អ្នកកំពុងបង្កើតបញ្ហាឲ្យខ្លួនឯងហើយ បើរវល់ផ្គាប់ចិត្តខ្លាចគេមិនចូលចិត្ត

  • 2020-02-17 07:30:00
  • ចំនួនមតិ 46 | ចំនួនចែករំលែក 281

មែន​ហើយ ​មនុស្ស​ជា​ច្រើន​ក្នុង​លោក​នេះ​ចូល​ចិត្ត​ខ្វល់​ខ្វាយ​ពី​ការ​គិត​របស់​មនុស្ស​​នៅ​ជុំ​វិញ​​ណាស់​។ ជា​​ញឹក​ញាប់ ​ពួក​គេ​តែង​បារម្ភ​ខ្លាច​មាន​អ្នក​​មិន​ចូល​ចិត្ត ​មិន​ឲ្យ​តម្លៃ និង​​ថែម​ទាំង​ខ្លាច​គេ​និយាយ​ដើម​ខ្លួន​ទៀត​ផង។ ​

រូបតំណាង

​តែ​យើង​ភ្លេច​​ថា ​ពួក​យើង​មិន​អាច​បិទ​សិទ្ធ​ការ​គិត​របស់​​នរណា​ម្នាក់​ឡើយ ព្រោះ​មនុស្ស​ម្នាក់ៗ​កើត​មក​សុទ្ធ​តែ​ខុស​គ្នា ។ ​មិន​ថា​ចិត្ត​គំនិត ​ទស្សនៈ ដូច្នេះ​​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​​មើល​ថែ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ ​​ជា​ជាង​​រស់​នៅ​ដោយ​ភ័យ​ខ្លាច​អំ​ពី​ការ​គិត​របស់​​មនុស្ស​នៅ​ជុំ​វិញ​។

​ព្យាយាម​តាម​ចិត្ត​អ្នក​ដទៃ ​មាន​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ហត់​នឿយ​និង​កាន់​តែ​បាក់​ទឹក​​ចិត្ត​ប៉ុណ្ណោះ។ ​​ដូច្នេះ​ហើយ ​​យើង​គួរ​​ចង​ចាំ​ថា ​"​កុំ​ខ្វល់​អ្វី​ដែល​អ្នក​ដទៃ​និយាយ​អំពី​​អ្នក ​ព្រោះ​មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​ស្គាល់​ពី​ខ្លួន​ឯង​ច្បាស់​"។

រូបតំណាង

​កុំ​រស់​នៅ​តាម​គេ​បង្វិល គួរ​ធ្វើ​ជា​ខ្លួន​ឯង​វិញ​ល្អ​ជាង ​។ ​ស្រលាញ់​ខ្លួន​ឯង​គឺ​​ជា​រឿង​ដែល​យើង​ត្រូវ​ចង​ចាំ​ ​ជា​ជាង​ដាក់​សំនួរ​ទៅ​ខ្លួន​ឯង​ថា ​ហេតុ​អ្វី​​បាន​ជា​​គេ​មិន​ចូល​ចិត្ត​ខ្ញុំ។ ​ត្រូវ​ចង​ចាំ​ថា ​ជីវិត​នេះ​​គឺ​​ត្រូវ​រស់​នៅ​ជាមួយ​មនុស្ស​២​ប្រភេទ ​មួយ​គឺ​មនុស្ស​ដែល​ចូល​ចិត្ត​យើង ​និង​មួយ​​ទៀត ​គឺ​អ្នក​មិន​ចូល​ចិត្ត​យើង។ ​សូម​កុំ​រស់​នៅ​​​រេ​រា​តាម​ខ្យល់​បក់​បោក ព្រោះ​ចុង​បញ្ចប់​អ្នក​ដែល​ហត់​ជាង​គេ ​គឺ​យើង​ខ្លួន​ឯង​នេះ​ហើយ។

រូបតំណាង

​ម្ល៉ោះ​ហើយ ​ជំ​នួស​ឲ្យ​ការ​ផ្គាប់​ចិត្ត​អ្នក​ដទៃ ​វិធី​ល្អ​បំផុត​គឺ​ត្រូវ​ហ្វឹក​ហាត់​ចិត្ត​គំនិត​របស់​អ្នក ​​​ធ្វើ​អី​ដែល​សប្បាយ​ៗ ​កុំ​ចេះ​តែ​បន្ទោស​ខ្លួន​ឯង​ព្រោះ​តែ​​គេ។ ​​​នៅ​ពេល​ដែល​អ្នក​ឈប់​​យក​ទស្សនៈ​អ្នក​​ដទៃ​​​ធ្វើ​ជា​​សម្ពាធ ​អ្នក​​ក៏​រស់​នៅ​ដោយ​ស្ងប់​សុខ ​ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​សុភមង្គល​កាន់​តែ​ខ្លាំង​ឡើង​ៗ៕

​អាន​បន្ត​៖ ​ ហ៊ានបោះបង់រឿង៣យ៉ាងនេះ ជីវិតអ្នកនឹងជួបតែសុភមង្គល

​​​​

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា