ស្រ្តីមេផ្ទះឈប់បារម្ភទៅ! មានត្រឹមក្រូចឆ្មា ធ្វើឲ្យសម្ភារៈផ្ទះបាយភ្លឺចិញ្ចាចនិងកម្ចាត់ស្រមោចបានទៀត

  • 2020-01-28 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 24

ក្រៅ​ពី​សម្រក​ទម្ងន់ ​និង​ល្អ​សម្រាប់​ថែរក្សា​សម្រស់ ​ក្រូច​ឆ្មា​នៅ​មាន​ប្រយោជន៍​លើ​​សម្ភារៈ​ផ្ទះ​បាយ​ ​យ៉ាង​មាន​ប្រសិទ្ធភាព​មិន​គួរ​ឲ្យ​ជឿ។ ​បើ​អ្នក​មាន​ក្រូច​ឆ្មា​​ច្រើន​ផ្លែ​ទុក​នៅ​ផ្ទះ ​អ្នក​នឹង​លែង​បារម្ភ​ទៀត ព្រោះ​វា​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង​។

១. កម្ចាត់​ស្រមោច​យ៉ាង​មាន​ប្រសិទ្ធភាព

​ច្របាច់​ទឹក​ក្រូច​ឆ្មា​ដាក់​ចាន​ ​រួច​យក​ក្រណាត់​ជ្រ​លក់​ទឹក​នេះ​ហើយ​យក​ទៅ​ជូត​ត្រង់​បរិវេណ​មាន​ស្រមោច​ច្រើន។ ​ស្រមោច​ខ្លាច​ក្លិន​ក្រូច​ឆ្មា​ណាស់ ​វា​មិន​អាច​ទ្រាំ​បាន​នោះ​ទេ ដូច្នេះ​​មិន​ដល់​២​ថ្ងៃ​​ឡើយ​​ ​​ផ្ទះ​របស់​អ្នក​នឹង​លែង​មាន​ស្រមោច​ទៀត។

​២. របស់​ដុះ​ស្នឹម​ក្អែល​កាន់​យ៉ាង​ណា​ក៏​ប្រែ​ជា​ភ្លឺ​ថ្មី

​ផើង​លាង​ចាន​នៅ​ផ្ទះ​បាយ​របស់​អ្នក​ប្រើ​យូរ​ឆ្នាំទៅ ប្រាកដ​ជា​ជាប់​ក្អែល​កខ្វក់​ខ្លាំង​មិន​ខាន។ ​អ្នក​គ្រាន់​តែ​យក​សំបក​ក្រូច​ឆ្មា​មក​​ជូត នោះ​ស្នឹម​និង​ក្អែល​ទាំង​នោះ​បាត់​អស់​តែ​ម្ដង​។ ​លើស​ពី​នេះ ​បើ​អ្នក​ពុះ​ក្រូច​ឆ្មា​មួយ​ចំហៀង​ទុក​នៅ​ចង្ក្រាន​បាយ ​ក៏​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​បាន​ទៀត​ផង​។

​៣. ដុ​សម្អាត​ខ្ទះ ស្លាប​ព្រា​ជាប់​ខ្លាញ់​ខ្លាំង​ជាង​ប្រើ​សាប៊ូ

យក​ក្រូច​ឆ្មា​មួយ​ចំហៀង​មក​ដុស​លើ​ខ្ទះ កំសៀវ ឬ​ស្លាប​ព្រា ​​ដែល​ប្រឡាក់​ខ្លាញ់​​​នឹង​ជួយ​លាង​សម្អាត​បាន​ល្អ។ លើស​ពី​នេះ​ក៏​ជួយ​ឲ្យ​សម្ភារៈ​​ផ្ទះ​បាយ​ទាំង​នោះ​ប្រែ​ជា​ភ្លឺ​ដូច​ទិញ​ថ្មី ដោយ​សារ​ក្រូច​ឆ្មា​សំបូរ​ជាតិ​អា​ស៊ីត ​​មាន​ប្រសិទ្ធភាព​អាច​លាង​​ជម្រះ​បាន​ល្អ។

៤. កម្ចាត់​បាក់​តេរី​និង​ក្លិន​មិន​ល្អ​របស់ Microwave

Microwave ​ប្រើ​យូរ​ទៅ​ច្បាស់​មាន​ជាប់​ក្លិន ដែល​ធ្វើ​ឲ្យ​ពេល​កម្ដៅ​អាហារ​ទៅ​មាន​ក្លិន​មិន​ចង់​ទទួល​ទាន។ ​អ្នក​នឹង​លែង​ឈឺ​ក្បាល​រឿង​​នេះ​ទៀត ​ដោយ​គ្រាន់​តែ​​​យក​ក្រូច​ឆ្មា​ទៅ​ឈូស​សំបក​ឲ្យ​​ល្អិត ​រួច​រោយ​វា​ក្នុង​ចាន​ទឹក​ក្ដៅ​មួយ ​ឬ​អាច​យក​ក្រូច​ឆ្មា​មួយ​ចំណិត​ដាក់​ក្នុង​ចាន​​ក៏​បាន​។ ​បន្ទាប់​មក​​ដាក់​វា​ក្នុង ​Microwave ដោយ​បើក Cooking mode ​មួយ​នា​ទី​។ ​​អាស៊ី​តស៊ី​ទ្រិច​របស់​ក្រូច​ឆ្មា​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ Microwave របស់​អ្នក​មាន​ក្លិន​ប្រហើរ ​និង​ថែម​ទាំង​កម្ចាត់​បាក់​តេរី​​ទៀត​ផង។

ចុចអាន៖ ​​ តិចអត់ដឹង ​ហាន់​ខ្ទឹមបារាំងម៉េចកុំឲ្យហូរ​ទឹក​ភ្នែក

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា