រក្សាគោលជំហរឲ្យរឹងមាំ កុំបណ្តោយជីវិតខ្មៅងងឹតដូចស្លាប់ដោយសារស្នេហា

  • 2020-02-11 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ចូល​ដល់​​ខែ​កុម្ភៈ ​ខែ​នៃ​ក្ដី​ស្រលាញ់ ​គឺ​មាន​រឿង​ជា​ច្រើន​ចង់​ចែក​រំ​លែក​ពាក់​ព័ន្ធ​នឹង​ទំនាក់ទំនង។ ​ស្នេហា​មាន​រូប​ភាព​ខុស​គ្នា​​ជា​ច្រើន ហើយ​គ្រប់​ស្នេហា​ទាំង​អស់​ក៏​សុទ្ធ​តែ​មិន​បញ្ចប់​ដោយ​សប្បាយ​រីក​រាយ​ដែរ។ ​​នៅ​ពេល​​អ្នក​​​​ដឹង​ថា​ស្នេហា​ធ្វើ​ឲ្យ​ឈឺ​ចាប់ ​តើ​គិត​​ថា​ចង់​រក្សា​គោល​ជំហរ​ខ្លួន​ឯង​បន្តិច​ទេ? ​​ឬ​ក៏​អ្នក​​ធ្លាប់​គិត​ចង់​បំផ្លាញ​ខ្លួន​ឯង ដើម្បី​បាន​ការ​អាណិត?

រូបតំណាង

ព្រោះ​យើង​​មាន​បេះ​ដូង ​កាល​ដែល​ចេះ​ស្រលាញ់​នរណា​ម្នាក់​វា​មាន​ទៅ​ខុស​អី​ ។ ​ហើយ​យើង​ខ្លួន​ឯង​ក៏​យល់​ថា ​វា​ជា​រូបភាព​ដ៏​ស្រស់​ស្អាត​មួយ។ ​បើ​ទោះ​ពេល​ខ្លះ ​ជួប​រឿង​ខក​ចិត្ត ​ពេល​ខ្លះ​ស្ដាយ​ក្រោយ​ក៏​ដោយ ​ប៉ុន្តែ​​តើ​ស្នេហា​​ណា​មួយ​ទៅ ​ដែល​មិន​ធ្លាប់​ឆ្លង​កាត់​រស​ជាតិ​នេះ​? ​បើ​យើង​​ចាប់​ផ្ដើម​អស់​កម្លាំង​ហើយ ​ចង់​សម្រាក​ហើយ ​និង​ដឹង​ថា​វា​​ទៅ​លែង​រួច​ទៀត​ហើយ ​យើង​មាន​តែ​បណ្ដោយ​តាម​យថាកម្ម​ទៅ​ចុះ។

រូបតំណាង

​ប៉ុន្តែ​មាន​រឿង​មួយ​យើង​មិន​ត្រូវ​បំភ្លេច​ខ្លួន​ឯង​ចោល​​នោះ​ទេ។ ​បើ​សិន​យើង​បាន​ប្រឹង​ប្រែង​អស់​ហើយ ​តែ​​គេ​នៅ​តែ​មើល​មិន​ឃើញ ​ស្នេហា​នេះ​នៅ​តែ​មិន​ទៅ​មុខ ​ចង់​ផ្សះ​ផ្សា​តែ​នៅ​គ្មាន​លទ្ធ​ផល អ៊ី​ចឹង​ជំហាន​ដំបូង​មាន​តែ​​ឈប់​តោង​ទាម​គេ​ទៀត ​។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ ​​គឺ​មាន​តែ​​នៅ​ឲ្យ​ឆ្ងាយ​ពី​គេ។ ​កុំ​យំ​ដើម្បី​អង្វរ​គេ ព្រោះ​នេះ​ជា​វិធី​របស់​មនុស្ស​អស់​សង្ឃឹម​ប៉ុណ្ណោះ ដើម្បី​ឃាត់​គេ​ឲ្យ​នៅ។ ​យើង​ខ្លួន​ឯង​មាន​តែ​ត្រូវ​ឈាន​មួយ​​ជំហាន​ទៀត​ដើរ​ទៅ​មុខ ​និង​ស្រលាញ់​ខ្លួន​ឯង​ប៉ុណ្ណោះ​។

រូបតំណាង

ចុង​បញ្ចប់ ​​យើង​ចង់​ឲ្យ​អ្នក​ដែល​​បាន​​អាន​អត្ថបទ​នេះ​​រើស​យក​ពណ៌​ស្រស់​ឆើត​មួយ​សម្រាប់​ខ្លួន​ឯង ​ជា​​ជាង​យក​ពណ៌​ខ្មៅ​ងងឹត​ស្លុប។ បុរស​ម្នាក់​នោះ​​នឹង​មិន​អាច​ឲ្យ​អ្នក​ស្លាប់​បាន​ទេ ។ ​ថ្វី​បើ​ដំបូង​អ្នក​មិន​សូវ​រឹង​មាំ ​គេង​យំ​រាល់​យប់ ​ស្នេហា​ចប់​ទៅ​ដោយ​សោះ​កក្រោះ ​វា​ក៏​គ្មាន​បញ្ហា​​អី​ដែរ។ ​​ត្រលប់​មក​ស្រលាញ់​ខ្លួន​ឯង​​ឲ្យ​បាន​គ្រប់​គ្រាន់ នោះ​ថ្ងៃ​ណា​មួយ​នឹង​មាន​បុរស​ល្អ​ម្នាក់​មើល​ឃើញ​តម្លៃ​ និង​ផ្ដល់​ក្ដី​ស្រលាញ់​ដល់​អ្នក​វិញ​យ៉ាង​ជឿ​ជាក់៕

រូបតំណាង

អានបន្ត៖ ​ គាត់គិតផ្សេង អ្នកគិតផ្សឹង វិធីនេះជួយឲ្យសម្ព័ន្ធស្នេហាមានទំនាក់ទំនងល្អឡើងវិញ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម