បារម្ភពីចៀវៃខ្លាំងពេក Wallace Huo ពាក់ម៉ាសទៅមើលប្រពន្ធថតរឿងដល់កន្លែង
- 2020-02-10 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារម្ភពីចៀវៃខ្លាំងពេក Wallace Huo ពាក់ម៉ាសទៅមើលប្រពន្ធថតរឿងដល់កន្លែង
ដោយសារនៅតៃវ៉ាន់ ក៏ចាប់ផ្ដើមមានអ្នកឆ្លងវីរុសកូរ៉ូណាហើយដែរនោះ តារាសម្ដែងប្រុសជួរមុខ Wallace Huo បានពាក់ម៉ាសទៅមើលប្រពន្ធចេញថតថ្ងៃដំបូងទាំងព្រួយបារម្ភ។
នៅលើបណ្ដាញសង្គម Weibo ទស្សនិកជនជាច្រើនបានចែករំលែកកម្រងរូបភាពរឿងភាគរបស់តារាសម្ដែងស្រីជើងចាស់តៃវ៉ាន់ Ruby Lin នៅពេលនាងចេញថតរឿងថ្មីថ្ងៃទី១។ តាមនោះដែរ នេះគឺជាស្នាដៃវិលត្រលប់មកទូរទស្សន៍វិញរបស់អ្នកម្ដាយកូន១ក្រោយរយៈពេលយូរគ្រាន់បើ។
នៅក្នុងវណ្ណកម្មថ្មីនេះ ស្រីស្អាតវ័យ៤៤ឆ្នាំ ចាប់ដៃគូជាមួយប្រុសស្អាត Roy Chiu។ យ៉ាងណាក្ដី អ្វីដែលគេចាប់អារម្មណ៍នោះមិនមែន តួទាំង២នោះឡើយ ដោយបុគ្គលដែលទាក់ទាញចំណាប់អារម្មណ៍ជាងគេនោះគឺ តារាសម្ដែងប្រុស Wallace Huo ស្វាមីរបស់តួរឿង ព្រះនាងយេយេទៅវិញទេ។ ដោយកាលពីថ្មីៗនេះ តៃវ៉ាន់ចាប់ផ្ដើមរកឃើញអ្នកជំងឺឆ្លងវីរុសកូរ៉ូណាដែរហើយនោះ ទើបប្រុសស្អាតវ័យ ៤០ឆ្នាំ បារម្ភពីប្រពន្ធដូចនេះក៏សុខចិត្តពាក់ម៉ាសមកមើលប្រពន្ធថតរឿងពីចម្ងាយ។
គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនាឆ្នាំមុន គេក៏ប្រទះឃើញតួរឿង និស្ស័យស្នេហ៍ដាវទេពទៅប្រទេសម៉ាឡេស៊ីដើម្បីមើលប្រពន្ធថតភាពយន្តថ្មីដូចគ្នា។ យ៉ាងណាក្ដី ដោយសារតែកំពុងមានវីរុសវាយលុកនោះ ទើបលោកនេះត្រូវពាក់ម៉ាសហើយមើលប្រពន្ធកាន់តែដិតដល់៕
អានបន្ត៖ កើតបានកូនប្រុសឲ្យវង្សត្រកូលស្តុកស្តម្ភ ម៉ូដែល Victoria’s Secret ទទួលបានភូមិគ្រឹះ ៦៤លានដុល្លារ