ថ្លើមនិងតម្រងនោមងាយខូចបំផុត បើអ្នកទម្លាប់ផឹកទឹករបៀបនេះ

  • 2020-02-13 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​អាច​នឹង​ភ្ញាក់​ផ្អើល​នៅ​ពេល​ដឹង​ថា ​គ្រាន់​តែ​ផឹក​ទឹក​មិន​ត្រឹម​ត្រូវ ​តែ​អាច​ប៉ះ​​ពាល់​ដល់​សុខភាព​ធ្ងន់​ធ្ងរ​ដល់​ថ្នាក់​នេះ។ ​

រូបតំណាង

**១. ​មិន​ផឹក​ទឹក​ច្រើន​គ្រប់​គ្រាន់**

​កំហុស​មួយ​របស់​មនុស្ស​ជា​ច្រើន ​គឺ​មិន​សូវ​រវីរវល់​រឿង​ផឹក​​ទឹក​ឲ្យ​បាន​ច្រើន​នោះ​ទេ ​គឺ​ផឹក​តែ​ពេល​ណា​ដែល​ស្រេក​ប៉ុណ្ណោះ។ ​គុណ​វិបត្តិ​នេះ ​មើល​ទៅ​ហាក់​ដូច​ជា​ស្រាល​ ប៉ុន្តែ​វា​នឹង​បង្ក​ឲ្យ​រាង​កាយ​មិន​អាច​រំលាយ​កាក​សំណល់​បាន ​ដែល​យូរ​ទៅ​វា​នឹង​បំផ្លាញ​សរីរាង្គ​មួយ​ចំនួន​ដូច​ជា ​ថ្លើម ​និង​តម្រង​នោម​ជា​ដើម។ លើស​ពី​នេះ ពេល​ផឹក​ទឹក​តិច​ពេក​វា​ប៉ះពាល់​ដល់​កំហាប់​ទឹក​នោម ​បណ្ដាល​ឲ្យ​ងាយ​រង​គ្រោះ​ដល់​​ក្លាយ​ជា​ជំ​ងឺ​គ្រួស​ក្នុង​តម្រង​នោម ​រួម​ទាំង​​រលាក​តម្រង​នោម​ផង​ដែរ។

រូបតំណាង

​២. ​​ផឹក​ទឹក​ច្រើន​ជ្រុល

សូម្បី​តែ​ផឹក​ទឹក​ច្រើន​ជ្រុល​ពេក ​ក៏​មិន​ល្អ​សម្រាប់​សុខភាព​ដែរ ព្រោះ​រាង​កាយ​នឹង​​មិន​អាច​ទ្រទ្រង់​បាន។ ​ពេល​រាង​កាយ​ទទួល​បរិមាណ​ទឹក​​លើស​ ​វា​បណ្ដាល​ឲ្យ​​មាន​ភាព​មិន​ប្រក្រតី​​នៃ​អេឡិចត្រូលីត​ក្នុង​ឈាម។ សមាសធាតុ​អេ​ឡិច​ត្រូ​លីត​ក្នុង​ឈាម​មាន​កម្រិត​ទាប ​ជះ​ឥទ្ធិពល​​​អា​ក្រក់​ដល់​កោសិកា ពិសេស​កោសិកា​ខួរ​ក្បាល ធ្វើ​ឲ្យ​អ្នក​ឆាប់​អស់​កម្លាំង ​វិល​មុខ​​ថែម​ទៀត។ ដូច្នេះ ​ក្នុង​មួយ​ថ្ងៃ​គួរ​ផឹក​ ១.៥ - ​២ ​លីត្រ​ក្នុង​១​ថ្ងៃ ​ជា​ការ​ល្អ​បំផុត។

រូបតំណាង

៣. ​ផឹក​ទឹក​ដាំ​ពុះ​ម្ដង​ហើយ​ម្ដង​ទៀត

មនុស្ស​មួយ​ចំនួន​ទម្លាប់​ផឹក​ទឹក​ក្ដៅ ដូច្នេះ​ក៏​យក​ទឹក​ទៅ​ដាំ​ឲ្យ​ពុះ ដល់ពេល​ត្រជាក់​ក៏​យក​ទៅ​ដាំ​​ម្ដង​ទៀត​ច្រើន​លើក​ច្រើន​សា។ ​ទម្លាប់​នេះ​ហាក់​ដូច​ជា​ល្អ​សម្រាប់​សុខភាព ​ព្រោះ​​សីតុណ្ហភាព​របស់​កម្ដៅ​បាន​សម្លាប់​បាក់តេរី។ ​ប៉ុន្តែ​អ្នក​យល់​ខុស​ហើយ ​ព្រោះ​វា​នឹង​​ចូល​រួម​​ផលិត​​កាដ្យូម​មីញ៉ូម​នី​ត្រាត​ក្នុង​ទឹក​ដែល​មិន​ល្អ​សម្រាប់​សុខភាព​ឡើយ។ ​​បើ​សិន​អ្នក​បន្ត​ផឹក​ទឹក​បែប​នេះ​រយៈ​ពេល​យូរ ​​នឹង​ធ្វើ​ឲ្យ​បេះដូង​​លោត​​លឿន​ជាង​ធម្មតា ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ធ្វើការ​កាន់​តែ​ធ្ងន់ ​ បណ្ដាល​ឲ្យ​ក្រលៀន​និង​ថ្លើម​ខ្សោយ​៕​​​ ​

​អានបន្ត៖ ​ វិធីសាស្រ្តបំបាត់ការក្អក បានរហ័ស

​​​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម