វិធីថែទាំស្បែកមុខ ៤ ជំហាន ដែលនារីកូរ៉តែងអនុវត្តដើម្បីស្បែករលោងមានសំណើម

  • 2020-02-03 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដូច​ដែរ​ប្រិយមិត្ត​ទាំង​អស់​បាន​ដឹង​ហើយ​ថា​​ស្រី​ៗ​ជនជាតិ​​កូរ៉េ ពិត​ជា​ស្រលាញ់​ស្បែក​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​មិន​ដែល​រំលង​វិធី​ថែរក្សា​សំខាន់ៗ​ ដើម្បី​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ ភ្លឺ​រលោង​ ចែង​ចាំង​នោះ​ទេ។ ចង់​ដឹង​អាថ៌កំបាំង​ទាំង​ ៤យ៉ាង​​​នោះ​ មាន​អ្វី​ខ្លះ​ ទៅ​តាម​ដាន​ចំណុច​ខាង​​ក្រោម​ទាំង​អស់​គ្នា​។​

១. លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត

ដើម្បី​ជួយ​ឲ្យ​ស្បែក​មុខ​​ម៉ដ្ឋ​ស្រស់​ថ្លា មិត្ត​ៗ​នារី​ត្រូវ​តែ​លាង​សម្អាត​ផ្ទៃ​មុខ​ឲ្យ​បាន​ស្អាត​ល្អ ទាំង​មុន​ពេល​ចូល​គេង​និង​ពេល​​ភ្ញាក់​ឡើង​​។ ជា​ពិសេស​ ត្រូវ​ជ្រើស​រើស​ហ្វូម​ ដែល​ត្រូវ​ជាមួយ​ស្បែក​មុខ គ្មាន​ជាតិ​កាត់ ហើយ​ត្រូវ​​លាង​ជម្រះ​ចេញ​​ជាមួយ​​​នឹង​ទឹក​ស្អាត ដោយ​ប្រើ​ដៃ​ថ្នម​ៗ។

២. ប្រើ​ទឹក​ជូត

ទឹក​ Toner គឺ​ជា​ជំហាន​បន្ទាប់​ ក្រោយ​លាង​សម្អាត​មុខ​រួច។ អ្នក​អាច​​ចាក់​ទឹក Toner ជាមួយ​នឹង​សំឡី​ ហើយ​យក​ទៅ​ជូត​ថ្នមៗ លើ​ស្បែក​មុខ មុន​នឹង​លាប​ផលិតផល​បន្ត​បន្ទាប់​ទៀត​។ ​វា​ជា​ដំណាក់​កាល​​បម្រុង ដើម្បី​ឲ្យ​ស្បែក​​ងាយ​ស្រួល​ក្នុង​ការ​​ស្រូប​យក​​សារជាតិ​ល្អៗ ក្នុង​ផលិតផល​ និង​ផ្តល់​សំណើម​បាន​ខ្ពស់​ផង​ដែរ​។

៣. លាប​សេរ៉ូម

បន្ទាប់​មក​ទៀត អ្នក​អាច​ជ្រើស​រើស​សេរ៉ូម​ ឬ​ Essensce ដែល​មាន​តួនាទី ផ្តល់​សំណើម ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​ពី​ខាង​ក្នុង ​មិន​មែន​ជា​ប្រភេទ​​ស​ស្កុះ​កាត់​​​មុខ​នោះ​​ទេ។

​​​​៤. លាប​ឡេ​ផ្តល់​សំណើម

ត្រឹម​ប៉ុន្មាន​ជំហាន​ខាង​លើ​នៅ​​មិន​ទាន់​គ្រប់​គ្រាន់​​នៅ​ឡើយ​ទេ អ្នក​ត្រូវ​​តែ​លាប​ឡេ​ផ្តល់​សំណើម ទើប​​ត្រឹម​ត្រូវ​តាម​​ដំណាក់​កាល​ និង​​ជួយ​ឲ្យ​ស្បែក​​មាន​សុខភាព​ល្អ​ផង​ដែរ៕​​

ចុចអានបន្ត៖ នារីវៃឆ្លាតនិងកាន់តែជោគជ័យ មិនដែលរំលងទម្លាប់ល្អៗប្រចាំថ្ងៃទាំងនេះទេ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម