មិនចង់ឲ្យគេហៅ ចែ ទាំងអាយុក្មេង ប្រញាប់សាកតិចនិក ៦យ៉ាងនេះ
- 2020-01-21 04:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ឲ្យគេហៅ ចែ ទាំងអាយុក្មេង ប្រញាប់សាកតិចនិក ៦យ៉ាងនេះ
ខ្សែជីវិតរបស់មនុស្សម្នាក់ៗ តែងមានរឿងច្របូកច្របល់ ធ្វើឲ្យគិតច្រើន ប៉ះពាល់ដល់ភាពជាយុវវ័យមិនតិចទេ។ អ្នកខ្លះ ត្រូវបានគេហៅ ចែ បើទោះតាមពិតពួកគេវ័យតិចក៏ដោយ។ នេះពិតជារឿងគួរធុញពេកហើយ។ មិនចង់ស្រេ្តស ចង់បានភាពក្មេងជារៀងរហូត និងមិនចង់ឲ្យគេហៅ ចែ ទាំងអាយុនៅក្មេងបែបនេះ គួរសាកតិចនិកខាងក្រោមនេះ ធានាថាត្រូវចិត្តមិនខាន។
**១. លាបឡេការពារកម្ដៅថ្ងៃរាល់ថ្ងៃ**
វិធីនេះនឹងជួយបង្កើតឲ្យស្បែកស្រស់ថ្លា ស្បែកចាំនៅតែក្មេងរយៈពេលយូរ។ គុណសម្បត្តិសំខាន់ របស់ឡេការពារកម្តៅថ្ងៃ ដាច់ខាតនឹងនាំយកលក្ខខណ្ឌស្បែកល្អបំផុតនិងការពារបានប្រសើរផងដែរ។ រាល់ថ្ងៃ ស្បែកតែងប្រទះនឹងធូលី ការបញ្ចេញជាតិពុលនិង ពន្លឺពីបរិយាកាសដែលបំផ្លាញដល់ស្បែកយ៉ាងធ្ងន់ធ្ងរ។ ទាំងនេះ ធ្វើឲ្យស្បែកងាយនឹងឡើងជ្រួញបំផុត។
២. កាត់បន្ថយការតានតឹង
កត្តាចម្បងបណ្ដាលឲ្យមនុស្សជាច្រើនឆាប់ចាស់គឺការគិតច្រើន។ ម្ល៉ោះហើយត្រូវបង្កើតភាពសប្បាយរីករាយ និងធ្វើឲ្យជីវិតពេញដោយភាពងាយស្រួលនិងមិនស្មុគស្មាញ។ កាត់បន្ថយការតានតឹងបន្តិចម្ដងៗរាល់ថ្ងៃគឺល្អបំផុត។ នៅពេលអ្នកធ្វើចិត្តបានស្ងប់ នោះពិភពលោកក៏មើលទៅធំទូលាយដែរ។ បើកចិត្តទទួលយក គិតវិជ្ជមាន ដែលល្អទាំងសុខភាពកាយនិងខួរក្បាលផងដែរ។
៣. ឆ្លៀតពេលលំហែកម្សាន្ត
ពេលព្រឹក បង្កើតឲ្យអារម្មណ៍សប្បាយរីករាយនោះនឹងធ្វើឲ្យអ្នកស្រស់ស្រាយនិងពេញដោយថាមពល។ នេះពិតជាមានឥទ្ធិពលដល់សុខភាពផ្លូវចិត្តយ៉ាងប្រសើរ ហើយក៏ជួយពន្យារភាពចាស់បានថែមទៀត។ បើអ្នកមិនចង់ចាស់មុនអាយុ គួរព្យាយាមឆ្លៀតពេលដើរលេងកម្សាន្តខ្លះ។ ហូបអាហារពេលព្រឹក ហាត់ប្រាណ នោះជីវិតពិតជាមានសុខភាពល្អមិនខាន។
៤. លំហាត់ប្រាណខាងក្រៅ
បើសិនអ្នកមានពេលទំនេរក្នុងថ្ងៃឈប់សម្រាក គួរអនុញ្ញាតឲ្យខ្លួនឯងចេញក្រៅផ្ទះដូចជា ហាត់ប្រាណនៅសួនច្បារ ដើរស្រូបយកខ្យល់អាកាសធម្មជាតិជាដើម។ ទាំងនេះនឹងជួយឲ្យរាងកាយបញ្ចេញអ័រម៉ូន Endorphins ដែលបង្កឲ្យតានតឹង។ លៃលកសកម្មភាពនេះនឹងជួយឲ្យប្រព័ន្ធប្រសាទមានលំនឹង រាងកាយរឹងមាំ និងមិនងាយចាស់។
៥. ផឹកទឹក
ខណៈមនុស្សជាច្រើនបានទិញកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំងផ្សេងៗផឹកជប្រចាំ នោះអាចប៉ះពាល់សុខភាពនិងស្បែកធ្វើឲ្យស្ងួតរហូតឈានដល់មានបញ្ហា និងឡើងជ្រួញគួរឲ្យខ្លាច។ ចៀសវាងបញ្ហានោះមកដល់មើលទៅចាស់ អ្នកត្រូវហ្វឹកហាត់ខ្លួនឯងទម្លាប់ផឹកទឹកឲ្យច្រើន ព្រោះការផឹកទឹកគ្រប់គ្រាន់នឹងធ្វើឲ្យរាងកាយរឹងមាំចៀសឆ្ងាយពីជំងឺ។
៦. គេង
កង្វះដំណេកគឺជាបញ្ហាមួយធំដែលបំផ្លាញស្បែកមនុស្សស្រី និងជាហេតុផលចម្បងធ្វើឲ្យងាយចាស់ខ្លាំងណាស់។ បើរាងកាយកង្វះការគេងអស់រយៈពេលយូរ នោះនឹងប៉ះពាល់ដល់ស្បែក ឡើងមុន និងជ្រួញ។ ដូច្នេះបើមានទម្លាប់ចូលគេងយប់ជ្រៅ ត្រូវប្រញាប់ផ្លាស់ប្ដូរជាបន្ទាន់។
កាត់បន្ថយភាពចាស់បានយ៉ាងងាយ ដោយការចេះលៃលកទម្លាប់ប្រចាំថ្ងៃតាមចំណុចខាងលើ នោះអ្នកនឹងឃើញលទ្ធផលជាក់ជាមិនខាន។ កុំបណ្ដោយឲ្យមុខចាស់ រហូតគេហៅ ចែៗ ពេញមាត់ ព្រោះអាយុអ្នកនៅតិចសឹងអី៕
អានបន្ត៖ ចាស់មុនអាយុដោយមិនដឹងខ្លួន បើមនុស្សស្រីនៅតែមានទម្លាប់បែបនេះ