ភេសជ្ជៈ៥ប្រភេទ ផឹករាល់ថ្ងៃស្បែកសភ្លឺថ្លាទន់រលោងលើសស្មាន
- 2020-03-03 07:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភេសជ្ជៈ៥ប្រភេទ ផឹករាល់ថ្ងៃស្បែកសភ្លឺថ្លាទន់រលោងលើសស្មាន
ប្រភេទនៃភេសជ្ជៈខាងក្រោមមិនត្រឹមតែល្អសម្រាប់សុខភាពទេ តែក៏ជួយឲ្យលក្ខខណ្ឌស្បែករបស់អ្នកស្រស់ថ្លាពីខាងក្នុងផងដែរ។
**១. ទឹកក្រូច**
ទឹកក្រូចសម្បូរទៅដោយវីតាមីន C ខ្ពស់ ព្រមទាំងសារធាតុរ៉ែ សារធាតុប្រឆាំងនឹងបាក់តេរីប្រឆាំងនឹងការរលាក និងប្រឆាំងអុកស៊ីតកម្មផងដែរ។ នៅពេលអ្នកផឹកទឹកក្រូច វាជួយពង្រឹងប្រព័ន្ធភាពស៊ាំ ផ្ដល់ជីវជាតិដល់ស្បែកពីខាងក្នុង ព្រមទាំងទប់ស្កាត់ការរលាកផ្សេងៗ ការឡើងរមាស់ រួមទាំងរោគមុនផងដែរ។ អ្នកគួរផឹកទឹកក្រូចនេះប្រហែល ១៥០ ml ជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពស្បែកពីខាងក្នុងតែម្ដង។ យ៉ាងណាអ្នកគួរតែផឹកទឹកក្រូចសុទ្ធដោយមិនដាក់ស្ករ តែសូមកុំជ្រើសរើសទឹកក្រូចកំប៉ុង ព្រោះមិនល្អចំពោះសុខភាពនោះទេ ព្រោះវាមានផ្ទុកជាតិស្ករខ្ពស់។
២. ទឹកដូង
ទឹកដូងជាប្រភពនៃជីវជាតិច្រើនយ៉ាងដូចជា វីតាមីន E, B, C និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ផឹកទឹកដូង គឺមានសុវត្ថិភាពនិងប្រសិទ្ធភាពសម្រាប់ស្បែក ព្រោះជាទឹកធម្មជាតិ។ ម៉ោងមាសដែលគួរផឹកទឹកដូង គឺនៅពេលព្រឹក ព្រោះវាជួយបន្សុទ្ធរាងកាយ ទប់ស្កាត់ជាតិពុល ជួយស្បែកឲ្យនៅក្មេងជាងវ័យនិងស្រស់ថ្លា។
៣. ទឹកប្រទាលកន្ទុយក្រពើ
ភេសជ្ជៈមួយប្រភេទនេះជួយបន្សាបជាតិពុលក្នុងរាងកាយ ជួយរំលាយអាហារបានល្អ បូករួមនឹងការពារប្រព័ន្ធភាពស៊ាំថែមទៀត។ ក្រៅពីនេះ វាជាទឹកផ្លែឈើល្អសម្រាប់អ្នកឧស្សាហ៍មានបញ្ហាក្ដៅក្នុង និងឡើងមុនផងដែរ។
៤. ទឹកប៉េងប៉ោះ
ផឹកទឹកប៉េងប៉ោះទៀងទាត់ អ្នកនឹងទទួលបានសុខភាពស្បែកភ្លឺថ្លា ព្រមទាំងស្បែកធន់នឹងពន្លឺថ្ងៃមិនងាយរលាកជាដើម។ ប៉េងប៉ោះក៏ផ្ដល់នូវបរិមាណច្រើននៃវីតាមីន សារធាតុរ៉ែសម្រាប់រាងកាយផងដែរ និងចៀសផុតពីជំងឺផ្សេងៗ។
៥. ទឹកការ៉ុត
ទឹកការ៉ុតសម្បូរដោយវីតាមីននិងសារធាតុប្រឆាំង ពន្យារមិនឲ្យស្បែកឆាប់ចាស់ជាដើម។ បន្ថែមពីនេះ ក៏ជួយទប់ស្កាត់មិនឲ្យលេចស្នាមជ្រួញថែមទៀត។ វីតាមីន C នៅក្នុងការ៉ុតជួយបង្កើតយ៉ាងសកម្មក្នុងការផលិតខូឡាជែនសម្រាប់ស្បែកផងដែរ៕
អានបន្ត៖ ល្អលើសស្មាន! ទឹកក្រូចថ្លុងជួយប្រព័ន្ធភាពស៊ាំរឹងមាំល្អនិងសម្រកទម្ងន់បានឆាប់រហ័ស