តិចនិកផាត់មុខស្រស់ស្អាតយកហេង ក្នុងថ្ងៃសែនចូលឆ្នាំចិន

  • 2020-01-21 08:15:00
  • ចំនួនមតិ 2 | ចំនួនចែករំលែក 54

សម្រាប់​អ្នក​ជាប់​សែស្រឡាយ​ចិន មិន​ដែល​រំលង​ទេ​​ក្នុង​ឱកាស​សែន​​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ​។ មិន​ត្រឹម​តែ​ជំនឿ​ទៅ​លើ​ផ្នែក​សំណែន​ឡើយ សូម្បី​​តែ​​របៀប​នៃ​ការ​ផាត់​មុខ​ ក៏​គួរ​ជ្រើស​ស្ទីល​មួយ​ ដែល​ស័ក្តសម​​នឹង​ឱកាស​ពិសេស​បែប​នេះ ដើម្បី​បង្ក​បរិយាកាស​ឲ្យ​កាន់​តែ​ស្រស់​បំព្រង យក​លាភ​ហេង​ចូល​ផ្ទះ​។ មិន​តែ​ប៉ុណ្ណោះ តិចនិកផាត់មុខ​ខាង​ក្រោម ក៏​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​ពេល​ទៅ​ដើរ​លេង​ផង​ដែរ​។​

  • លាប​ក្រែម​​ពណ៌​ក្រហម ពេញ​បបូរ​ពេញ ឬ​អាច​ប្រើ​​ដៃ​ជា​ជំនួយ​ ដើម្បី​ឲ្យ​សាច់​ក្រែម​ចូល​សព្វ​​ពេញ​បបូរ​មាត់​។

  • ​ជ្រើស​រើស​គូល័រ​​ផាត់​ភ្នែក​ដែល​​មាន​ពណ៌​ក្រហម​បែក​​ត្នោត​ ស្រាល​ស្រទន់​ល្មម​ និង​ក្រមៅ​ពេក ទើប​ស៊ី​គ្នា​ជាមួយ​នឹង​ពណ៌​ក្រែម​។

  • គូស​រោម​ចិញ្ចើម​​បែប​ធម្មជាតិ​និង​សិត​ឲ្យ​ចេញ​សរសៃ​ៗ កាន់​តែ​ស្រស់​ស្អាត​។

  • ជំនួស​ឲ្យ​ការ​លាប​ពេញ​មាត់ អ្នក​​អាច​លាប​ពណ៌​ក្រហម​តែ​ខាង​ក្នុង​ក៏​បាន​ដែរ។

  • ពណ៌​ក្រែម​កំពុង​តែ​ក្រហម​ស្រាប់ ដូច្នេះ​អ្នក​ពុំ​ចាំបាច់​ផាត់​គូល័រ​ថ្ពាល់​ក្រហម​ដិត​ខ្លាំង​ពេក​ទេ​។

  • អាច​បន្ថែម Eyeliner បាន​ប៉ុន្តែ​មិន​គួរ​គូស​វែង​ពេក​ទេ​៕

ចុចអានបន្ត៖ ឃ្លាផ្តល់កម្លាំងចិត្តដ៏មានន័យពីតារាល្បីៗ អានហើយជួយឲ្យមនុស្សស្រីកាន់តែមានឥទ្ធិពល

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី