៧ យ៉ាង​ដែល​មនុស្ស​​ស្រី​គួរ​យក​ចិត្ត​ទុក​ដាក់ បើ​ចង់​ឲ្យ​គេ​ស្រឡាញ់​ចូលចិត្តច្រើន

  • 2020-02-04 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​គឺ​មាន​ការ​ប្រកាន់​ខ្ជាប់​ច្រើន​ណាស់​ទាំង​រូបរាង​ខាង​ក្រៅ និង​ចរិត​ខាង​ក្នុង​ ដូច្នេះ​អ្នក​ត្រូវ​តែ​រៀបចំ​ឲ្យ​បាន​ល្អ​បើ​សិន​ចង់​ទៅ​ណា​មក​ណា​មិន​ឲ្យ​គេ​ទើស​ភ្នែក។ ៧ យ៉ាង​ដែល​មនុស្ស​​ស្រីគួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន បើ​ចង់​ឲ្យ​គេ​ស្រឡាញ់​ចូលចិត្ត ជា​ពិសេស​ការ​ចាប់​អារម្មណ៍​បី​មនុស្ស​ប្រុស​តែ​ម្ដង ៖

១. សំលៀកបំពាក់

វា​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​មនុស្ស​ស្រី​ព្រោះ​បើ​ស្លៀក​ពាក់​មិន​សមទំនង​នោះ ទោះ​ចរិត​ល្អ​បែប​ណា​ក៏​គេ​នៅ​តែ​ទើស​ភ្នែក។ ត្រូវ​ចាំ​ថា​ពេល​គេ​ឃើញ​អ្នក​ដំបូង​គេ​មើល​លើ​ការ​រៀប​ចំ​ខ្លួន​អ្នក​មុន​ព្រោះ​គេ​មិន​អាច​ដឹង​ពី​អត្តចរិត​អ្នក​ភ្លាម​ទេ ដូច្នេះ​ការ​ស្លៀក​ពាក់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ស្លៀក​ឲ្យ​បាន​សមរម្យ ស្អាត ទៅ​តាម​កាលៈទេសៈ។

រូបតំណាង

**២. ការ​ Make-up**

បើ​ត្រឹម​ចេញ​ក្រៅ ទៅ​សាលា ឬទៅ​ធ្វើ​ការ​ធម្មតា​ទេ​អ្វី​ដែល​ល្អ​គឺ​ការ Make-up បែប​ធម្មជាតិ ស្ដើងៗ។ កុំ​ចូលចិត្ត​ Make-up ក្រាស់​ដូច​ពេល​ចូលរួម​កម្មវិធី ឬ​ទៅ​ញ៉ាំ​ការ​គេ​អី។ ការ​Make-up​ ក៏​បាន​ឆ្លុះ​បញ្ចាំង​មួយ​ផ្នែក​នៃ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ​ដែរ ពិសេស​មនុស្ស​ប្រុស​តែ​ម្ដង។

៣. ក្លិន​ខ្លួន

គួរ​តែ​ប្រយ័ត្ន​រឿង​នេះ​ឲ្យ​មែន​ទែន​ព្រោះ​វា​អាច​ជា​រឿង​រំខាន​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ក្បែរ​ខ្លួន​អ្នក​បាត់បង់​ចំណាប់​អារម្មណ៍។ គួរ​តែ​ទម្លាប់​ខ្លួន​ឲ្យ​មាន​ក្លិន​ក្រអូប​ព្រោះ​វា​ជា​ចំណុច​ទាក់ទាញ​មួយ​ដែល​ធ្វើ​ឲ្យ​គេ​ចង់​ក្បែរ​អ្នក និង​មាន​អារម្មណ៍​ស្និទ្ធស្នាល។

រូបតំណាង

៤. អាកប្បកិរិយា

វា​ជា​រឿង​ដែល​អ្នក​ត្រូវ​យក​ចិត្តទុកដាក់​ឲ្យ​មែន​ទែន​ព្រោះ​បើ​មើល​ទៅ​ស្អាត​អស់​ហើយ​តែ​បែរ​ជា​មាន​អាកប្បកិរិយា​មិន​សមរម្យ ច្រងេងច្រងាង​នោះ​ក៏​គ្មាន​អ្នក​ណា​ចូល​ចិត្ត​ដែរ។ ត្រូវ​ចេះ​រៀប​ចំ​ឥរិយាបថ​ខ្លួន​ឲ្យ​បាន​សមសួន មាន​របៀប​មិន​រញ៉េរញ៉ៃ​រំខាន​ដល់​គេ​នោះ​ទេ។

៥. មាន​ស្នាម​ញញឹម

មនុស្ស​ស្រី​ស្អាត​បំផុត​គឺ​ពេល​ញញឹម ដូច្នេះ​គួរ​តែ​ទម្លាប់​មាន​ស្នាម​ញញឹម​ឲ្យ​បាន​ច្រើន។ កុំ​ចូលចិត្ត​ធ្វើ​មុខ​ស្អុយ ក្រញូវ​ពេក​ព្រោះ​គ្មាន​អ្នក​ណា​គេ​ចូលចិត្ត​ទេ។ ទៅណា​មក​ណា​ឲ្យ​តែ​ចេះ​ញញឹម​ គឺ​មិន​ខ្វះ​ទេ​អ្នក​ដែល​ចូលចិត្ត​ លង់​ស្នេហ៍។

៦. សម្ដី​សំដៅ

ចេះ​រៀប​ពាក្យ​ឲ្យ​បាន​សមរម្យ មិន​ស្ដី​ឡេះឡោះ មិន​និយាយ​ពាក្យ​មិន​ល្អ​ព្រោះ​មនុស្ស​ស្រី​បើ​និយាយ​អី​មិន​សម​ទៅ​កាន់​គេ​នោះ​គឺ​គេ​ប្រកាន់​ណាស់។ គួរ​តែ​ទម្លាប់​និយាយ​ឲ្យ​ពីរោះ​ស្ដាប់ ថ្នម​មិន​ស្រែក​ឡប់ឡែ​ព្រោះ​វា​ពិត​ជា​ឆ្គង​ខ្លាំង​ណាស់។

រូបតំណាង

អ្វី​ក៏​ដោយ​ក៏​មិន​អាច​ល្អ​ទាំង​អស់​ដែរ តែ​បើ​យើង​ដឹង​ថា​យើង​ខ្វះ​អី​ហើយ គួរ​តែ​កែ​ចំណុច​នោះ​ទើប​ជា​ការ​ប្រសើរ៕​

ចុចអាន៖មេរៀន​ជីវិត​ដើម្បី​ក្លាយ​ជា​នារី​មាន​ទំនុក​ចិត្ត​ និង​រឹង​មាំ​ដែល​បុរស​ខ្វះ​មិន​បាន

អត្ថបទ៖ ផេង ផលធិតា