ពេលមានបាន អ្វីដែលខ្លាចជាងគេគឺចិត្តរបស់មនុស្សប្រែប្រួល
- 2020-02-14 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលមានបាន អ្វីដែលខ្លាចជាងគេគឺចិត្តរបស់មនុស្សប្រែប្រួល
មនុស្សស្រីប្រើអស់យុវភាពរបស់ខ្លួនដើម្បីរង់ចាំអ្វីម្យ៉ាងដែលហៅថា មានការងារច្បាស់លាស់របស់មនុស្សប្រុស។ ប៉ុន្តែនៅពេលមនុស្សប្រុសមានអ្វីគ្រប់យ៉ាងនៅក្នុងដៃ នាងបែរជាមិនមែនជាជម្រើសរបស់គេទៅវិញ។
ចង់ដឹងពីចិត្តរបស់មនុស្សស្រី សូមពិនិត្យពេលមនុស្សប្រុសគ្មានអ្វីសោះនៅក្នុងដៃ បើចង់ដឹងជម្រៅចិត្តមនុស្សប្រុស សូមមើលពេលគេមានអ្វីគ្រប់យ៉ាងនៅក្នុងដៃ។ គេតែងនិយាយថា មនុស្សប្រុសពេលមានបានតែងភ្លេចពាក្យសម្បថកាលគ្រាក្រ។ នៅពេលមានប្រាក់កាសគ្រប់គ្រាន់ គេនឹងចាប់ផ្ដើមមើលឃើញថាពេលវេលាដែលកន្លងទៅធ្លាប់ពុះពារនឹងគ្នាលែងមានតម្លៃទៀត។
មនុស្សប្រុសកាន់តែក្រ រឿងទាក់ទាញកាន់តែតិច។ ពេលបងមានលុយ ការជួបជុំ ផឹកស៊ី អូនបង ធ្វើឲ្យគេឈ្លក់វង្វេងរកផ្លូវមកវិញសឹងមិនឃើញ។
សូមចងចាំថា មនុស្សប្រុសនៅស្មោះដោយសារគេមិនទាន់មានឱកាសក្បត់ ប៉ុន្តែនៅពេលមានលុយ អ្វីៗគ្រប់យ៉ាងនឹងប្រួលប្រែ។ ហើយការពិតទៅ មនុស្សស្រីក៏មិនមែនចង់បានប្ដីគេមកធ្វើអីដែរ ក្រៅពីហោប៉ៅដែលមានលុយរបស់គេ។
មនុស្សស្រីពេលក្រ សុខចិត្តខ្លួនឯងអត់ ឲ្យតែមនុស្សខ្លួនស្រលាញ់ឆ្អែត ឲ្យតែប្ដីមានចិត្តស្រលាញ់។ មនុស្សស្រីនៅផ្ទះ ខំសន្សំតាំងពីកន្ទប តាំងពីស្បែកជើងដាច់ឡើង។ មនុស្សប្រុសផឹកមួយវង់អស់លុយម្ហូបមួយខែ ក៏មិនខ្វល់។
នាងអាចលះបង់យុវភាពរបស់ខ្លួន រស់នៅក្នុងការលំបាក រង់ចាំឲ្យបុរសនោះមានការងាររឹងមាំ។ តែពេលគេរឹងមាំហើយ នាងបែរជាក្លាយជាជម្រើសទី២ ទី៣ ភ្លេចអស់គ្រាក្រ។ មនុស្សស្រីពេលមានបានហើយ នៅតែរក្សាផ្នត់គំនិត សន្សំសំចៃ តែមនុស្សប្រុសមានលុយហើយ គិតថាជីវិតខ្លួនប្រែប្រួលហើយ ត្រូវធ្វើខ្លួនហ៊ឺហារ៕
អានបន្ត៖ ត្រលប់ជាខ្លួនឯងយ៉ាងសប្បាយរីករាយតាមវិធី៣យ៉ាង ក្រោយបែកបាក់ស្នេហា