អ្នកអាចកើតវីរុសកូវីដ-១៩ ដោយមិនដឹងខ្លួន បើមានអាការៈដំបូងៗទាំងនេះ
- 2020-03-12 10:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកអាចកើតវីរុសកូវីដ-១៩ ដោយមិនដឹងខ្លួន បើមានអាការៈដំបូងៗទាំងនេះ
មកទល់បច្ចុប្បន្ននេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩( Covid-19) ចំនួន ០៤នាក់ ដែលមានជនជាតិបរទេស ០៣នាក់ និងពលរដ្ឋខ្មែរម្នាក់នៅខេត្តសៀមរាប។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃ ១១ មីនា ឆ្នាំ២០២០។
ស្របគ្នានឹងព័ត៌មានលេចឡើងបន្តបន្ទាប់ រាជរដ្ឋាភិបាលក៏បានណែនាំឲ្យប្រជាពលរដ្ឋទូទាំងប្រទេសថែរក្សាសុខភាពឲ្យបានខ្ជាប់ខ្ជួន និងចូលរួមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះទាំងអស់គ្នាផងដែរ ដោយសារតែវីរុសនេះ បានរីករាលដាលយ៉ាងឆាប់រហ័សពីមនុស្សទៅមនុស្ស។ វាចម្លងតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុស (ដូចជាការក្អក និងកណ្តាស់) និងការប៉ះទៅលើផ្ទៃ ឬវត្ថុនានាតោងជាប់វីរុស។ វីរុស COVID-19 អាចរស់នៅផ្ទៃខាងក្រៅបានជាច្រើនម៉ោង ប៉ុន្តែថ្នាំសម្លាប់វីរុសទូទៅអាចប្រើដើម្បីសម្លាប់វាបាន។
ជាទូទៅអ្នកទាំងអស់គ្នាអាចតាមដានរោគសញ្ញាដោយខ្លួនឯងបាន ប្រសិនបើសង្ស័យដំណាក់កាលដំបូង អាចមានអាការៈគ្រុនក្ដៅ ក្អក និងថប់ដង្ហើម។ អ្នកអាចនឹងមានសភាពធ្ងន់ធ្ងរជាងនេះ បន្ទាប់ពីឆ្លងវីរុសអាចបណ្ដាលឲ្យកើតជំងឺរលាកសួត ឬពិបាកដកដង្ហើម។ រោគសញ្ញានៃវីរុសនឹងរីកធំឡើងក្នុងរយៈពេល ១៤ថ្ងៃ អ្នកជំងឺនឹងអាចស្លាប់បាន។
ដើម្បីការពារសម្រាប់កុំឲ្យឆ្លងវីរុសកូវីដ-១៩ ជាបឋមនេះ អង្គការសុខភាពពិភពលោកបានណែនាំឲ្យអ្នកមិនមានផ្ទុកវីរុសនេះ ត្រូវប្រុងប្រយ័ត្នការរស់នៅប្រចាំថ្ងៃត្រូវមានអនាម័យ ដូចជាការលាងសម្អាតឲ្យបានញឹកញាប់ កុំយកដៃប៉ះផ្ទៃមុខ ភ្នែកច្រមុះ បរិភោគអាហារ និងទឹកឆ្អិនល្អ ពាក់ម៉ាសការពារពេលចេញក្រៅផ្ទះ ឬនៅទីប្រជុំជន ជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ។
ម្យ៉ាងវិញទៀត ប្រសិនបើលោកអ្នកមិនច្បាស់ថាខ្លួនមានជំងឺផ្ដាសាយ ឬក៏បានឆ្លងវីរុសកូរ៉ូណានេះគឺមិនអាចមើលនឹងភ្នែកទទេបាននោះទេ ហេតុនេះសូមទៅពិនិត្យសុខភាព ឬជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានត្រឹមត្រូវ ជៀសវាងការរក្សាទុកវីរុសដោយមិនដឹងខ្លួន។ ចំពោះអ្នកមានផ្ទុកវីរុស នឹងត្រូវនៅដោយឡែក ក្រោមការមើលថែរបស់អ្នកជំនាញសុខាភិបាល -ត្រូវលាងសម្អាតដៃឲ្យបានញឺកញាប់ និងរក្សាអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសជូតមាត់ និងបន្ទាប់មកបោះចោលក្រដាសជូតមាត់ក្នុងធុងសំរាមបិទជិត)។
ប្រសិនបើមានការសង្ស័យ ឬមានចម្ងល់ផ្សេងៗ សូមទំនាក់ទំនងតាមរយៈលេខខាងក្រោមនេះ៖
ចុចអានបន្ថែម៖ កុំចេះតែជឿ! WHO បកស្រាយរឿងថា "ផឹកស្រាអាចការពារខ្លួនពីកូរ៉ូណាវីរុស”
Covid-19 កំពុងរាតត្បាត លាងដៃមួយមុខមិនគ្រប់គ្រាន់ គួរដឹងថាត្រូវសម្អាតទីតាំងទាំងនេះដែរ