ជំនួសឲ្យការលេងទូរសព្ទឬប្រដាប់ប្រដាផ្សេងៗ ម្តាយឪពុកគួរបណ្តុះភាពរីកច្រើនរបស់កូន តាមរយៈបទពិសោធល្អៗ
- 2020-01-20 07:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនួសឲ្យការលេងទូរសព្ទឬប្រដាប់ប្រដាផ្សេងៗ ម្តាយឪពុកគួរបណ្តុះភាពរីកច្រើនរបស់កូន តាមរយៈបទពិសោធល្អៗ
ជាទូទៅចំណង់ចំណូលចិត្តរបស់ក្មេងៗមិនខុសពីគ្នាប៉ុន្មានទេ។ អាស្រ័យលើអាណាព្យាបាលជាធំ ដរាបណាអ្នកបណ្តោយឲ្យពួកគេធ្វើរឿងអ្វីមួយញឹកញាប់ យូរៗទៅវានឹងក្លាយជាទម្លាប់ ដែលកូនៗត្រូវតែទាមទារចង់បាន។ ហេតុនេះហើយ ក្រៅពីទម្លាប់ឲ្យកូនលេងទូរសព្ទឬប្រដាប់ប្រដាផ្សេងៗ ម្តាយឪពុកគួរផ្តល់បទពិសោធល្អៗជាច្រើន ដែលអាចជួយបណ្តុះគំនិតឲ្យកូនកាន់តែវៃឆ្លាត រីកចម្រើននិងល្អប្រសើរ។
១. នាំកូនទៅលេងសួនសត្វ ដើម្បីផ្សារភ្ជាប់ពួកគេទៅនឹងធម្មជាតិ និងមានក្តីអាណិតស្រលាញ់ចំពោះសត្វ។
២. នាំកូនទៅមើលរឿងកុនគំនូរជីវចលបែបអប់រំល្អៗ។
៣. ទិញសំបុត្រយន្តហោះ ដើរលេងក្រៅប្រទេស ឬទៅលេងសាច់ញាតិជាដើម។
៤. បង្កើនចំណូលចិត្តផ្នែកអាន ព្យាយាមឲ្យកូនបញ្ចប់និងជ្រើសរើសសៀវភៅថ្មីៗជាបន្តបន្ទាប់។
៥. បង្រៀនឲ្យកូនចេះហែលទឹក។
៦. ឲ្យកូនចូលរៀនថ្នាក់ចម្អិនម្ហូបសម្រាប់កុមារ។
៧. ជិះរថភ្លើងទៅកន្លែងណាមួយដែលពុំធ្លាប់ទៅពីមុនមក។
៨. បង្រៀនឲ្យកូនចេះដាំដំណាំនិងថែទាំសួនផ្ការ។
៩. ឲ្យកូនរៀនពីឧបករណ៍តន្រ្តី ដើម្បីបង្កើនប្រាជ្ញានិងការចងចាំ។
១០. បង្ហាត់ឲ្យកូនហ៊ានប្រឈម ចេះស្វែងរកដំណោះស្រាយ ដោយការលេងល្បែងផ្សងព្រេងដូចជាតោងឡើងជញ្ជាំងជាដើម។
១១. បង្រៀនឲ្យកូនមានទឹកចិត្តសប្បុរស ចេះចែករំលែកអាណិតអាសូរដល់អ្នកក្រខ្សត់។
១២. ទិញកាដូលើកទឹកចិត្ត ធ្វើឲ្យពួកគេភ្ញាក់ផ្អើលនិងសប្បាយរីករាយ។
១៣. ឲ្យកូនរៀនគូររូប ផាត់ពណ៌ ឬចូលរៀនថ្នាក់គូរគំនូរ។
១៤. បង្ហាត់បង្រៀនឲ្យកូនមានភាពក្លាហានរួសរាយរាក់ទាក់ ដោយការអនុញ្ញាតឲ្យពួកគេលេងជាមួយក្មេងដទៃ ដើរលេងនៅខាងក្រៅ បង្កើតការសន្ទនា និងធ្វើអ្វីផ្សេងទៀតដោយខ្លួនឯង។
១៥. មានដំណើរកម្សាន្តទៅតាមទីរួមខេត្តឬជនបទ ដើម្បីបង្ហាញពីទិដ្ឋភាពថ្មីៗ និងជីវភាពខុសប្លែកគ្នា ឲ្យកូនបានដឹង៕
ចុះអ្នកវិញ បានផ្តល់បទពិសោធនល្អៗឲ្យកូនៗហើយឬនៅ?
ចុចអានបន្ត៖ រៀបការយូរប៉ុណ្ណាក៏ស្នេហានៅតែរឹងមាំ បើប្តីប្រពន្ធអាចធ្វើរឿងទាំងនេះជាមួយគ្នា