រឿងចាំបាច់ត្រូវធ្វើមុនចេញដំណើរដើរលេងពេលចូលឆ្នាំចិន ដើម្បីសុវត្ថិភាពផ្ទះសម្បែងនិងខ្លួនឯង

  • 2020-01-22 08:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 48

ក្នុង​​ឱកាស​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ សម្រាប់​អ្នក​ដែល​មាន​គម្រោង​ដើរ​លេង​ជិត​ឬ​ឆ្ងាយ​ក្តី អ្វី​​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត​នោះ​​គឺ​ការ​ប្រុង​ប្រយ័ត្ន​ទុក​​​ដាក់​រៀប​រយ​ ដើម្បី​ការពារ​ទាំង​សុវត្ថិភាព​ផ្ទះ​សម្បែង​និង​​ខ្លួន​ឯង​ផង​ដែរ​។ ដាច់​ខាង​មិន​គួរ​ភ្លេច​ធ្វើ​រឿង​​​​ទាំង​នេះ​សិន មុន​ចាក​ចេញ​ពី​ផ្ទះ។

  • ពន្លត់​ភ្លើង ទៀន ធូប និង​បិទ​កុង​តាក់​ភ្លើង ដើម្បី​ការពារ​អគ្គិភ័យ​ឆាប​ឆេះ​ក្នុង​ប្រការ​ណា​មួយ​។

  • បិទ​ប្រព័ន្ធ​ទឹក​​ជៀស​វាង​ការ​​ខ្ជះខ្ជាយ ក្នុង​ករណី​មាន​បញ្ហា​លេច​​ធ្លាយ​ទុយោ​ជា​ដើម​។

  • បើ​ដល់​ថ្ងៃ​ត្រូវ​បង់​ថ្លៃ​ទឹក​​ឬ​ភ្លើង គួរ​បង់​ឲ្យ​រួច​រាល់ ជៀស​វាង​ខក​ខាន​ គេ​កាត់​ផ្តាច់​ចោល ​​ក្រោយ​ពេល​​ត្រលប់​មក​ពី​ដំណើរ​កម្សាន្ត​វិញ​។

  • ​​ប្រមែ​ប្រមូល​ម្ហូប បន្លែ​ សំរាម ដែល​អាច​រលួយ​ មាន​ក្លិន​ ចេញ​ពី​ទូ​ទឹក​កក ឬ​ចេញ​ពី​ផ្ទះ​ឲ្យ​អស់​។

  • ត្រូវ​ប្រាកដ​ថា អ្នក​គ្មាន​សម្លៀក​បំពាក់​សើម ដែល​អាច​បណ្តាល​ឲ្យ​មាន​ក្លិន​ជូរ​ផ្អូម​។

  • ប្រសិន​បើ​អ្នក​មាន​សត្វ​ចិញ្ចឹម​ ត្រូវ​រក​កន្លែង​សមគួរ​ឬ​​ហាង​សត្វ​ណា​ដែល​មាន​សេវា​ទទួល​មើល​ថែរក្សា​ត្រឹម​ត្រូវ​ ។

  • បិទ​បង្អួច ទ្វារ និង​ចាក់​សោ​ការពារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ល្អ។

  • ប្រសិន​បើ​អ្នក​រស់​នៅ​តំបន់​ដែល​មិន​សូវ​មាន​សុវត្ថិភាព​ មាន​ចោរ​​ច្រើន​ជា​ដើម គួរ​ចាក់​សោ​ច្រើន​ជាន់ និង​ដាក់​អំពូល​ភ្លើង​ដែល​បើក​ដោយ​ស្វ័យ​ប្រវត្តិ​។

  • ទុក​លេខ​ទូរសព្ទ​ឲ្យ​អ្នក​ជិត​ខាង ២-៣ ប្រព័ន្ធ ទុក​សម្រាប់​ទំនាក់ទំនង​ពេល​មាន​អាសន្ន ហើយ​កុំ​ភ្លេច​ផ្តាំ​ផ្ញើ​ឲ្យ​ជួយ​​មើល​ផ្ទះ​សម្បែង​របស់​អ្នក​ផង​​។

  • ​ពិនិត្យ​មើល​យាន្ត​យន្ត ដូច​ជា​កង់​ សម្ពាធ​ខ្យល់ សាំង ប្រេងម៉ាស៊ីន...ដើម្បី​ការពារ​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​។​

ចុចអានបន្ត៖ អ្នក​សែន​ចូល​ឆ្នាំ​ចិន​គួរដឹង ព្រោះ​សត្រូវ​ខាង​ក្រៅ​ងាយ​ទប់ សត្រូវ​ខាង​ក្នុង​ពិបាក​ការពារ

អត្ថបទ៖ ដេត ឈុនអ៉ី