អ្នកខ្វះវីតាមីនC កុំសង្វាតហូបតែផ្លែក្រូច សាកផ្លែឈើទាំងនេះសម្បូរច្រើនលើសលប់

  • 2020-02-07 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មាន​មនុស្ស​មិន​តិច​ទេ ​ដែល​យល់​ថា ​វីតាមីន C ​សម្បូរ​ច្រើន​បំផុត​តែ​​​ក្នុង​ផ្លែ​ក្រូច​ប៉ុណ្ណោះ។ ​តាម​ពិត​ ​មិន​ដូច្នេះ​ទេ ​មាន​ផ្លែ​ឈើ​ច្រើន​ប្រភេទ​ទៀត ​ដែល​សម្បូរ​វីតាមីន​​នេះ។ ​វីតាមីន C ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​រាងកាយ ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​ល្អ​មិន​ងាយ​ឈឺ ​មិន​ងាយ​ផ្ដាសាយ ​ព្រម​ទាំង​ជួយ​ឲ្យ​ព្យាបាល​ការ​ឈាម​អញ្ចាញ​ធ្មេញ​បាន​យ៉ាង​ល្អ​។

រូបតំណាង

**​១. ម្ទេស​ហា​វ៉ៃ​ពណ៌​លឿង**

​កំពូល​ស្ដេច​វីតាមីន C ​គឺ​ម្ទេស​ហា​វ៉ៃ​នេះ​ហើយ។ ​អ្នក​ដឹង​ទេ ​ត្រឹម​ម្ទេស​ហា​វ៉ៃ​ពណ៌​លឿង​មួយ​ចំហៀង ​ផ្ទុក ​១៥៥ ​មី​លី​ក្រាម​នៃ​វីតាមីន C ​។

រូបតំណាង

​២. ​ល្ហុង

​ល្ហុង​មួយ​ចំហៀង​មាន​ផ្ទុក​វីតាមីន C ​អាច​លើស​ពី ២៣៨ មីលីក្រាម ដែល​នេះ​ពិត​ជា​ចំនួន​យ៉ាង​ច្រើន​​និង​ល្អ​សម្រាប់​សុខភាព។ ​ក្រៅ​ពី​ជា​ប្រភព​ដ៏​សម្បើម​នៃ​វីតាមីន C ​ហើយ ល្ហុង​ក៏​សម្បូរ​ដោយ​វី​តាមីន A ​និង​ជាតិ​សរសៃ​ផង​ដែរ។

រូបតំណាង

៣. ត្របែក

​ត្របែក​១​ខាំ​ផ្ទុក​វីតាមីន C ​អាច​លើស​ពី ២០០ ​មីលីក្រាម ​ដែល​ជា​ចំនួន​ច្រើន​ជាង​៤​ដង​នៅ​ក្នុង​ផ្លែ​ក្រូច​។ ​ដោយសារ​តែ​បែប​នេះ​ហើយ​ ​អ្នក​ជំនាញ​តែង​ណែនាំ​ឲ្យ​គ្រប់​គ្នា​ញ៉ាំ​ផ្លែ​ត្របែក​យ៉ាង​ហោច​១​ផ្លែ​​​ជា​ប្រចាំ ​ដើម្បី​ប្រព័ន្ធ​ភាព​ស៊ាំ​ធន់​​និង​ចៀស​ឆ្ងាយ​ពី​ជំ​ងឺ។

រូបតំណាង

៤. Black currant

​ផ្លែ​ឈើ​មាន​ដើម​កំណើត​ពី​​ប៉ែក​អឺ​រ៉ុប​នេះ ​ភាគ​ច្រើន​មាន​​លក់​នៅ​ផ្សារ​ទំនើប ​​ហើយ​វា​សម្បូរ​ដោយ​វីតាមីន C ​ណាស់។ ​​ក្នុង​១០០​ក្រាម​របស់​ផ្លែ​នេះ ​យ៉ាង​ហោច​​ណាស់​ក៏​ផ្ទុក ១៩៥ ​មីលី​ក្រាម​នៃ​​វីតាមីន C ​ដែល​ខ្ពស់​​ជាង​៤​ដង​ក្នុង​ផ្លែ​ក្រូច​ទៅ​ទៀត។ ​ដោយសារ​តែ​បែប​នេះ​ហើយ ​វា​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ឱសថ​សម្រាប់​បំបាត់​អាការៈ​ឈឺ​ក​​ផង​ដែរ។

រូបតំណាង

៥. ​ផ្លែ​គី​វី

​អ្នក​ជំ​នាញ​បាន​និយាយ​ថា ​​ក្នុង​ផ្លែ​គីវី ១០០​ក្រាម ​​មាន​ផ្ទុក ១៥០​មីលីក្រាម​នៃ​វីតាមីន C ​។ ​នេះ​ជា​ចំនួន​​យ៉ាង​ច្រើន​លើស​៣​ដង​ក្នុង​ផ្លែ​ក្រូច​​ទៅ​ទៀត។ ​ម្ល៉ោះ​ហើយ ​វា​ពិត​ជា​ជួយ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​យ៉ាង​ល្អ ​​ការពារ​ជំ​ងឺ​ផ្ដាសាយ ពិសេស​ពេល​មាន​បរិយាកាស​​​ពេញ​ដោយ​ផ្សែង​ពុល​ ​និង​អាប់​អួល​៕

រូបតំណាង

​អាន​បន្ត៖ ​ តិចនិក​ ៧​យ៉ាង​សម្រាប់​អ្នក​មាន​​បញ្ហា​មាត់​ស្ងួត​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា