វិធីថែទាំសុខភាព ពេលធ្វើដំណើរ ចៀសឆ្ងាយពីវីរុសកូរ៉ូណា

  • 2020-01-30 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ការ​ណែ​នាំ​ពី​ក្រសួង​សុខាភិបាល ដើម្បី​ចៀស​​ឲ្យ​បាន​នូវ​ការ​ឆ្លង​វីរុស​ដែល​កំពុង​ផ្ទុះ​ខ្លាំង​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ​គឺ​​វីរុស កូរ៉ូណា នៅ​ពេល​ត្រៀម​ធ្វើ​ដំណើរ​ត្រូវ​ថែ​ទាំ​សុខភាព​ដោយ​ប្រការ​ខាង​ក្រោម៖​

រូបតំណាង

១. ​ចៀស​វាង​ការ​ធ្វើ​ដំណើរ ឬ​ផ្អាក ​ប្រសិន​មាន​គ្រុន​ក្ដៅ ​ឬ​ក្អក

២. ​ប្រសិន​មាន​គ្រុន​ក្ដៅ ​ក្អក និង​ពិបាក​ដក​ដង្ហើម ​ត្រូវ​ស្វែង​រក​ការ​ព្យាបាល​​ជា​បន្ទាន់ ​និង​​ប្រាប់​ពី​ប្រវត្តិ​របស់​អ្នក​ ដល់​គ្រូ​ពេទ្យ

៣. ចៀស​វាង​ការ​ប៉ះ​​ពាល់​ជាមួយ​អ្នក​ដែល​មាន​គ្រុន​ក្ដៅ ​និង​ក្អក

៤​. លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ​ជាមួយ​សាប៊ូ​និង​ទឹក​ស្អាត ឬ​អាល់​កុល​ហ្សែល

​៥. ​ចៀស​វាង​ប៉ះ​ពាល់​ភ្នែក ​ច្រមុះ ​ឬ​មាត់

៦​. នៅ​ពេល​ក្អក​ឬ​កណ្តាស់ ត្រូវ​ខ្ទប់​មាត់​និង​ច្រមុះ​អ្នក​ដោយ​ប្រើ​កែង​ដៃ ​ឬ​ក្រដាស ​រួច​បោះ​ចោល​ក្នុង​​ធុង​សំរាម​​ភ្លាម ​និង​លាង​ដៃ​របស់​អ្នក

រូបតំណាង

៧. ប្រសិន​បើ​អ្នក​ពាក់​ម៉ាស​ត្រូវ​ប្រាកដ​ថា​ពាក់​គ្រប​លើ​មាត់ ​និង​ច្រមុះ ​ប៉ុន្តែ​ចៀស​វាង​ការ​ប៉ះ​ម៉ាស​ផ្ទៃ​ខាង​ក្រៅ​នៅ​ពេល​កំពុង​ពាក់​និង​ពេល​ដោះ

៨​. ត្រូវ​បោះ​ចោល​ភ្លាម​នូវ​ម៉ាស​ដែល​បាន​ប្រើ​រួច ​និង​លាង​ដៃ​ឲ្យ​ស្អាត​បន្ទាប់​ពី​ដោះ​ម៉ាស

៩. ​ប្រសិន​អ្នក​ចាប់​ផ្ដើម​ឈឺ​ពេល​កំពុង​ធ្វើ​ដំណើរ ​ត្រូវ​ប្រាប់​អ្នក​ដំណើរ​លើ​យន្ត​ហោះ ​និង​ស្វែង​រក​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​និង​ប្រាប់​ពី​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​ដល់​គ្រូ​ពេទ្យ

រូបតំណាង

១០. បរិភោគ​តែ​អាហារ​ណា​ដែល​ឆ្អិន​ល្អ

១១​. មិន​ត្រូវ​ខាក​ស្ដោះ​នៅ​ទី​សាធារណៈ

១២. ​ចៀស​វាង​ការ​ប៉ះ​ពាល់ ​និង​ធ្វើ​ដំណើរ​ជាមួយ​សត្វ​ដែល​ឈឺ៕

​​ ​​​អាន​បន្ត​៖ ​ ពិតទេ? កុម្មង់ទំនិញពីចិន អាចឆ្លងវីរុសកូរ៉ូណាមកជាមួយដែរ?

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម