ពិបាក​មើល​ចិត្ត​គេ​មែន​ទេ? សញ្ញា​ទាំង​ ៧ នេះ​នឹង​បង្ហាញ​ថា​គេ​មាន​ចិត្ត​លើ​អ្នក ឬ អត់

  • 2020-01-15 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារីៗ​ធ្លាប់​ឆ្ងល់​ទេ​ថា​ តើ​បុរស​ម្នាក់​នោះ​មាន​ចិត្ត​លើ​អ្នក​ឬ​អត់? ពេល​ខ្លះ​ មាន​អារម្មណ៍​ថា​ច្បាស់​ជា​គេ​​មាន​ចិត្ត​លើ​យើង​ហើយ តែ​ពេល​ខ្លះ​ទៀត ​កាយវិការ​របស់​គេ​ដូច​ជា​មិន​មែន។ មនុស្ស​ម្នាក់ៗ​បញ្ចេញ​កាយ​វិការ​ផ្សេងៗ​គ្នា​នៅ​ពេល​ពួក​គេ​ចាប់​អារម្មណ៍​លើ​នរណា​ម្នាក់ ជា​ហេតុ​ធ្វើ​ឱ្យ​ពេល​ខ្លះ​ពិបាក​ក្នុង​ការ​វិនិច្ឆយ​ថា គេ​មាន​ចិត្ត​លើ​អ្នក​ពិត ឬ មិន​ពិត។ ដូច្នេះ ដល់​ពេល​ហើយ​ដែល​អ្នក​ឈប់​ទស្សន៍ទាយ​អារម្មណ៍​របស់​គេ ឬ មាន​ភាព​ស្រពេចស្រពិល​ក្នុង​ចិត្ត​ទៀត​ហើយ។ មក​ដឹង​អំពី​សញ្ញា​ខ្លះៗ​ដែល​បុរស​តែង​តែ​បង្ហាញ​នៅ​ពេល​គេ​មាន​ចិត្ត​លើ​អ្នក​៖

រូបតំណាង

**១. គេ​បង្ហាញ​ថា​គេ​មាន​ចំណាប់​អារម្មណ៍​លើ​អ្នក**៖ មនុស្ស​ដែល​ចូលចិត្ត​អ្នក​ ជានិច្ច​កាល​តែង​តែ​បង្ហាញ​ឱ្យ​ដឹង​ថា​គេ​មាន​ចំណាប់​អារម្មណ៍​លើ​អ្នក​ ដូច​ជា ការ​ឃ្លាំ​មើល​ ឬ សួរ​នាំ ចង់​ដឹង​ចង់​ឮ​ពី​អ្នក​ជាដើម។

២. គេ​នឹង​បញ្ចេញ​នូវ​កាយវិការ​ឱ្យ​អ្នក​ដឹង៖ មនុស្ស​ដែល​ចាប់​អារម្មណ៍​លើ​អ្នក​ តែង​តែ​បញ្ចេញ​តាម​រយៈ​កាយ​វិការ ហើយ គេ​នឹង​មិន​ខ្លាច​នូវ​ការ​បញ្ចេញ​វា​ឱ្យ​អ្នក​ដឹង​នោះ​ទេ ព្រោះ​ថា​គេ​កំពុង​ចាប់​ចិត្ត​យ៉ាង​ខ្លាំង​លើ​អ្នក និង កំពុង​សាក​ចិត្ត​អ្នក​វិញ​ដូច​គ្នា។

៣. គេ​នឹង​ព្យាយាម​ស្លៀកពាក់​ស្អាតៗ​ដើម្បី​អ្នក​ ៖ បុរស​ដែល​ពេញ​ចិត្ត​អ្នក​នឹង​ព្យាយាម​យក​ចិត្ត​អ្នក​វិញ​ដូច​គ្នា ហើយ តែង​ចង់​បង្ហាញ​ពី​ភាព​ទាក់​ទាញ​របស់​ខ្លួន​ឱ្យ​អ្នក​បាន​ឃើញ។ គេ​អាច​បង្ហាញ​វា តាម​រយៈ​ការ​ស្លៀក​ពាក់​ ឬ ការ​តែង​ខ្លួន​មុន​គេ ព្រោះ​មើល​មក​មាន​ភាព​ទាក់​ទាញ​ពី​ខាង​ក្រៅ​​ មុន​នឹង​ឈាន​ចូល​ដល់​ការ​សន្ទនា​ជា​បន្ទាប់។

រូបតំណាង
រូបតំណាង

៤. គេ​នឹង​ប្រាប់​អ្នក​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គេ៖ នៅ​ពេល​អ្នក​ទាំង​ពីរ បាន​ចាប់​ផ្តើម​មាន​ការ​ទាក់​ទង និង​ សន្ទនា​ គេ​នឹង​ចាប់​ផ្តើម​រៀប​រាប់​ពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​គេ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ការ​រ៉ាយរ៉ាប់​ប្រាប់​បែប​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា អ្នក​គឺ​ជា​មនុស្ស​ដែល​គេ​ចង់​ចែក​រំលែក​រឿង​រ៉ាវ​ទាំង​ឡាយ​របស់​គេ និង ជា​មនុស្ស​ពិសេស​សម្រាប់​គេ។

៥. គេ​នឹង​មាន​ការ​អត់​ធន់​សម្រាប់​អ្នក៖ បើ​និយាយ​ពី​រឿង​ស្នេហា​នេះ​គឺ​មិន​អាច​បង្ខំ​បាន​ឡើយ ហើយ អ្វីៗ​ក៏​មិន​អាច​ចាប់​ផ្តើម​លឿន​ពេក​ដែរ​។​ យ៉ាង​ណា​មិញ បើ​គេ​ស្រឡាញ់ និង ពេញ​ចិត្ត​អ្នក​ពិត​ប្រាកដ គេ​នឹង​មិន​ធ្វើ​អ្វី​ដែល​ផ្តល់​សំពាធ​ដល់​អ្នក​ឡើយ។ បើ​អ្នក​ត្រូវ​ការ​ពេល​វេលា​គ្រប់​គ្រាប់​ក្នុង​ការ​បើក​ចិត្ត នោះ​គេ​ប្រាកដ​ជា​រង់ចាំ​រហូត​ដល់​អ្នក​ត្រៀម​ខ្លួន​ជា​ស្រេច។

៦. គេ​នឹង​ស្កាត់​មក​ជួប​អ្នក​ទោះ​ជា​លំបាក​ក្តី៖ ជា​ធម្មតា​ មនុស្ស​ដែល​មាន​ចិត្ត​លើ​អ្នក​ប្រាកដ​ជា​ចង់​ឃើញ និង ចង់​នៅ​ក្បែរ​អ្នក​ញឹកញាប់​ណាស់។ ដូចនេះ​ បើ​គេ​សុខ​ចិត្ត​ចំណាយ​ពេល​វេលា​របស់​គេ ទោះ​តិច​តួច​ក្តី ដើម្បី​មក​ជួប​អ្នក នោះ​ក៏​បង្ហាញ​ថា​បុរស​ម្នាក់​នោះ​ស្រឡាញ់ និង ពេញ​ចិត្ត​អ្នក​មែន​ហើយ។

រូបតំណាង

៧. គេ​នឹង​បបួល​អ្នក​ទៅ​មើល​កុន​ ឬ ដើរ​លេង៖ ពេល​អារម្មណ៍​ស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ​ហើយ ត្រឹម​តែ​ការ​ call ឬ chat គឺ​មិន​គ្រប់​គ្រាន់​ទេ។ បុរស​ម្នាក់​ដែល​ចង់​ចាប់​ផ្តើម​ស្នេហា​ជាមួយ​អ្នក​នឹង​ព្យាយាម​រក​ឱកាស​ហៅ​អ្នក​ទៅ​ដើរ​លេង ញុំាំ​អី​ ឬ មើល​គុន​ជាដើម ដើម្បី​កាន់​តែ​ស្គាល់​ចិត្ត​គ្នា​ឱ្យ​ច្បាស់។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មនុស្ស​ប្រុស​មាន​ចរិត​ផ្សេងៗ​គ្នា ការ​បង្ហាញ​ក្តី​ស្រឡាញ់ និង ចំណាប់​អារម្មណ៍​ក៏​ខុស​គ្នា​ដែរ។ ដូច​នេះ ភាគ​រយ​អាច​ថា​​បុរស​ខ្លះ​គាត់​មាន​ចិត្ត​ស្រឡាញ់​អ្នក​ តែ​គាត់​មិន​ហ៊ាន​បញ្ចេញ​សកម្មភាព​ខាង​លើ​ព្រោះ គេ​មិន​ចង់​ឱ្យ​អ្នក​ដឹង ឬ គេជា​មនុស្ស​អៀន​ច្រើន និង គ្មាន​ភាព​ក្លាហាន​ជាដើម៕

រូបតំណាង
រូបតំណាង

អានបន្ត៖ ពាក្យ​ ៤​ឃ្លា​ ចេញ​ពី​មាត់​នារី​ ដែល​ធ្វើ​ឱ្យ​បុរស​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ភ្លាមៗ

ប្រភព៖ YouTube ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម