មុនជូនផ្កាកូឡាបទៅកាន់នរណាម្នាក់ក្នុងទិវានៃក្តីស្រលាញ់ គួរដឹងពីអត្ថន័យនៃពណ៌ខុសៗគ្នាជាមុនសិន
- 2020-02-11 04:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនជូនផ្កាកូឡាបទៅកាន់នរណាម្នាក់ក្នុងទិវានៃក្តីស្រលាញ់ គួរដឹងពីអត្ថន័យនៃពណ៌ខុសៗគ្នាជាមុនសិន
ទិវានៃក្តីស្រលាញ់ តែងតែប្រារព្ធធ្វើឡើង នៅថ្ងៃទី ១៤ កុម្ភៈជារៀងរាល់ឆ្នាំ ក្នុងប្រទេសជាច្រើនពាសពេញសាកលលោក។ ទិវានេះដែរ មិនមែនសំដៅទៅលើការបញ្ជាក់ក្តីស្នេហ៍ទៅកាន់ដៃគូតែមួយមុខឡើយ ប៉ុន្តែវាក៏ជាការបង្ហាញក្តីស្រលាញ់ចំពោះមិត្តភាព និងក្រុមគ្រួសារផងដែរ។
ក្រៅពីការទិញសូកូឡារួមទាំងកាដូផ្សេងៗទៀត ផ្កាកូឡាបគឺពេញនិយមបំផុត ជាពិសេសវាមានអត្ថន័យផ្សេងៗគ្នា ដែលអ្នកគួរដឹង មុនជូនទៅកាន់នរណាម្នាក់ក្នុងថ្ងៃ ១៤ កុម្ភៈ។
កូឡាបពណ៌ស៖ បង្ហាញពីទឹកចិត្តបរិសុទ្ធ ការគោរព និងការចាប់ផ្តើមសារថ្មីដោយភាពស្រស់បំព្រង។
កូឡាបពណ៌ក្រហម៖ បង្ហាញពីយក្តីស្រលាញ់ និងការសារភាពស្នេហ៍ទៅកាន់នរណាម្នាក់។
កូឡាបពណ៌ក្រហមក្រមៅ៖ បង្ហាញពីការចែករំលែកទុក្ខសោក ឬក្តីឈឺចាប់ទៅកាន់នរណាម្នាក់។
កូឡាបពណ៌ផ្កាឈូក៖ បង្ហាញពីការដឹងគុណ សុភមង្គល និងភាពរម្យទម។
កូឡាបពណ៌លឿង៖ បង្ហាញពីក្តីរីករាយ មិត្តភាព និងការសន្យាសាជាថ្មី។
កូឡាបពណ៌ទឹកក្រូច៖ បង្ហាញពីបំណងប្រាថ្នា កម្លាំងថាមពល និងការតាំងចិត្ត។
កូឡាបពណ៌ស្វាយ៖ បង្ហាញពីការលួចស្រលាញ់ចាប់តាំងពីថ្ងៃជួបដំបូង។
កូឡាបពណ៌ទឹកក្រូចស្រស់៖ បង្ហាញពីចំណងមិត្តភាព ភាពទន់ភ្លន់ និងការយល់ចិត្ត៕
ចុចអានបន្ត៖ ថ្ងៃបុណ្យនៃក្តីស្រឡាញ់ កូនៗគួរធ្វើរឿង ៤ យ៉ាងនេះចំពោះអ្នកមានគុណ