តិចនិកកម្ចាត់មុនក្បាលខ្មៅលើច្រមុះដល់ឫស មិនឲ្យកើតវិញជារៀងរហូត
- 2020-02-07 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកកម្ចាត់មុនក្បាលខ្មៅលើច្រមុះដល់ឫស មិនឲ្យកើតវិញជារៀងរហូត
មុនក្បាលខ្មៅលើច្រមុះ គឺជាប្រភេទមុនដែលងាយកើតឡើងបំផុតលើមនុស្សគ្រប់រូប ព្រោះឲ្យតែត្រូវធូលីដីតែបន្តិច មុននេះនឹងរីកដុះដាលភ្លាម។ មុនប្រភេទនេះបើព្យាបាលមិនត្រូវ អាចកើតច្រើនជាងមុន និងពិបាកបង្ក្រាប។ ប្រសិនបើអនុវត្តច្រើនវិធីហើយ តែនៅតែមិនបាត់ អ្នកអាចសាកល្បងតិចនិកខាងក្រោមបាន។
១. ព្យាបាលជាមួយទឹកឃ្មុំ
ទឹកឃ្មុំមិនត្រឹមតែល្អសម្រាប់សុខភាពនោះទេ ថែមទាំងមានផលប្រយោជន៍ច្រើនចំពោះស្បែកទៀតផង។ វិធីដែលកម្ចាត់មុនក្បាលខ្មៅងាយ ហើយរហ័សជាមួយទឹកឃ្មុំគឺស្រួលបំផុត។ ក្រោយពេលលាងសម្អាតជាតិកខ្វក់លើស្បែក ហើយជូនសម្អាតឲ្យស្ងួត យកទឹកឃ្មុំសុទ្ធម៉ាស្សាលើមុខ៣ នាទី រួចហើយទុកថែម៥ នាទីចាំលាងចេញ។ ទោះជាវិធីនេះមិនឃើញប្រសិទ្ធិភាពភ្លាមៗក៏ដោយ តែជាវិធីដែលព្យាបាលយូរអង្វែង ហើយបើបាត់ហើយ នឹងមិនត្រលប់មកវិញឡើយ។
២. ព្យាបាលជាមួយក្រូចឆ្មា និងទឹកដោះគោជូ
ច្របាច់ក្រូចឆ្មារ ១៥ មីលីលីត្រ លាយជាមួយទឹកដោះគោជូអត់ជាតិស្ករឲ្យសព្វ ហើយយកមកម៉ាស្សាលើតំបន់ដែលមានមុនក្បាលខ្មៅ៥ នាទី រហូតដល់ពេលឃើញស្នូលមុនឡើងទន់ យកប្រដាប់ញិចមុន មកញិចថ្នមៗ នោះមុនក្បាលខ្មៅនឹងចេញមកដោយខ្លួនឯង។
៣. កម្ចាត់មុនក្បាលខ្មៅដោយឆ្ពុងមុខ
កម្ចាត់មុនក្បាលខ្មៅដោយវិធីឆ្ពុងមុខគឺជាវិធីដែលឃើញលទ្ធផលលឿនបំផុត។ វិធីអនុវត្តក៏ងាយស្រួល ដោយគ្រាន់តែយកកន្សែងស្អាតជ្រលក់នឹងទឹកក្ដៅហើយយកមកបិទលើមុខទុក២ ទៅ៣ នាទី ឲ្យរន្ធរោមញើសបើកចេញ ស្នូលមុនប្រែជាទន់ ហើយយកប្រដាប់ញិចមុនឬសំឡីត្បារត្រចៀក មកសង្កត់តិចៗ នោះមុននឹងចេញមកដោយខ្លួនឯង។ ត្រូវចងចាំថា ក្រោយពេលប្រើវិធីនេះ ត្រូវលាបឡេជំនួយឲ្យរន្ធរោមញើសរួមតូចវិញ ជៀសវាងបញ្ហារន្ធរោមបើកធំ៕
ចុចអាន៖រូបមន្តធ្វើឲ្យស្បែកមុខសខ្ចីក្នុងរយៈពេល២ សប្តាហ៍ ងាយៗធ្វើនៅផ្ទះខ្លួនឯងក៏បាន