អាថ៌កំបាំងក្នុងការ Make up បែបធម្មជាតិ ឲ្យផ្ទៃមុខទន់រលោង ម៉ត់ខៃ
- 2018-07-21 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំងក្នុងការ Make up បែបធម្មជាតិ ឲ្យផ្ទៃមុខទន់រលោង ម៉ត់ខៃ
Make up គឺជារឿងសំខាន់មួយសម្រាប់មនុស្សស្រី ប៉ុន្តែបើអ្នកមិនពូកែផាត់ ឬផាត់ខុសរបៀបនោះវាក៏អាចឲ្យសម្រស់អ្នកធ្លាក់ចុះដែរ។ បច្ចុប្បន្នយើងឃើញថាការ Make up បែបធម្មជាតិ ដែលមើលទៅផ្ទៃមុខរលោង ម៉តខៃនោះ កំពុងតែពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ។ ខាងក្រោមនេះនឹងបង្ហាញពីរបៀបផាត់មុខដែលអាចរក្សាបាននូវស្បែកមុខស្អាត រលោង ៖
១. សម្អាតស្បែកមុខឲ្យបានស្អាត
មុនពេល Make-up អ្នកត្រូវលាងសម្អាតស្បែកមុខឲ្យបានស្អាតសិន។ ម្យ៉ាងទៀតបើសិនជាមានពេលគ្រប់គ្រាន់អ្នកគួរតែបិទម៉ាស ដើម្បីផ្ដល់សំណើម និងជួយឲ្យមុខទន់រលោងដើម្បីងាយស្រួលក្នុងការ Make up។
២. លាបក្រែមផ្ដល់សំណើម ឬឡេការពារកម្ដៅថ្ងៃ
ក្រែមផ្ដល់សំណើម ឬឡេការពារកម្ដៅថ្ងៃនេះអាចជួយឲ្យស្បែកមុខមិនស្ងួត របក ហើយក៏ជួយការពារកម្ដៅថ្ងៃបានល្អផងដែរ។ លើសពីនេះវាក៏ជួយការពារផ្ទៃមុខពីក្រែមម្សៅដែលអាចធ្វើឲ្យខូចស្បែកមុខនោះបានយ៉ាងល្អ។
៣.ប្រើម្សៅទ្រនាប់ Foundation
ជ្រើសរើសម្សៅទ្រនាប់ណាដែលត្រូវនឹងស្បែកមុខរបស់អ្នក មិនឲ្យសពេក ឬស្រអាប់ពេកដែលនាំឲ្យមុខមើលទៅមិនស្អាត។
៤. ម្សៅផាត់
ផាត់សើរៗបន្ទាប់ពីប្រើម្សៅទ្រនាប់ហើយ។ ចៀសវាងការផាត់ក្រាស់ពេក ដែលនាំឲ្យស្បែកមុខមើលទៅបាត់បង់ភាពធម្មជាតិ ហើយមើលឃើញតែម្សៅ។
៥. គូសចិញ្ចើម
ជ្រើសរើសពណ៌ខ្មៅដៃគូសចិញ្ចើមបែបធម្មជាតិ ដូចជាពណ៌ត្នោត ឬខ្មៅស្រាល ដើម្បីកុំឲ្យពេលគូសទៅដិតខ្លាំង។ បន្ទាប់មកត្រូវសិតចិញ្ចើមដើម្បីឲ្យមើលទៅឃើញស្អាត មិនស្អិតចូលគ្នា។
៦. គូល័រភ្នែក
ជ្រើសរើសពណ៌ស្រាល ដូចជាទឹកក្រូច ក្រហម ផ្កាឈូក ជាដើម ឬអាចលាយជាមួយពណ៌ផ្សេងទៀតដូចជា ពណ៌ត្នោត សូកូឡា ដើម្បីឲ្យពេលផាត់តៅស្អាត ស្រាលស្រទន់។
៧. គូសភ្នែក
កុំគូសភ្នែកក្រាស់ ឬត្រេធំពេកព្រោះធ្វើឲ្យភ្នែកអ្នកមើលទៅមិនស្អាត ស្រឡះដូចធម្មជាតិទេ។ អ្នកគួរតែប្រើខ្មោដៃ ឬជក់មានមុខតូច ហើយគូសទៅតាមត្រេភ្នែករបស់អ្នក។
៨. ម៉ាស្ការ៉ា
បន្ថែមម៉ាស្ការ៉ាទៅលើរោមភ្នែក ដើម្ពីឲ្យមើលទៅភ្នែកធំស្អាត តែកុំប្រើរហូតធ្វើឲ្យរោមភ្នែកស្អិតចូលគ្នា។
៩. គូល័រថ្ពាល់
ផាត់ស្ដើងៗពីកៀនគុម្ពត្រចៀក មកថ្ពាល់ដើម្បីឲ្យស្បែកមុខមើលទៅផ្កាឈូក ឬក្រហមព្រឿងៗ គួរឲ្យស្រឡាញ់។
១០. ក្រែម
គួរតែជ្រើសយកពណ៌ស្រាលៗ ឬក៏សាច់ដែលជួយឲ្យអ្នកមើលទៅមិនលេចខ្លាំងពេក ហើយវាស្អាតបែបសាមញ្ញទៀតផង៕