កំពុង​រៀបការ​ជាមួយ​ប្រពន្ធ​ទី​៣ ប្រពន្ធ​​ដើម​ទម្លាយ​រឿង​ពិត ត្រូវ​គេ​​​វាយ​ប៊ិះ​ស្លាប់

  • 2020-02-17 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិធី​មង្គលការ​មួយ​នៅ​ខេត្ត Karachi ប្រទេស​ប៉ាគីស្ថាន បាន​ក្លាយ​ជា​ពិធី​អពមង្គល​វិញ នៅ​ពេល​ប្រពន្ធ​ដើម​របស់​កូន​កម្លោះ​មក​បក​អាក្រាត​ថា​លោក​មាន​ប្រពន្ធ​​រួច​ហើយ។

យោង​តាម​បណ្ដាញ​ព័ត៌មាន BBC លោក Asif Rafiq Siddiqi មក​ពី​​ប្រទេស​ប៉ាគីស្ថាន​ត្រូវ​បាន​សមាជិក​គ្រួសារ​កូន​ក្រមុំ​វាយ​ឡើង​ទក់​សាច់។ អ្នក​មាន​វត្តមាន​នៅ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា កូន​កម្លោះ​ត្រូវ​បាន​គេ​វាយ​ឡើង​រហែក​ខោអាវ ហើយ​ត្រូវ​រត់​ទៅ​ពួន​ក្រោម​ឡាន​ក្រុង មុន​ពេល​ត្រូវ​បាន​ជន​ចម្លែក​មុខ​រំដោះ​ចេញ។

​ហេតុការណ៍​នេះ​ត្រូវ​បាន​គេ​លម្អិត​ថា កូន​កម្លោះ​រូប​នេះ កំពុង​រាំ​លេង​សប្បាយ​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង Karachi ប្រទេស​ប៉ាគីស្ថាន ស្រាប់​តែ​ប្រពន្ធ​ដើម​របស់​លោក នាង Madiha Siddiqi ស្រាប់​តែ​បង្ហាញ​មុខ​មក​កាត់​ចង្វាក់​មង្គលការ​ខាង​លើ។

នារី​ជា​ប្រពន្ធ​ដើម​បាន​ស្រែក​ខ្លាំង​ៗ​ថា៖ គេ​ជា​ប្ដី​របស់​ខ្ញុំ និង​ជា​ឪពុក​របស់​កូន​នេះ។ គេ​កុហក​ខ្ញុំ​ថា​ទៅ​ធ្វើការ​នៅ Hyderabad ៣​​ ថ្ងៃ។ ក្រោយ​មក​គ្រួសារ​ខាង​ប្រពន្ធ​ដែល​កំពុង​ការ​នេះ បាន​អូស​ប្រពន្ធ​ដើម​ចូល​បន្ទប់​ដើម្បី​សាក​សួរ។ ក្រោយ​ពេល​ប្រពន្ធ​ដើម​ទម្លាយ​ថា កូន​កម្លោះ​មិន​ត្រឹម​​មាន​ប្រពន្ធ​តែ​​១ តែ​​មាន​ដល់​ទៅ​​២​ហើយ​នោះ ខាង​ស្រី​ក៏​ទ្រាំ​លែង​បាន។ ប្រពន្ធ​ដើម​បាន​បន្ថែម​ថា គឺ​ប្រពន្ធ​ទី​២​នេះ​ហើយ​ ដែល​ប្រាប់​ឲ្យ​នាង​ដឹង​ថា ប្ដី​របស់​ខ្លួន​​កំពុង​រៀបការ​ប្រពន្ធ​ទី​៣។

តាម​ច្បាប់​របស់​ប៉ាគីស្ថាន មនុស្ស​ប្រុស​អាច​យក​ប្រពន្ធ​៤​នាក់ ប៉ុន្តែ​ត្រូវ​តែ​មាន​ការ​អនុញ្ញាត​ពី​ប្រពន្ធ​ដើម។ ក្រោយ​ពេល​ដឹង​ថា​ការ​ពិត គ្រួសារ​ប្រពន្ធ​ទី​៣ បាន​ព្រួត​គ្នា​វាយ​កូន​កម្លោះ មុន​ពេល​ប៉ូលិស​ចុះ​មក​អន្តរាគមន៍ ប៉ុន្ត​ក្រោយ​ពេល​ត្រូវ​បាន​ដោះ​លែង​រួច គ្រួសារ​កូន​ក្រមុំ បាន​លាក់​ខ្លួន​នៅ​ខាង​ក្រៅ​ប៉ុស្តិ៍​ប៉ូលិស​ស្រាប់ ហើយ​បាន​ចាប់​កូន​កម្លោះ​វាយ​ម្ដង​ទៀត ដល់​ថ្នាក់​កូន​កម្លោះ​​ត្រូវ​រត់​ពួន​ក្រោម​ឡាន​ក្រុង។

ក្ដៅ​ខ្លាំង​ពេក គ្រួសារ​ដដែល​បាន​គំរាម​​ដុត​ឡាន​ក្រុង​បើ​បុរស​ខាង​លើ​នៅ​តែ​ពួន។ រហូត​ដល់​អ្នក​​ភូមិ​ចេញ​មុខ​មក​ជួយ​ទើប​រឿង​នេះ​ស្ងាត់​វិញ។ ប៉ូលិស​បាន​ណែនាំ​ឲ្យ​គ្រួសារ​ខាង​ស្រី​ដាក់​ពាក្យ​បណ្ដឹង៕

អានបន្ត៖ ​ រៀបការ​​រដូវ​វីរុស​កូរ៉ូណា​រាល​ដាល ថ្វាយ​បង្គំ​បាន​២​នាទី មិន​​អាច​ថើប​គ្នា គ្មាន​ភ្ញៀវ​សូម្បី​តែ​ម្នាក់

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម