ចរិតរបស់មនុស្សស្រីបែបនេះហើយ ដែលទៅណាក៏មានញាតិរាប់ នរណាក៏ចូលចិត្តចង់ក្បែរ

  • 2020-02-14 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​មាន​​អារម្មណ៍​ថា ​ហេតុ​អ្វី​មនុស្ស​មួយ​ចំនួន​​ទើប​តែ​ស្គាល់​គ្នា​សោះ ​តែ​​ពេល​នៅ​ជិត​មាន​អារម្មណ៍​ថា​ស្និទ្ធ​គ្នា ចូល​ចិត្ត​គ្នា​​ម្ល៉េះ? ​ហើយ​អ្នក​ខ្លះ​វិញ ​គ្រាន់​តែ​មើល​មុខ​​​ក៏​អត់​មាន​អារម្មណ៍​ក្លាហាន​ចង់​ជជែក​ជាមួយ។ ​​ដូច្នេះ ​សូម​កុំ​​​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​គិត​បែប​នេះ​មក​លើ​អ្នក​អី។ ​​ថ្ងៃ​នេះ ​​អ្នក​នឹង​បាន​ដឹង​ពី​គន្លឹះ​សំខាន់ៗ​ដែល​ជួយ​​ការ​ប្រាស្រ័យ​ក្នុង​ទំនាក់​ទំនង​របស់​អ្នក​ល្អ ​តាំង​ពី​ចាប់​​ផ្តើម​លើក​ដំបូង។​

រូបតំណាង

**​១. ​រួស​រាយ​រាក់​ទាក់**

​​បើ​ជួប​គ្នា​ដោយ​ចៃ​ដន្យ​ ​អ្នក​​អាច​​ញញឹម​ទៅ​កាន់​ពួក​គេ​បាន ដើម្បី​បង្កើត​​ភាព​​ជិត​ស្និទ្ធ​។ ​លើស​ពី​នេះ ​បើ​បាន​និយាយ​គ្នា​ពី​នេះ​ពី​នោះ​បន្តិច​បន្តួច​ក៏​ល្អ​ដែរ។ ​តែ​បើ​អ្នក​មិន​ដឹង​ថា​គួរ​និយាយ​អ្វី​ទេ ​គ្រាន់​តែ​និយាយ​ថា ​សួស្ដី ​ក៏​បាន។ ​កុំ​​ឲ្យ​ពេល​ជួប​​គ្នា​មាន​អារម្មណ៍​ថា​ពិបាក​ចុះ​សម្រុង ។ ​​គួរ​​មាន​ការ​ស្វាគមន៍​​និង​រួសរាយ​ដាក់​គ្នា​ជា​ការ​ល្អ​។

រូបតំណាង

២. ​កុំ​ធ្វើ​ដូច​​មនុស្ស​ម៉ឺង​ម៉ាត់​ពេក

​​កែវ​ភ្នែក​នៅ​ពេល​សម្លឹង​នរ​ណា​ម្នាក់ ​ពិត​ជា​សំខាន់​ណាស់ ដូច្នេះ​ពេល​អ្នក​​មើល​នរណា​ម្នាក់​គួរ​សម្លឹង​ដោយ​កែវ​ភ្នែក​ស្រទន់។ កុំ​មើល​គេ​ដោយ​កែវ​ភ្នែក​សម្លឹង​មិន​ដាក់ ​ឬ​តឹង​តែង​ ពេក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ដែល​ទើប​ជួប​អ្នក​លើក​ដំបូង ​គិត​ថា​អ្នក​មិន​ចូល​ចិត្ត​គេ ​ហើយ​មើល​ទៅ​កាច​ឆ្នាស​ឆ្នើម។

រូបតំណាង

៣. ចូល​ចិត្ត​គិត​អ្វី​គ្រប់​យ៉ាង​ក្នុង​ផ្លូវ​ល្អ

​​បើ​ចង់​ឲ្យ​អ្នក​ដទៃ​​ធ្វើ​អ្វី​មក​លើ​យើង ​ទាល់​តែ​យើង​ធ្វើ​បែប​នេះ​ទៅ​លើ​គេ​ដែរ។ ​ជាក់​ស្ដែង ​គ្រប់​គ្នា​នឹង​ដឹង​ដោយ​ខ្លួន​ឯង​ថា ​មនុស្ស​ណា​ចូលចិត្ត​គិត​អ្វី​របៀប​ម៉េច។ ​ការ​គិត​គឺ​ចេញ​ពី​ខាង​ក្នុង ​​វា​ជា​អត្តចរិត​ល្អ ​មិន​ងាយ​ខឹង​ផ្តេស​ផ្តាស ​មិន​ឆាប់​ប្រែ​ចិត្ត។ ​ជួន​​កាល​រឿង​តូច ​​ពួក​យើង​អាច​​គិត​ថា​ជា​រឿង​ធម្មតា ​ហើយ​បណ្ដោយ​វា​ចោល​ទៅ ​នោះ​ក៏​ធ្វើ​​ឲ្យ​អ្នក​ដទៃ​គេ​មាន​អារម្មណ៍​ចង់​នៅ​ក្បែរ​យើង​ដែរ។

៤​.​ ចេះ​វិនិច្ឆ័យ ​តែ​មិន​​និយាយ​ដើម​គេ

​គេ​ថា​អ្នក​ជិត​ខាង​យើង ​ជា​មនុស្ស​ពូ​កែ​ដឹង​រឿង​គ្រប់​យ៉ាង។ ​បើ​គេ​មក​និយាយ​ឲ្យ​យើ​ង​ស្ដាប់ ​អូខេ ​យើង​ស្ដាប់​បាន​តែ​កុំ​លូក​មាត់​លូក​ក​​ច្រើន​អី​។ ​​កុំ​បើក​មាត់​និយាយ​ដើម​គេ ពី​ព្រោះ​បើ​រឿង​ដែល​អ្នក​មិន​ដឹង​​ទេ ​​និយាយ​ទៅ​មិន​ល្អ​ឡើយ ​ហើយ​រឹត​តែ​អាក្រក់​លើស​ដើម។ ​គួរ​ធ្វើ​ជា​មនុស្ស​នៅ​ចំ​កណ្តាល ​កុំ​ធ្វើ​ជា​មនុស្ស​ក្នុង​បក្ស​ពួក​ណា​ម្នាក់​ឲ្យ​សោះ។

រូបតំណាង

​៥. ​ចេះ​របៀប​រៀប​ចំ​ខ្លួន

គ្រប់​គ្នា​នឹង​ចង់​នៅ​ជិត ​បើ​អ្នក​ចេះ​រៀប​ចំ​ខ្លួន​ឲ្យ​មាន​ភាព​ទាក់​ទាញ​។ ​វា​មិន​ពិបាក​ច្រើន​​ទេ ​ដោយ​គ្រាន់​តែ​​ផាត់​មុខ​តិច​តួច ​ស្លៀក​​ពាក់​ស្អាត​បាត ​នោះ​គឺ​ជា​រឿង​ល្អ​។ ​ដូច្នេះ​នៅ​ពេល​ទៅ​ណា​មក​ណា ​មិន​ខ្វះ​ទេ ​អ្នក​ដែល​ចង់​នៅ​ជិត ​៕​​

អានបន្ត៖ ​ ហ៊ានបោះបង់រឿង៣យ៉ាងនេះ ជីវិតអ្នកនឹងជួបតែសុភមង្គល

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម