ចាស់មុនអាយុដោយមិនដឹងខ្លួន បើមនុស្សស្រីនៅតែមានទម្លាប់បែបនេះ
- 2020-01-17 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាស់មុនអាយុដោយមិនដឹងខ្លួន បើមនុស្សស្រីនៅតែមានទម្លាប់បែបនេះ
ភាពចាស់ជ្រីវជ្រួញគ្មានមនុស្សស្រីណាចង់បានទេ តែបើអ្នកមានទម្លាប់មិនល្អនោះវានឹងរត់មករកអ្នកទោះបីមិនទាន់ដល់អាយុក៏ដោយ។ ខាងក្រោមនេះជាទម្លាប់មិនល្អដែលអាចបំផ្លាញសម្រស់របស់អ្នកបាន ហើយនឹងនាំអ្នកទៅកាន់ភាពចាស់មុនអាយុ បើអ្នកនៅតែប្រកាន់យក មិនកែប្រែ ៖
១. ផឹកទឹកតិចពេក
ទឹកគឺមានគុណប្រយោជន៍យ៉ាងខ្លាំងដល់សុខភាព និងសម្រស់ ព្រោះបើអ្នកផឹកមិនគ្រប់គ្រាន់ទេស្បែកនឹងស្ងួត ស្រអាប់ មិនភ្លឺថ្លាដែលធ្វើឲ្យអ្នកមើលទៅចាស់។ គួរតែព្យាយាមផឹកទឹកឲ្យបានគ្រប់គ្រាន់ ព្រោះវាអាចជួយឲ្យរូបរាងអ្នកស្រស់ស្អាត ស្បែកមានសំណើម និងក្មេងជាងវ័យ។
**២. របបអាហារ**
បើអ្នកចង់ឲ្យខ្លួនឯងមានភាពស្រស់ស្អាត និងក្មេងជាងវ័យអ្នកត្រូវយកចិត្តទុកដាក់លើអាហារដែលអ្នកទទួលទានឲ្យមែនទែន។ អ្នកគួរតែញ៉ាំបន្លែឲ្យបានច្រើន ជាងអាហារបំពង ឬ Fast food ព្រោះអ្នកជ្រើសរើសមិនត្រឹមត្រូវនោះវាអាចឲ្យអ្នកចាស់ មិនស្អាត គ្មានភាពស្រស់ថ្លាហើយធ្វើឲ្យរូបរាងធាត់ មិនរឹងមាំ ស្រឡូនស្អាត។
៣. ផឹកស្រា
ការទទួលទានជាតិអាល់កុលគឺវាទៅបំផ្លាញមិនឲ្យកោសិកាថ្មីលូតលាស់ បាត់បង់សំណើមដែលត្រូវទ្រទ្រង់ដល់ស្បែក និង បង្អាក់សារជាតិចិញ្ចឹមក្នុងស្បែក និងរាងកាយ ដែលជាហេតុធ្វើឲ្យអ្នកមើលទៅចាស់ទោះបីអាយុតិចក៏ដោយ។
៤. មិនសម្អាតការ makeup ចេញ
ពេលដែលអ្នកប្រើប្រាស់គ្រឿង makeup ហើយមិនជូតសម្អាតចេញនោះ គឺវាធ្វើឲ្យស្បែកមុខរបស់អ្នកខូច ព្រោះវាទៅបិទរន្ធញើសដែលមិនអាចឲ្យស្បែកមុខបញ្ចេញជាតិពុល ហើយធ្វើឲ្យសារធាតុគីមីជ្រាបចូលស្បែកបានយ៉ាងងាយ។
៥. មិនប្រើឡេការពារកម្ដៅថ្ងៃ
ទោះជាធម្មជាតិល្អយ៉ាងណាក៏ដោយក៏មិនអាចទប់ជាប់ពីការបំផ្លាញរបស់កម្ដៅថ្ងៃឡើយ ដូច្នេះអ្នកត្រូវរកឡេការពារកម្ដៅថ្ងៃមកជំនួយ បើមិនអីចឹងទេគឺស្បែកមុខអ្នកនឹងរងការខូចខាត។
៦. គេងមិនបានគ្រប់គ្រាន់
ជារឿងមួយដែលអ្នកត្រូវយកចិត្តទុកដាក់ បើអ្នកទម្លាប់គេងមិនគ្រប់គ្រាន់នោះគឺអ្នកមិនអាចចៀសផុតពីការចាស់មុនអាយុនោះទេ ហើយស្បែកអ្នកក៏មិនភ្លឺថ្លា និងស្រស់បស់នោះដែរ ដូច្នេះអ្នកគួរតែព្យាយាមគេងឲ្យបានត្រឹមត្រូវ។
បើអ្នកកំពុងមានទម្លាប់បែបហ្នឹងអ្នកគួរតែកែប្រែចេញ ព្រោះអ្នកអាចនឹងស្ដាយក្រោយបាននៅពេលអ្នកឆ្លុះកញ្ចក់ឃើញមុខខ្លួនឯងចាស់ជាងអាយុនោះ៕
ចុចអាន៖អាថ៌កំបាំងក្នុងការ Make up បែបធម្មជាតិ ឲ្យផ្ទៃមុខទន់រលោង ម៉ត់ខៃ