ងូតទឹក បើមិនដុសកន្លែងទាំងនេះទេ ខ្លួននឹងនៅតែកខ្វក់ដដែល

  • 2017-09-14 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​គិត​ថា​ការ​ងូត​ទឹក​រាល់​ថ្ងៃ​ ពិត​ជា​អាច​ជម្រះ​ក្អែល​ព្រម​ទាំង​ជាតិ​កខ្វក់​គ្រប់​កន្លែង​លើ​រាង​កាយ​មែន​ទេ​? នោះ​គឺ​ជា​ការ​យល់​ខុស​ទាំង​ស្រុង ​ព្រោះ​ត្រង់​កន្លែង​ខ្លះ​គឺ​ពិបាក​នឹង​ដុស​សម្អាត ជាក់​ស្តែង​ត្រង់​កន្លែង​ទាំង ​៧ ​នេះ​៖

១. កែង​ដៃ​៖ ដូច​ដែល​បាន​ដឹង ​កែង​ដៃ​ជា​កន្លែង​ដែល​ងាយ​កកិត​ដូច្នេះ​ហើយ​ទើប​យើង​សង្កេត​ឃើញ​កែង​ដៃ​របស់​មនុស្ស​ភាគ​ច្រើន​តែង​មាន​សភាព​ជាំ​ខ្មៅ ​ឬ​ក្រិន​ជា​ដើម​។

២. កែង​ជើង​៖ ពេល​ខ្លះ​វា​អាច​មាន​សភាព​ក្រិន ​ឬ​ប្រេះ​ប្រសិន​បើ​អ្នក​មិន​បាន​ដុស​ខាត់ និង​ផ្តល់​ជាតិ​សំណើម​។

៣. កញ្ចឹង​ក​៖ ជា​កន្លែង​ដែល​ងាយ​កើត​ក្អែល​ដោយ​សារ​ការ​បែក​ញើស​។

៤. គុម្ព​ត្រចៀក​៖ អ្នក​តែង​តែ​សម្អាត ​ឬ​ត្បារ​រន្ធ​ត្រចៀក​ជា​ប្រចាំ​ ប៉ុន្តែ​សូម​កុំ​រំលង​ផ្នែក​គុម្ព​ត្រចៀក​ព្រោះ​វា​ជា​កន្លែង​ដែល​ងាយ​កាន់​ក្អែល​និង​ធូលី​។

៥. ជង្គង់​៖ អ្នក​ជៀស​មិន​ផុត​ពី​លុត​ជង្គង់​ទេ ​យូរ​ៗ​ទៅ​កន្លែង​ដែល​កកិត​នោះ​នឹង​ទៅ​ជា​ក្រិន​។

៦. ខ្នង​៖ ជាក​ន្លែង​ដែល​តែង​តែ​បែក​ញើស ​ត្រឹម​តែ​ដុះ​សាប៊ូ​មិន​អាច​ជម្រះ​ក្អែល​បាន​ទេ​ ទាល់​តែ​ប្រើ​ក្រណាត់​កួត​ក្អែល​៕

ចុចអាន៖ពិតអត់​ដែល​ថា បរិភោគអាហារហឹរធ្វើឲ្យរមាស់គូទ?

ប្រភព៖ Thehealthsite ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម