មនុស្ស​ស្រី​មាន ៨ ចំណុច​នេះ​ ទោះ​អាយុ​ច្រើន​ប៉ុណ្ណា​ ក៏​កុំ​ខ្លាច​ថា​គ្មានបុរស​មក​ស្រលាញ់

  • 2020-02-03 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​មនុស្ស​ស្រី​មាន​ចំណុច​ទាំង​នេះ ទោះ​ជា​អាយុ​ច្រើន​ហើយ​ក៏​ដោយ ក៏​កុំ​ព្រួយ​ថា​គ្មាន​អ្នក​ចង់​បាន។ ព្រោះ​​គ្មាន​បុរស​ណា​បដិសេធ​ មិន​ប្រាថ្នា​នារី​ដែល​មាន ៨ ចំណុច​នេះ​ណាស់។ តើ​ចំណុច​ទាំង​នោះ​សំខាន់ និង​អស្ចារ្យ​ប៉ុណ្ណា​ទៅ​បានជា​ប្រុស​ៗ​ចង់​បាន​ម្ល៉េះ? កញ្ញា សូម​បង្ហាញ​ជូន​ដូច​ខាងក្រោម៖

១.ជីវិត​មិន​ស្មុគស្មាញ

សម្រាប់​បុរស​ភាគច្រើន មិន​ចូលចិត្ត​មនុស្ស​ស្រី​ដែល​មាន​បញ្ហា​ស្មុគស្មាញ​មិន​ចេះ​អស់​នោះ​ឡើយ ព្រោះ​ពួកគេ​ក៏​ហត់​នឹង​ជួយ​ដោះស្រាយ​ដែរ។ ប្រុស​ៗ​ស្រលាញ់​នារី​ដែល​មាន​ភាព​កំប្លែង ហើយ​ជីវិត​សាមញ្ញ ងាយ​យល់ ងាយ​ចុះសម្រុង។

២. រូបសម្រស់​សមរម្យ

រូប​សម្បត្តិ​ក៏​ជា​រឿង​សំខាន់​ដែរ តែ​បុរស​ៗ​មិន​ប្រាថ្នា​ចង់​បាន​មនុស្ស​ស្រី​ដែល​ស្អាត​ពេក​ដែរ គឺ​ត្រឹម​សមរម្យ និង​ចូល​ចំណោម​នឹង​គេ​ចុះ។ មួយ​វិញ​ទៀត​ត្រូវ​ចេះ​តុបតែង​ខ្លួន​តាម​កាលៈទេសៈ ព្រោះ​បើ​ធ្វើ​ខ្លួន​ឆើតឆាយ​គ្រប់​ពេល ក៏​មនុស្ស​មិន​ចង់​បាន​ដែរ។

រូបតំណាង

**៣.មាន​ភាព​ពិសេស**

នេះ​ជា​ចំណុច​អាទិភាព​របស់​មនុស្ស​ស្រី។ ព្រោះ​ទោះបី​ជា​រូប​សម្ផស្ស​មិន​ស្អាត ក៏​អ្នក​នៅតែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​មនុស្ស​ប្រុស​ដែរ ហើយ​សូម្បី​តែ​ស្រី​ៗ​ដូចគ្នា​ក៏​ច្រណែន​នឹង​អ្នក​ដែរ​ដូចជា ចេះ​លេង​តន្ត្រី លេង​កីឡា ឬ​ចំណុច​ផ្សេង​ដែល​មនុស្ស​ស្រី​ដទៃ​មិន​អាច​ធ្វើ​បាន។

៤.ភាព​ប៉ិនប្រសប់

បុរស​តែង​ចង់​បាន​នារី​ដែល​ចេះ​រៀបចំ​របស់​គ្មាន​តម្លៃ ឲ្យ​ទៅ​មាន​តម្លៃ​ ដើម្បី​ធ្វើឲ្យ​ជីវិត​កាន់តែ​ងាយស្រួល។ ចំណែក​ប្រភេទ​មនុស្ស​ស្រី​មាន​ភាព​ប៉ិនប្រសប់​ក្នុង​ការ​តុបតែង ឬ​កែច្នៃ​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​ទៅ​ជា​មាន​ប្រយោជន៍ ខណៈ​ដែល​អ្នក​ដទៃ​នឹក​មិន​ឃើញ គឺ​ស្ថិត​ក្នុង​​បញ្ជី​​ចង់​បាន​របស់​មនុស្ស​ប្រុស។

៥.មាន​របៀប

ជីវិត​ដ៏​មាន​របៀបរៀបរយ​នារី ធ្វើឲ្យ​មនុស្ស​ប្រុស​ជាច្រើន​ចាប់អារម្មណ៍ ព្រោះ​គាត់​ប្រាកដ​ជា​គិត​ទៅ​ដល់​អនាគត។ កាលណា​បើ​​បុរស​បាន​រៀបការ​ជាមួយ​មនុស្ស​ស្រី​មាន​វិន័យ និង​របៀបរបប​ត្រឹមត្រូវ នោះ​កូន​របស់​គាត់ ពិតជា​អាច​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម។

៦.រួសរាយ

មនុស្ស​ប្រុស​ពិតជា​បាន​សម្លឹង​វែងឆ្ងាយ នៅ​ពេល​គេ​ចាប់អារម្មណ៍​លើ​ស្ត្រី​ណា​ម្នាក់។ គាត់​ពិតជា​ចង់​បាន​មនុស្ស​ស្រី​ដែល​ចេះ​គួរសម​ជាមួយ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​សាច់ញាតិ​គាត់។

៧.ភាព​ចាស់ទុំ

ភាព​ចាស់ទុំ​មិន​មាន​អ្វី​ធ្វើឲ្យ​បុរស​ពិចារណា​វែងឆ្ងាយ​ចំពោះ​នារី​ឡើយ បើ​ទោះ​ជា​អ្នក​នៅ​ក្មេង​ខ្ចី​ក៏​ដោយ។ ភាព​ចាស់ទុំ​ខាង​ផ្លូវចិត្ត និង​អារម្មណ៍​ គឺជា​គុណសម្បត្តិ​មួយ​ដែល​បុរស​ទាំងអស់​កំពុងតែ​ស្វែងរក ព្រោះ​គ្មាន​នរណា​ម្នាក់​មាន​ពេល​ណាត់​ក្មេង​ស្រី​មិន​ដឹង​អី។

រូបតំណាង

៨.សុទិដ្ឋិនិយម

លក្ខណៈសម្បត្តិ​ដែល​មនុស្ស​ស្រី​ត្រូវ​តែ​មាន នោះ​គឺ​ការ​យល់​ឃើញ​អ្វីៗ​សុទ្ធ​តែ​ល្អ និង​មាន​សង្ឃឹម។ ព្រោះ​នារី​បែបនេះ នឹង​ជួយ​ឲ្យ​ជីវិត​គេ​កាន់តែ​ប្រសើរ និង​មាន​ការ​ជម្នះ​ភាព​លំបាក ដើម្បី​សម្រេច​គោលដៅ​ជីវិត៕

ចុចអាន៖​ហេតុផល​៥​យ៉ាង​ បញ្ជាក់​ថា​​អ្នក​មិន​មែន​ជា​ស្នេហ៍​ពិត​របស់​គាត់​ទេ​

អត្ថបទ៖ ទ្រី រ៉ាវី