ល្អលើសស្មាន! ទឹកក្រូចថ្លុងជួយប្រព័ន្ធភាពស៊ាំរឹងមាំល្អនិងសម្រកទម្ងន់បានឆាប់រហ័ស
- 2020-02-28 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អលើសស្មាន! ទឹកក្រូចថ្លុងជួយប្រព័ន្ធភាពស៊ាំរឹងមាំល្អនិងសម្រកទម្ងន់បានឆាប់រហ័ស
អ្នកដឹងទេ ក្រូចថ្លុងពិតជាគុណប្រយោជន៍ដល់រាងកាយណាស់។ ពិសេសវាផ្ទុកវីតាមីន C កាកសសៃ ដើម្បីជួយពង្រឹងថាមពលយ៉ាងមានប្រសិទ្ធភាព បើអ្នកទម្លាប់ផឹកវាឲ្យបានទៀងទាត់។
**១. ពង្រឹងប្រព័ន្ធភាពស៊ាំ**
នៅពេលអ្នកផឹកទឹកក្រូចថ្លុងទៀងទាត់នឹងជួយបំពេញបន្ថែមវីតាមីនដល់សារពាង្គកាយ។ វីតាមីន C គឺមានសារសំខាន់សម្រាប់អ្នកដែលចង់បានប្រព័ន្ធភាពស៊ាំរឹងមាំ ព្រោះវាអាចប្រឆាំងជំងឺបានយ៉ាងងាយ។ ដូចនេះ អ្នកគួរផឹកទឹកក្រូចថ្លុងដើម្បីកុំឲ្យរាងកាយខ្វះជាតិទឹក និងមិនបារម្ភរឿងឡើងកាឡូរី។
២. ល្អសម្រាប់ការរំលាយអាហារ
ដោយសារក្រូចថ្លុងមានជាតិ Fiber ខ្ពស់ វាល្អបំផុតសម្រាប់ចលនាពោះវៀន។ ជាពិសេស សម្រាប់អ្នកមានបញ្ហារំលាយអាហារដូចជា ទល់លាមក ក្រហាយទ្រូង និងហើមពោះជាដើម។
៣. ធ្វើឲ្យសម្ពាធឈាមដើរបានល្អ
វាក៏ជួយឲ្យសរសៃឈាមដើរបានស្រួលដោយសារទឹកក្រូចថ្លុងផ្ទុកបរិមាណប៉ូតាស្យូមខ្ពស់ ដែលល្អក្នុងការកាត់បន្ថយស្រ្តេស ប្រព័ន្ធឈាមរត់ស្រួល និងបេះដូងដើរបានល្អ។ ម្យ៉ាងទៀត ជួយកាត់បន្ថយហានិភ័យគាំងបេះដូងបានទៀតផង។
៤. ជួយពង្រឹងសន្លាក់
បើអ្នកផឹកវាបានទៀងទាត់ នោះក៏ជួយពង្រឹងឆ្អឹងរបស់អ្នកឲ្យរឹងមាំផងដែរ។ អ្នកអាចគេចផុតពីជំងឺពុកឆ្អឹង និងជំងឺសន្លាក់បានថែមទៀត។ អ្នកអាចផឹកក៏បាន ញ៉ាំផ្លែក្រូចថ្លុងក៏បាន ដើម្បីបង្កើនបរិមាណប៉ូតាស្យូមក្នុងរាងកាយ៕
អានបន្ត៖ មានអ្វីកើតឡើងនៅពេលអ្នកម្តាយឲ្យកូនតូចញ៉ាំល្មៀតជារៀងរាល់ថ្ងៃ