អ្នកសែនចូលឆ្នាំចិនគួរដឹង ព្រោះសត្រូវខាងក្រៅងាយទប់ សត្រូវខាងក្នុងពិបាកការពារ
- 2020-01-22 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកសែនចូលឆ្នាំចិនគួរដឹង ព្រោះសត្រូវខាងក្រៅងាយទប់ សត្រូវខាងក្នុងពិបាកការពារ
ថាចោរទៅពិបាកការពាររដូវចូលឆ្នាំ ចូលខែម្ដងៗ តែបើប៉ះសត្រូវក្នុងផ្ទះដូចជាកូនក្មេង និងសត្វចិញ្ចឹមធ្វើឲ្យខូចគ្រឿងត្រៀមសែនវិញ មិនដឹងជាត្រូវបន្ទោសអ្នកណានោះទេ។
មកដល់ពេលនេះ ពិធីបុណ្យចូលឆ្នាំចិនគឺខិតជិតចូលមកដល់មែនទែនហើយ ដូចនេះសម្រាប់អ្នកមានកាត់សែស្រឡាយ សម្បុរសមួយនេះក៏បានត្រៀមរួចជាស្រេចសម្រាប់គ្រឿងតាំងផ្ទះ ក៏ដូចជាគ្រឿងសែនមួយចំនួន។ គ្រួសារមិនតិចឡើយ ក្រោយពេលតាំងដើមផ្កាអង្គារសិល្ប ក៏ដូចជាដើមក្រូចដែលមានចងអាំងប៉ាវពីលើហើយនោះ ប្រាកដជាចៀសមិនផុតពីការភ័យខ្លាចចោរចូលមកលួចឡើយ។ យ៉ាងណាក្ដី មុនពេលលោកចោរមកដល់នោះ គឺមានសត្រូវនៅក្នុងផ្ទះរួចជាស្រេច ដែលចាំកម្ទេចគ្រឿងទាំងនេះមុនលោកចោរទៅទៀត។
អស់លោកទាំងនេះគឺគ្មានអ្នកណាក្រៅពី លោកកូនៗ និងសត្វចិញ្ចឹមដូចជាសុនក និងឆ្មាឡើយ។ ជាក់ស្ដែង នៅលើបណ្ដាញសង្គម គេឃើញមានគ្រួសារជាច្រើន បានខូចផ្កា ក៏ដូចជាគ្រឿងសែនស្ទើរតែទាំងស្រុង ដោយសារពួកគាត់។ អាស្រ័យហេតុនេះហើយ សម្រាប់អ្នកមានសែស្រឡាយត្រៀមសែនចូលឆ្នាំចិន សូមមើលៗផង ប្រយ័ត្នស្ដាយក្រោយមិនទាន់៕
អានបន្ត៖ សម្ភារៈតុបតែងមានលាភហុងស៊ុយ គួរត្រៀមឲ្យត្រូវក្បួនក្នុងថ្ងៃចូលឆ្នាំចិន