៣ ត្រណម​មហាកាច​ អ្នក​កំពុង​ចង់​សង់​ផ្ទះ​ថ្មី​គួរ​ចៀសវាង ប្រយ័ត្ន​រក​រហូត​តែ​មិន​សល់

  • 2020-02-12 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្ទះ​សម្បែង​គឺ​ជា​រឿង​មួយ​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​មនុស្ស​គ្រប់​រូប ផ្ទះ​ដ៏​កក់​ក្ដៅ​មួយ នឹង​នាំ​មក​សុភមង្គល​ដល់​ម្ចាស់​ផ្ទះ។ ហេតុ​នេះ​ហើយ មុន​ពេល​សាងសង់​គេហដ្ឋាន អ្នក​គួរ​ចៀស​វាង​ត្រណម​ទាំង​នេះ។

រូបតំណាង

**១. ចំនួន​បន្ទប់ និង​ចំនួន​កាំ​ជណ្ដើរ**

កាំ​ជណ្ដើរ​ក្នុង​​ផ្ទះ​គឺ​ពាក់ព័ន្ធ​ដល់​សុខទុក្ខ​របស់​សមាជិក​ក្នុង​គ្រួសារ។ ដូច​នេះ​ ក្បួន​ហុងស៊ុយ​បាន​បញ្ចេញ​ត្រណម​ថា មាន​តែ​សេស គ្មាន​គូ។ រីឯ​ទាក់ទង​នឹង​បន្ទប់​វិញ ចំនួន​សេស​ដូច​ជា ១ ៣ ៥ ៧ សុទ្ធ​តែ​ជា​លេខ​នាំ​សំណាង​ទាំង​អស់។ តាម​ជំនឿ លេខ​គូ នឹង​ធ្វើ​ឲ្យ​របស់​អរូប​មក​ស្នាក់​នៅ​ក្នុង​ផ្ទះ ដូច​​បើ​អាច​​ចៀស​បាន គួរ​​ចៀស​។ សម្រាប់​ផ្ទះ​ដែល​មាន​ជណ្ដើរ​ឡើង​នៅ​មុខ​ផ្ទះ ដែល​មាន​ចំនួន​កាំ​ជណ្ដើរ​តិច​នោះ គួរ​ជៀស​លេខ​៤ ដ្បិត​​លេខ​នេះ​អាន​ក្នុង​ភាសា​ចិន​ ស្រដៀង​នឹង​ពាក្យ​ស្លាប់។

២. គ្រោង​ផ្ទះ

គ្រឹះ៖ ដាច់​ខាត​គ្រឹះ​ផ្ទះ​ត្រូវ​ចាក់​ឲ្យ​មាំ ដ្បិត​​ក្រៅ​ពី​មូលហេតុ​សុវត្ថិភាព​នោះ គ្រឹះ​ផ្ទះ​ប្រៀប​ដូច​ជា​សរសរ​ទ្រូង​ផ្ទះ​ដែរ បើ​សង់​មិន​មាំ នោះ​គ្រួសារ​ទាំង​មូល​នឹង​មិន​រឹង​មាំ។

បន្ទប់​គេង៖ បន្ទប់​គេង​ត្រូវ​សង់​យ៉ាង​ម៉េច​មិន​ឲ្យ​ខ្ពស់​ជាង ធំ​ជាង ​បន្ទប់​ទទួល​ភ្ញៀវ ទ្វារ​ធំ​ខាង​មុខ មិន​ឲ្យ​ទល់​មុខ​នឹង​​បន្ទប់​ទឹក។ បន្ទប់​គេង​មិន​អាច​តាំង​ហឹង​បាន​ឡើយ។

រូបតំណាង

៣. ពណ៌​តំណម

ការ​ច្នៃ​ពណ៌​ផ្ទះ​បែប​​ដំបូល​មាន​ពណ៌​ដិត​ជាង ដង​ខ្លួន​ផ្ទះ គឺ​ភាគ​ច្រើន​សម្រាប់​ទី​សក្ការៈ ដូច​ជា​វត្ត​អារាម អាស្រម​ជា​ដើម។ បើ​សង់​សម្រាប់​ស្នាក់​នៅ​ធម្មតា គឺ​មិន​ស័ក្ដិសម​ឡើយ។ ដោយ​ការ​ច្នៃ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ផ្ទះ​មាន​សភាព​ធ្ងន់ធ្ងរ និង​ចំណាយ​អាក្រក់​ច្រើន។ អាស្រ័យ​ហេតុ​នេះ​ហើយ គួរ​ប្រក់​ដំបូល​ពណ៌​ស្រាល​ៗ កុំ​ដិត​ពេក ដើម្បី​គ្រួសារ​បាន​ធូរ​ស្រាល៕

រូបតំណាង

អានបន្ត៖ ​ ទៅស្នាក់នៅសណ្ឋាគារ ត្រូវប្រយ័ត្នចំពោះរបស់ប្រើប្រាស់អស់ទាំងនេះ

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel