៃ​ស្នេហា​ខ្លួន។

រូបតំណាង

៧.ថែ​ទាំ​ខ្លួនឯង

នេះ គឺជា​រឿង​សំខាន់​ណាស់។ នៅ​ពេល​អ្នក​ថែរក្សា​ខ្លួន​បាន​ស្អាតបាត​ជានិច្ច មនុស្ស​ប្រុស​មាន​មោទនភាព​នឹង​សម្រស់​ដៃគូ ហើយ​ពេល​ឃើញ​ប្រុស​ដទៃ​លួច​ច្រណែន គាត់​រឹតតែ​សប្បាយ​ចិត្ត៕

ចុចអាន៖មនុស្ស​ប្រុស​ស្មោះពិត នឹង​ធ្វើ​រឿង​ទាំង​នេះ​ដាក់នារី​ដែល​​ខ្លួន​ស្រលាញ់​តែម្នាក់គត់

ប្រភព៖ Mthai ប្រែសម្រួល៖ ​ទ្រី រ៉ាវី

អត្ថបទពេញនិយម