កើត​បានកូន​ប្រុស​ឲ្យវង្ស​ត្រកូលស្តុកស្តម្ភ ម៉ូដែល Victoria’s Secret ទទួល​បាន​ភូមិគ្រឹះ ៦៤លានដុល្លារ

  • 2020-02-07 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ប្រុស Ho Yau Kwan និង​ម្ដាយ​បាន​ចំណាយ​លុយ​​មហិមារ​ដើម្បី​ទិញ​ភូមិគ្រឹះ​ឲ្យ​ប្រពន្ធ ក្រោយ​ពេល​នាង​សម្រាល​បាន​ចៅ​ប្រុស​ឲ្យ​ត្រកូល​អ្នក​មាន​ស្ដុកស្ដម្ភ​មួយ​នេះ។

បណ្ដាញ​ព័ត៌មាន​ហុងកុង​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ចុះ​ផ្សាយ​ថា លោក Ho Yau Kwan កូន​ប្រុស​របស់​ស្ដេច​កាស៊ីណូ​ម៉ាកាវ Stanley Ho បាន​ចំណាយ​លុយ​៥០០​លាន​ដុល្លារហុងកុង (៦៤​លាន​ដុល្លារ​អាមេរិក) ដើម្បី​ទិញ​ផ្ដាច់​ភូមិគ្រឹះ​ដែល​ខ្លួន​កំពុង​ស្នាក់​នៅ​សព្វ​​ថ្ងៃ។

នេះ​គឺ​គេហដ្ឋាន​ដែល​មាន​ទំហំ​១២៧៩​ម៉ែត្រ​ការ៉េ នៅ​តំបន់​ថ្លៃ​បំផុត​នៅ​ទីក្រុង​ហុងកុង។ តាម​នោះ​ដែរ មុន​នោះ អ្នក​ប្រុស​ខាង​លើ ព្រម​ទាំង​ម្ដាយ​ខ្លួន​បាន​ជួល​ផ្ទះ​នេះ​នៅ​៦​ឆ្នាំ​ហើយ នៅ​ពេល​នេះ​ផ្ទះ​នេះ​បាន​ប្ដូរ​ឈ្មោះ​មក​ជា​របស់ Ho Yau Kwan ហើយ។ បណ្ដាញ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​កាដូ​ដ៏​ធំ​មួយ​ដែល​ត្រកូល​ Ho ឲ្យ​ទៅ​កំពូល​ម៉ូដែល​ស្រី Mingxi ក្រោយ​ពេល​នាង​បាន​សម្រាល​ចៅ​ប្រុស​ដំបូង​ជំនាន់​ទី​៥ ឲ្យ​ទៅ​គ្រួសារ​ខាង​លើ។

មុន​ពេល​ទទួល​បាន​ភូមិគ្រឹះ​តម្លៃ​៦៤​លាន​ដុល្លារ​នេះ ម៉ូដែល​របស់ Victoria’s Secret ក៏​ទទួល​បាន​កាដូជា​ប្រាក់​សុទ្ធ​ភ្លាម​ៗ​១៤​លានដុល្លារ​ផង​ដែរ ក្រោយពេល​នាង​ទើប​សម្រាល​កូន​រួច។

ក្រៅ​ពី​លោក Stanley Ho ដែល​ជា​ស្ដេច​កាស៊ីណូ​នៅ​ម៉ាកាវ​នោះ ម្ដាយ​របស់​អ្នក​ប្រុស Yau Kwan លោក​ស្រី Loeng On Kei ក៏​ពូកែ​ជំនួញ​ដូច​គ្នា​ដោយ លោក​ស្រី​បាន​បើក​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​ជាច្រើន។ លោក​ស្រី​បាន​ឲ្យ​ដឹង​ថា គាត់​ចង់​ឲ្យ​កូន​ប្រសារ​ស្រី​មាន​កូន​យ៉ាង​តិច​៣​នាក់៕

អានបន្ត៖ ​ តម្លៃ​ខោអាវ Son Ye Jin ក្នុង​រឿង Crash Landing on You ថ្លៃ​កប់ តែ​ខោអាវ​ស្លៀក​ខាង​ក្រៅ រឹត​តែ​បះសក់

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel