កុំទាន់រំភើបពេក! ទង្វើស្តែងៗទាំង ១០របស់បុរសដែលបញ្ជាក់ថាគេគ្រាន់ទុកអ្នកជាមនុស្សកំដរប៉ុណ្ណោះ
- 2020-02-18 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំទាន់រំភើបពេក! ទង្វើស្តែងៗទាំង ១០របស់បុរសដែលបញ្ជាក់ថាគេគ្រាន់ទុកអ្នកជាមនុស្សកំដរប៉ុណ្ណោះ
បុរសមួយចំនួនធំតែងបញ្ចេញអារម្មណ៍ពិតរបស់ពួកគេតាមរយៈកាយវិការ និង ពាក្យសម្ដី។ ពេលខ្លះមនុស្សស្រីសុខចិត្តរៀនយល់ពីកាយវិការ និង សម្ដីទាំងអស់នោះដោយខ្លួនឯង ដោយមិនចាំបាច់មានការសួរនាំភាគីម្ខាងទៀតឡើយ ព្រោះសុទ្ធសឹងជាទង្វើដែលងាយស្រួលក្នុងការយល់ន័យ។ មនុស្សប្រុសដែលមានបំណងទាក់ទងអ្នកលេងសើច ឬ ទុកអ្នកត្រឹមជាមនុស្សកំដរនឹងបញ្ចេញនូវកាយវិការទាំង ១០ ខាងក្រោមយ៉ាងច្បាស់ៗ៖
**១.គេនិយាយជាមួយអ្នកតែពេលគេអផ្សុក ឬ មិនសប្បាយចិត្ត**
២. គេមិនសូវចង់ដឹងលម្អិតពីរឿងរ៉ាវជីវិតរបស់អ្នក
៣. គេធ្វើតែតាមចិត្តខ្លួនឯង មិនខ្វល់ថាអ្នកគិតយ៉ាងណា
៤. គេមិនសូវនិយាយស្តី ឬ រួសរាយរាក់ទាក់ដាក់អ្នក ពេលមានគេឯងច្រើននៅក្បែរ
៥. គេចង់បានយោបល់ និង ការយកចិត្តទុកដាក់ពីអ្នកតែពេលគេពិបាកចិត្តប៉ុណ្ណោះ
៦. គេគ្មានអ្វីនិយាយច្រើនជាមួយអ្នក ពេលគេសប្បាយចិត្ត
៧. គេមិនចង់ឱ្យអ្នកនិយាយពីទំនាក់ទំនងរបស់អ្នកទាំងពីរទៅកាន់នរណាឡើយ
៨. គេធ្វើទង្វើដូចគ្នាដែលតែងធ្វើដាក់អ្នកទៅកាន់នារីដទៃ
៩. គេជាមនុស្សដែលគ្រប់គ្នាតែងដាស់តឿនអ្នកឱ្យអ្នកប្រុងប្រយ័ត្ន
១០. ទង្វើរបស់គេធ្វើឱ្យអ្នកឆ្ងល់ថា ទំនាក់ទំនងអ្នកទាំងពីរជាអ្វីឱ្យពិតប្រាកដ
ដោយឡែក បើមនុស្សប្រុសម្នាក់ស្រឡាញ់អ្នកពិត គេនឹងមិនធ្វើឱ្យអ្នកមានអារម្មណ៍ច្របូកច្របល់គិតមិនយល់នោះទេ។ ដូច្នេះហើយ បើអ្នកសង្កេតឃើញថាមនុស្សប្រុសដែលអ្នកកំពុងទាក់ទងមានលេចចេញទង្វើទាំងនេះចាប់ពី ៣ ចំណុចឡើង អ្នកគួរដកចិត្តពីគេបណ្តើរៗ មុនពេលខកចិត្តខ្លាំងនៅថ្ងៃក្រោយ៕
អានបន្ត៖ មនុស្សស្រីរឹងមាំ មានឯករាជ្យភាពលើខ្លួនឯង មិនដែលយកស្នេហាដាក់មុខទេ