ទៅស្នាក់នៅសណ្ឋាគារ ត្រូវប្រយ័ត្នចំពោះរបស់ប្រើប្រាស់អស់ទាំងនេះ

  • 2020-02-06 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលអ្នកធ្វើដំណើរកម្សាន្ត អ្នកតែងតែគិតអំពីកន្លែងស្នាក់នៅ ប្រសិន​បើអ្នក​ចំ​ណាយ​ពេលច្រើនថ្ងៃ។ គ្រប់គ្នាប្រហែលជាគិតអំពីបន្ទប់សណ្ឋាគារគឺជាជម្រើសដ៏អស្ចារ្យ ប៉ុន្តែ​អ្នកប្រហែលជាមិនដឹងទេថា មាន​បន្ទប់​សណ្ឋា​គារ​មួយ​ចំនួន​មិន​ដូច​អ្វី​ដែល​គិត​នោះ​ទេ។ ជាក់ស្តែង ដូច​ជា​របស់​របរប្រើ​ប្រាស់​មួយ​ចំនួនគឺពោរពេញ​ទៅដោយ​បាក់​តេរី​។ របស់​របរអស់ទាំងនោះរួមមាន៖

១. កន្សែងជូតខ្លួន

រូបតំណាង

នៅក្នុង​បន្ទប់សណ្ឋាគារតែងមានផ្តល់កន្សែងជូតខ្លួនសម្រាប់ភ្ញៀវម្នាក់ៗ។ អ្នកគួរ​តែ​ប្រុង​ប្រយ័ត្នចំពោះការប្រើកន្សែងនោះដោយសារតែ អ្នក​មិន​ដឹង​ថា​មាន​នរណា​ខ្លះ​បាន​ប្រើ​កន្សែងនោះពីមុនឡើយ ទោះបីជាគេបានបោកសម្អាត តែបាក់​តេរី​នៅ​ក្នុង​កន្សែង​ក៏​មិន​បាន​សម្លាប់​ទាំងអស់ដែរ។ បើសិនជាអាចអ្នកគួរតែមាន​កន្សែងយកទៅតាមខ្លួន​ទើប​ជាការប្រសើរ។

២. អាងមុជទឹក

រូបតំណាង

មានមនុស្សជាច្រើនចូលចិត្តមុជទឹកក្នុងអាងទឹក តើអ្នកមានដឹងទេថា វាមាន​បាក់​តេរី​ច្រើន? ពីព្រោះបុគ្គលិក​សណ្ឋាគារមួយ​ចំនួនមិន​បាន​សម្អាត​ស្អាត​ទាំង​ស្រុង​នោះទេ ដូច្នេះ ​អ្នកគួរតែមុជទឹកមុន រួមចាំចូលត្រាំក្នុងអាងទឹក។

៣. កម្រាលឥដ្ឋ

រូបតំណាង

មានអ្នកស្នាក់នៅជាច្រើនដើរជាន់លើនៅលើកម្រាលឥដ្ឋ រីឯអ្នកសម្អាតគឺ​ច្រើនតែប្រើ​ម៉ា​ស៊ីន​បូមធូលីតែប៉ុណ្ណោះ។ ដូច្នេះហើយ មានបាក់តេរី​ច្រើនៅលើ​កម្រាល​ឥដ្ឋ​ដែលអ្នក​មើល​មិនឃើញ។ នៅមានពេលខ្លះមានភេសជ្ជៈ ឬម្ហូបអាហារ​កំពប់​លើកម្រាល​ដែល​អាច​បង្កើត​ជាបាក់តេរីផ្សិតផ្សេងៗ។

៤. ដបទឹកក្តៅ

រូបតំណាង

ចំពោះសម្ភារៈបែបនេះវិញ អ្នកគួរតែប្រុងប្រយ័ត្នដោយសារដបទឹកក្តៅ ឬបំពង់ទឹ​កក្តៅ​អ្នក​មិន​ដឹងថាគេធ្លាប់យកវាទៅប្រើអ្វីខ្លះទេ។ ដូច្នេះ បើសិន​ជា​អាចអ្នក​គួរតែ​ប្រុង​ប្រ​យ័ត្ន​បន្តិច។

៥. ទូរស័ព្ទ

រូបតំណាង

រីឯរបស់ចុងក្រោយដែលអ្នកគួរតែប្រុងប្រយ័ត្ននោះគឺទូរស័ព្ទនៅសណ្ឋាគារ។ មានអ្នក​ប្រើ​ច្រើន​អាចបង្កជាបាក់តេរី ឬសារធាតុកខ្វក់ផ្សេងៗ។ ប្រសិន​បើអ្នក​ចង់​ប្រើអ្នក​គួរតែ​ស​ម្អាត​ជាមួយក្រណាត់សើមសម្រាប់សម្លាប់បាក់តេរីជាមុនសិនសឹមប្រើ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ដំណើរកម្សាន្តម្នាក់ឯងអាចធ្វើឲ្យអ្នកកាន់តែមានភាពឯករាជ្យ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម