ទម្លាប់ប្រចាំថ្ងៃទាំង ៥ អាចធ្វើឱ្យប៉ះពាល់ដល់ការមករដូវ

  • 2020-01-23 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​ចាប់​អារម្មណ៍​ថា​រដូវ​របស់​អ្នក​មាន​ភាព​មិន​ប្រក្រតី​ដែរ​ទេ?​ ជួន​កាល​សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ក៏​អាច​បណ្តាល​ឱ្យ​បញ្ហា​ខាង​លើ​នេះ​កើត​ឡើង​បាន​ដែរ​ មាន​ដូច​ជា​៖

១. ស្ត្រេស​ច្រើន​៖ នៅ​ពេល​អ្នក​ព្យាយាម​គិត ​និង​ស្មុគ​ស្មាញ​ច្រើន​ នោះ​ខួរ​ក្បាល​នឹង​រំញោច​ធ្វើ​ឱ្យ​អ័រម៉ុន​របស់​ស៊ុត​បង្ក​កំណើត​ចាប់​ផ្តើម​ខ្សោយ​ខ្លាំង​ភ្លាម​។

២. ហាត់​ប្រាណ​ខ្លាំង​ពេក​៖ ការ​ប្រើ​កម្លាំង​ហាត់​ប្រាណ​ខ្លាំង​ពេក​ធ្វើ​ឱ្យ​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​ត្រូវ​បាន​កាត់​បន្ថយ ​ដូច​នេះ​ស៊ុត​បង្ក​កំណើត​ក៏​មិន​មាន​លទ្ធភាព​លូត​លាស់​បាន​ល្អ​ដែរ​។

៣. ផឹក​ភេសជ្ជៈ​មាន​ជាតិ​អាល់​កុល​៖ វា​ធ្វើ​ឱ្យ​អ័រ​ម៉ុន ​Estrogen ​និង​ Testosterone ​កើន​ឡើង​។ នៅ​ពេល​អ័រម៉ុន​ភេទ​ទាំង​ពីរ​នេះ​កើន​ឡើង​ វដ្ត​រដូវ​ក៏​មិន​មាន​ភាព​ប្រក្រតី​ដែរ​។

៤. ឡើង​ទម្ងន់​៖ ការ​ឡើង​ទម្ងន់​ក៏​បណ្តាល​ឱ្យ​អ័រ​ម៉ុន​ភេទ​លូត​លាស់​លឿន​ដែរ​។

៥. គេង​មិន​ទៀង​ពេល​៖ តាម​ការ​ស្រាវ​ជ្រាវ​បាន​ឱ្យ​ដឹង​ថា ​ស្ត្រី​ភាគ​ច្រើន​ដែល​គេង​មិន​ទៀង​ពេល​ តែង​តែ​មក​រដូវ​មក​លឿន​ឬ​យឺត​ជាង​ពេល​ធម្មតា​។ បើ​លឿន​ខ្លាំង​គឺ​ត្រឹម​ ២១ ថ្ងៃ​តែ​បើ​យឺត​វិញ​គឺ​អាច​ដល់​ទៅ ​៤០​ ថ្ងៃ​ឬ​លើស​នេះ​ក៏​មាន​៕

ចុចអាន៖បើដើមទ្រូងអ្នកមានអាការៈចម្លែកៗទាំងនេះកុំបារម្ភ ជារឿងធម្មតាទេ!

ប្រភព៖ verywellhealth | Cleveland Clinic ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម