ត្រូវការកម្លាំងចិត្ត គួរនិយាយពាក្យ៩ឃ្លានេះប្រាប់ខ្លួនឯងរាល់ថ្ងៃ ដើម្បីជីវិតធូរស្រាល និងមានសុភមង្គល
- 2020-03-16 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវការកម្លាំងចិត្ត គួរនិយាយពាក្យ៩ឃ្លានេះប្រាប់ខ្លួនឯងរាល់ថ្ងៃ ដើម្បីជីវិតធូរស្រាល និងមានសុភមង្គល
ស្រីៗត្រូវចងចាំឃ្លាទាំងនេះណា ដើម្បីឲ្យជីវិតយើងរស់នៅទៅធ្ងន់ធ្ងរខ្លាំងពេក។
១. នៅលើលោកនេះ មានរឿងមួយចំនួន ដាច់ខាតយើងត្រូវតែធ្វើខ្លួនឯង។
២. ហេតុអ្វីត្រូវព្រួយបារម្ភពីរឿងដែលយើងមិនអាចផ្លាស់ប្ដូរបាន? ត្រូវតែបន្តរស់នៅទៀត ព្រោះជីវិតគ្មានរង់ចាំអ្នកណាទាំងអស់។
៣. ជីវិតនេះគឺខ្លីខ្លាំងណាស់ កុំបង្ហិនវាដោយការពិបាកចិត្តអី។ ត្រូវធ្វើអ្វីដែលខ្លួនចង់ធ្វើទាន់នៅមានពេល។
៤. ប្រហែលជាជីវិតនេះចង់ឲ្យយើងជួបខុសមនុស្សមុនពេលជួបមនុស្សដែលត្រូវ ទើបយើងដឹងគុណទេវតាដែលប្រទានអ្វីដែលល្អឲ្យយើង។
៥. ត្រូវចងចាំថា គ្មានមនុស្សច្រើនចាំសង្កេតយើងទេ ដូចនេះមិនបាច់ខំប្រឹងសម្ដែងឡើយ។
៦. អ្នកដែលមានសុភមង្គលបំផុតមិនប្រាកដថាជាអ្នកមានអ្វីគ្រប់យ៉ាងនោះទេ តែជាអ្នកដែលពេញចិត្តនឹងអ្វីដែលខ្លួនមានទៅវិញទេ។
៧. រៀនពីការរស់នៅគឺរៀនទទួលយកថាអ្វីដែលត្រូវមកដល់ គង់តែមកដល់នៅថ្ងៃណាមួយ។
៨. កុំធ្វើឲ្យសឹកតម្លៃខ្លួនឯងដោយប្រៀបធៀបជាមួយអ្នកដទៃ ព្រោះមនុស្សគ្រប់គ្នាសុទ្ធតែមានតម្លៃផ្សេងគ្នា។
៩. ទោះបីជាអ្នកណា ធ្លាប់ធ្វើអ្វីក៏ដោយ តែអ្នកនៅតែអាចផ្លាស់ប្ដូរខ្លួនឯងឲ្យល្អជាងអ្នកនៅថ្ងៃម្សិលមិញ៕
ចុចអាន៖