ចង់ឲ្យគូស្នេហ៍ចងចាំអ្នកក្នុងបេះដូងមិនងាយភ្លេច សាកវិធីងាយៗទាំងនេះ

  • 2020-01-23 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មាន​វិធី​ជា​ច្រើន​ធ្វើ​ឲ្យ​គូ​ស្នេហ៍​បង្កើត​មនោសញ្ចេតនា​ជាមួយ​គ្នា ​បើ​ទោះ​ស្រលាញ់​គ្នា​យូរ​ឆ្នាំ​ក្តី ​ក៏​នៅ​តែ​មិន​ជិន​ណាយ​ពី​គ្នា ​ឬ​ធុញ​ទ្រាន់​នឹង​គ្នា​ដែរ។ ​ខាង​ក្រោម​នេះ ​ជា​វិធី​មួយ​ចំនួន​បង្កើន​ចំណង​ស្នេហ៍​ឲ្យ​មិត្ត​ប្រុស​របស់​អ្នក និង​អ្នក​សាង​អនុស្សាវរីយ៍​​ជាមួយ​គ្នា ​មិន​សាប​សូ​ន្យ។​

រូបតំណាង

**១. រៀន​ធ្វើ​ម្ហូប​ជាមួយ​គ្នា**

​សួរ​គាត់​ថា ​ម្ហូប​អ្វី​ដែល​គាត់​ចូល​ចិត្ត​ជាង​គេ ហើយ​បបួល​គាត់​ទៅ​ផ្សារ​ទិញ​បន្លែ សាច់ ធ្វើ​ញ៉ាំ​ទាំង​អស់​គ្នា។ ​បើ​សង្សារ​អ្នក​ អត់​ចេះ​ធ្វើ​ម្ហូប​ទេ អ្នក​បង្រៀន​គាត់​ ហើយ​ពេល​នោះ​រឿង​កំប្លែង​ៗ អស់​សំណើច​ជា​ច្រើន​នឹង​កើត​ឡើង​មិន​ខាន ។ ​ជា​ពិសេស​ ពេល​ដល់​វគ្គ​ភ្លក់​រស​ជាតិ ​ច្បាស់​ជា​បង្អាប់​គ្នា​រឿង​ស្នាដៃ​ធ្វើ​ម្ហូប​​ហើយ ធ្វើ​ឲ្យ​អ្នក​និង​សង្សារ ចង​ចាំ​អនុស្សាវរីយ៍​ល្អ​ៗ​ជាមួយ​គ្នា​មិន​អាច​បំភ្លេច​បាន​ឡើយ។​

២. រៀន​រាំ

ប្រុស​ៗ​ខ្លះ​គឺ​អៀន​ណាស់ ​​អត់​ហ៊ាន​រាំ​ទេ តែ​ពេល​ឃើញ​គេ​រាំ​ចង់​រាំ​ដែរ ខ្លះ​ទៀត​អត់​​ចេះ​រាំ​តែ​ម្ដង។ ​អ៊ី​ចឹង​ហើយ ​បើ​អ្នក​ចេះ​រាំ បង្រៀន​មិត្ត​ប្រុស​ឲ្យ​ចេះ​រាំ​ដែរ ​ក៏​ជា​វិធី​ធ្វើ​ឲ្យ​អ្នក​ទាំង​ពី​បាន​សាង​ភាព​រីក​រាយ​ជាមួយ​គ្នា​យ៉ាង​ពេញ​ទំហឹង។

រូបតំណាង

៣. បោះ​ជុំ​រុំ​

​ជា​ជាង​ណាត់​គ្នា​ទៅ​ញ៉ាំ​អាហារ​នៅ​តាម​ហាង​ដដែលៗ អ្នក​​គួរ​​នាំ​ដៃ​គូ​មក​បោះ​តង់​លេង​កម្សាន្ត​ជាមួយ​គ្នា​បាន​យ៉ាង​រ៉ូ​មែន​ទិក។ ​ទន្ទឹម​នឹង​នោះ​ អ្នក​ក៏​អាច​ស្រូប​យក​ខ្យល់​អាកាស​ធម្មជាតិ​បរិសុទ្ធ សម្លេង​រៃ​ច្រៀង ​ស្ដាប់​ទឹក​រលក និង​​អាច​ឱប​គាត់​​យ៉ាង​កក់​ក្ដៅ​ក្នុង​រង្វង់​ដៃ​​ផង​ដែរ។

​៤. ច្រៀង​ខា​រ៉ា​អូ​ខេ​ជាមួយ​គ្នា

ជ្រើស​រើស​បទ​ចម្រៀង​ឆ្លើយឆ្លង ឬ​បទ​ចម្រៀង​បែប​កំប្លែង​ៗ ​ញាក់​ៗ​អី​ក៏​ល្អ​ដែរ ព្រោះ​អាច​ឲ្យ​អ្នក​រាំ​លេង​ជាមួយ​គាត់​បាន​សប្បាយ បិទ​មាត់​មិន​ជិត។ នៅ​ពេល​បទ​ចម្រៀង​ខ្លះ ​សម្លេង​គាត់​ច្រៀង​មិន​កើត អត់​ពីរោះ ​អ្នក​និង​គាត់​កាន់​តែ​អស់​សំណើច​ជាមួយ​គ្នា ធ្វើ​ឲ្យ​ស្នេហា​នេះ​កាន់​តែ​ស្និទ្ធ​ស្នាល។

រូបតំណាង

៥. ​ថត​រូប​កំប្លែង​ៗ ឆ្កួត​ៗ​ជាមួយ​គ្នា

គ្មាន​អ្វី​សប្បាយ​ជាង​ថត​រូប​​ហើយ​ធ្វើ​កាយ​វិការ​ឆ្កួត​ៗ​ដាក់​គ្នា នោះ​ទេ ។ គិត​មើល​ទៅ​ថា​សប្បាយ​ប៉ុន​ណា ព្រោះ​សម័យ​នេះ​អ្នក​ណា​ក៏​ចូល​ចិត្ត​ថត​រូប​ដែរ។ ​អ្វី​ដែល​សំខាន់ សព្វ​ថ្ងៃ​មាន​កម្មវិធី​ថត​រូប​ស្អាត​ៗ​ច្រើន​ជម្រើស​ ដែល​អាច​ឲ្យ​អ្នក​យក​ទុក​ថត​រូប Troll ​គ្នា​បាន​ម៉ា​សប្បាយ។ ​

រូបតំណាង

៦. ដើរ​ព្រៃ

គូ​ស្នេហ៍​ជា​ច្រើន​តែង​ទៅ​ដើរ​លេង​នៅ​តាម​មាត់​សមុទ្រ ឬ ទៅ​ប្រាសាទ រមណីយដ្ឋាន​​ជា​ដើម។ ​ប៉ុន្តែ​អ្នក​សាក​គិត​មើល ​បើ​ងាក​មក​ដើរ​លេង​ក្នុង​​ព្រៃ​ភ្នំ ដាច់​ស្រយាល ​​មើល​ទេសភាព​ព្រៃ​ព្រឹក្សា ងូត​ទឹក​ជ្រោះ​លេង ​តើ​សប្បាយ​ខ្លាំង​កម្រិត​ណា​ទៅ។ អាច​ថា​ ជា​រស​និយម​មួយ​ប្លែក​ធ្វើ​ឲ្យ​អ្នក​​និង​គូ​ស្នេហ៍​កាន់​តែ​ចង​ចាំ​អនុស្សាវរីយ៍​មួយ​នេះ​បាន។ លើស​ពី​នេះ ​អ្នក​ក៏​​អាច​ឆ្លៀត​បង្ហាញ​ពី​ភាព​រឹង​មាំ​របស់​ខ្លួន​ឯង​ឲ្យ​គាត់​ឃើញ​ថា ​ទោះ​ដើរ​លេង​ក្នុង​ព្រៃ​ក៏​អ្នក​​​នៅ​តែ​រឹង​ប៉ឹង ពូកែ មិន​ទន់​ជ្រាយ​នោះ​ទេ៕​

​​ចុចអាន៖ ៥​ ចំណុច​នេះ​ អាច​ធ្វើឲ្យ​នារី​មាន​ឥទ្ធិពល​​ទៅ​លើ​​បុរស ច្រើន​ជាង​សម្រស់​ទៅ​ទៀត

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម