ការពិត ៦យ៉ាងដែលពិបាកទទួលយកបំផុតក្នុងជីវិត តែយើងមិនអាចប្រកែកបាន

  • 2020-02-18 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​រូប ​មាន​ទុក្ខ ​ការ​ពិត​នៃ​ជីវិត​សត្វ​លោក​ដែល​រស់​នៅ ​តែង​តែ​ជួប​ប្រទះ​ហេតុ​ការណ៍​ល្អ ​និង​អាក្រក់​ជា​រឿយៗ ​ហើយ​ទោះ​ជា​ចង់​មិន​ចង់​ក៏​យើង​ត្រូវ​តែ​ប្រឈម​មុខ​ជាមួយ​វា​ដែរ។ ​ជាមួយ​នឹង​ការ​ពិត​ទាំង ​៦​យ៉ាង​ខាង​ក្រោម ​ជា​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​ពិបាក​ទទួល​យក​បំផុត ​ប៉ុន្តែ​ប្រហែល​ជា​គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ឡើយ។

រូបតំណាង

**១. ថ្ងៃ​ណា​មួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង​នឹង​ផ្លាស់​ប្តូរ ​ពេល​ខ្លះ​ប្តូរ​ពី​អាក្រក់​ទៅ​ល្អ ​ហើយ​ក៏​អាច​ពី​ល្អ​ទៅ​ជា​ចរិត​សត្វ​ពស់​វិញ​ដែរ។**

២. មនុស្ស​ដែល​ស្រឡាញ់​យើង​គ្មាន​ថ្ងៃ​នៅ​ក្បែរ​យើង​រហូត​ទេ ​ថ្ងៃ​ណា​មួយ​គេ​នឹង​ចាក​ចេញ ​ទោះ​បី​ជា​ចិត្ត​គេ​មិន​ចង់​ក៏​ដោយ។

៣. ទោះ​បី​អ្នកធ្វើ​បាន​ល្អ​យ៉ាង​ណា ​ឬ​ខំ​ប្រឹង​ខ្លាំង​យ៉ាង​ណា​ក្តី ​អ្នក​នៅ​តែ​មិន​អាច​បាន​របស់​ដែល​អ្នកចង់​បាន​គ្រប់​ចំនួន​ឡើយ។ ​(គ្រប់​យ៉ាង​លើ​លោក​នេះ​មាន​កំណត់)

រូបតំណាង

៤. នាឡិកា​ជួយ​អ្នក​ឱ្យ​ដឹង​ពី​ពេល​វេលា ​អ្នក​អាច​បញ្ឈប់​ទ្រនិច​នាឡិកា​មិន​ឱ្យ​វិល​តែ​អ្នក​មិន​អាច​បញ្ឈប់​ពេល​វេលា​មិន​ឱ្យ​ដើរ​ទៅ​មុខ​បាន​ទេ។

៥. គ្មាន​នរណា​ចង់​ធ្វើ​ជា​មនុស្ស​ចិត្ត​អាក្រក់ទេ ​តែ​ស្ថាន​ភាព​ខ្លះ​យើង​ធ្វើ​ជា​មនុស្ស​ចិត្ត​ល្អមិន​បាន។

៦. ជីវិត​ជា​ដំណើរ​ស្មុគ​ស្មាញ ​ជីវិត​ជា​ដំណើរ​ដែល​ជូរ​ចត់ ​តែ​ជីវិត​ក៏​ជា​ដំណើរ​ដ៏ស្រស់​បំព្រង​ផង​ដែរ៕

ចុចអាន៖ប្រយោគជម្រុញទឹកចិត្តដើម្បីជោគជ័យ ដែលអ្នកត្រូវរំឮកខ្លួនឯងជាប្រចាំ

ប្រភព៖ greatbigminds ប្រែសម្រួល៖ ​អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម