ប្រយោគជម្រុញទឹកចិត្តដើម្បីជោគជ័យ ដែលអ្នកត្រូវរំឮកខ្លួនឯងជាប្រចាំ
- 2018-02-01 03:03:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយោគជម្រុញទឹកចិត្តដើម្បីជោគជ័យ ដែលអ្នកត្រូវរំឮកខ្លួនឯងជាប្រចាំ
ចង់ឱ្យគេជួយ លុះត្រាតែយើងជួយខ្លួនឯងឱ្យបានសិន ចង់ឱ្យអ្នកដទៃស្រឡាញ់យើង យើងក៏ត្រូវស្រឡាញ់ខ្លួនឯងជាមុនសិនដែរ។ ខាងក្រោមនេះជាប្រយោគលើកទឹកចិត្តទាំង ៣ឃ្លា ដែលអ្នកត្រូវដាស់តឿនខ្លួនឯងពីពេលនេះតទៅ៖
១. «ចាប់ផ្តើមធ្វើពីពេលនេះ»
គិតហើយមិនធ្វើគឺស្មើនឹងមិនបានគិត ការពន្យារពេលមិនខុសពីកប់ខ្លួនឱ្យព្រះធរណីស្រូបទេ។ បើអ្នកនៅតែបន្តអឺអើ ហើយបណ្តែតបណ្តោយខ្លួនជាមួយការពន្យារពេលទៀត នោះអ្នកនឹងមិនអាចសម្រេចការងាររបស់ខ្លួនបានជោគជ័យឡើយ។ ឈប់អង្គុយរង់ចាំពេលវេលាសមស្របទៅ បើគិតហើយគឺត្រូវតែតាំងចិត្តធ្វើវាឱ្យបាន។
**២. «គិតថាខ្លួនសមនឹងទទួលបានអ្វីទៅតាមកម្រិតនៃការខំប្រឹង»**
ត្រូវសួរខ្លួនឯងថា តើយើងស្រែកឃ្លានចំពោះភាពជោគជ័យដល់កម្រិតណា បើអ្នកអាចឆ្លើយសំណួរនេះបានហើយអ្នកប្រាកដជាដឹងថាត្រូវខំប្រឹងពីចំណុចណាទៅមុន។ ដរាបណាអ្នកមិនទាន់អស់សង្ឃឹម ដរាបណាអ្នកនៅតែមានជីវិត អ្នកនៅតែអាចទទួលភាពជោគជ័យដូចទំហំនៃការប្រឹងប្រែងកន្លងមកជាមិនខាន។
៣. «ខ្ញុំអាចធ្វើបាន»
លុបពាក្យថាភ័យខ្លាចចេញពីក្នុងខួរក្បាលរបស់អ្នក ហើយជឿជាក់លើសមត្ថភាពខ្លួនឯង មិនថាអ្នកជួបឧបសគ្គច្រើនដងប៉ុណ្ណាក៏ដោយ តែសូមកុំចុះចាញ់ត្រូវចាត់ទុកវាជាមេរៀនជីវិតវិញ។ កំហុស ឧបសគ្គ និងបរាជ័យទាំងឡាយគឺជាមេរៀន គ្មានបុគ្គលជោគជ័យណាដែលមិនធ្លាប់ជួបការលំបាកទេ៕
ចុចអាន៖៥គន្លឹះ និយាយស្ដីឲ្យមានមន្តស្នេហ៍ ជឿជាក់ ចង់ទាក់ចិត្តអ្នកណាក៏បាន