បើមាន ៤ ចំណុចនេះ មានន័យថាគេលង់ស្រឡាញ់អ្នកហើយ
- 2020-02-04 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមាន ៤ ចំណុចនេះ មានន័យថាគេលង់ស្រឡាញ់អ្នកហើយ
ស្នេហាអាចផ្តើមពីមិត្តភ័ក្តិ ហើយក៏មានពេលខ្លះអ្នកអាចលួចស្រឡាញ់មិត្តខ្លួនឯងដោយមិនដឹងខ្លួនក៏មាន។ ចុះប្រសិនបើមានគេលួចស្រឡាញ់អ្នកដោយមិនបានប្រាប់អ្នក តើអ្នកគួរតាមរយៈណា? ថ្ងៃនេះ អ្នកទាំងអស់គ្នានឹងបានដឹងពីចំណុចទាំង ៤ ដែលគេលួចស្រឡាញ់អ្នកដោយមិនបានប្រាប់អ្នក។ ចំណុចអស់ទាំងនោះរួមមាន៖
១. តាមដានអ្នកលើបណ្តាញសង្គមជាញឹកញយ
ជាមិត្តភ័ក្តិនឹងគ្នា បើគ្រាន់តែ react លើរូបដែលបង្ហោះធម្មតាៗនោះគឺគ្មានអ្វីធំដុំទេ។ ប៉ុន្តែប្រសិនបើគ្រប់ពេលដែលអ្នកបង្ហោះរូបលើបណ្តាញសង្គមមិនថា Facebook ឬ Instagram គេតែងចុច like ឬ បញ្ចេញមតិនោះអាចមានន័យថាគេកំពុងតែចាប់អារម្មណ៍អ្នកហើយ។ មួយវិញទៀត ប្រសិនបើនៅសុខៗ គេចេះតែចង់ផ្ញើសារសួរសុខទុក្ខអ្នកនោះ ក៏អាចជាសញ្ញាប្រាប់ដ៏អ្នកដែរ។
២. ចូលចិត្តនិយាយលេងសើចជាមួយអ្នក
ការនិយាយផ្តោះផ្តង និយាយបញ្ជោរ និយាយកំប្លែងជាមួយមិត្តភ័ក្តិសុទ្ធតែជារឿងធម្មតាប្រសិនបើអ្នកជាមិត្តនឹងគ្នា។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែចេះសង្កេតមើលថា បើគេចូលចិត្តនិយាយលេងជាមួយអ្នកជារឿយៗដោយមិនចេះធុញនោះ ច្បាស់ណាស់ថាគេកំពុងមានចិត្តស្រឡាញ់អ្នកហើយ។ អារម្មណ៍មួយនេះអាចនឹងកើតឡើងនៅពេលដែលនរណាម្នាក់មានចិត្តទៅលើនរណាម្នាក់។
៣. មានអារម្មណ៍ថាសប្បាយចិត្តពេលគេនៅជាមួយអ្នក
នៅពេលនរណាម្នាក់មានចិត្តស្រឡាញ់អ្នកហើយ គេម្នាក់នោះនឹងតែងចង់នៅក្បែរអ្នក។ ឧទាហរណ៍ បើគេជាមិត្តភ័ក្តិអ្នក នៅពេលអ្នកមិនមករៀនជាមួយអ្នក គេម្នាក់នោះមានអារម្មណ៍មិនសប្បាយចិត្តពេលមិនមានវត្តមានរបស់អ្នក។ គេអាចនឹងសួរមិត្តភ័ក្តិរបស់អ្នកថា មូលហេតុអ្វីបានជាអ្នកមិនមករៀនជាដើម។
៤. គេរៀនស្វែងយល់ពីអ្នក
ជារឿងធម្មតាទេ បើមនុស្សម្នាក់លួចស្រឡាញ់ម្នាក់ទៀត គេម្នាក់នោះប្រាកដជាតែងតែចង់ដឹងពីមនុស្សដែលខ្លួនស្រឡាញ់។ ឧទាហរណ៍ថា គេព្យាយាមដឹងពីទម្លាប់អ្នកថាអ្នកចូលចិត្តនិងមិនចូលចិត្តអ្វី។ ចូរអ្នកសង្កេតមើលតាមរយៈចំណុចមួយនេះ ព្រោះពេលខ្លះគេមិិនសូវនិយាយប្រាប់អ្នកឡើយតែកាយវិការរបស់គេអាចបង្ហាញឲ្យអ្នកដឹងបាន។
រូបភាព៖ Pinterest
ចុចអានបន្ត៖
បើមាន ៤ ចំណុចនេះ មានន័យថាគេលួចស្រឡាញ់អ្នកប្រាកដណាស