ពាក្យ​ ៤​ឃ្លា​ ចេញ​ពី​មាត់​នារី​ ដែល​ធ្វើ​ឱ្យ​បុរស​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ភ្លាមៗ

  • 2020-01-14 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាទូទៅ​ ថ្វី​ដ្បិត​តែ​បុរស​មិន​សូវ​បញ្ចេញ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្លួន​ តែ​ពួក​គេ​ក៏​មាន​ចំណុច​ខ្លះ​ដែល​ពួក​គេ​ត្រូវ​ការ ការ​លើក​ទឹក​ចិត្ត​ និង ការ​យល់​ចិត្ត​ពី​នារី​ៗ​ដែរ។ ជាពិសេស នៅ​ពេល​ដែល​នារី​ផ្តល់​មតិ​យោបល់​ដ៏​មាន​ន័យ​ទៅ​​លើ​​រឿង​អ្វី​មួយ​នៃ​ជីវិត ដែល​ធ្វើ​ឱ្យ​បុរស​មាន​សេចក្តី​រំភើប អបអរ និង ភ្ញាក់​ផ្អើល។ ដូច្នេះ ពាក្យ​ទាំង​ ៤​ឃ្លា​ ខាង​ក្រោម​សុទ្ធ​សឹង​ជា​​ឃ្លា​ដែល​តែង​តែ​ធ្វើ​ឱ្យ​បុរស​មាន​ការ​រំជួល​ចិត្ត និង អាច​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ភ្លាម​តែ​ម្តង មិន​ថា​ធ្លាប់ ឬ មិន​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក៖

រូបតំណាង

**១. "អ្នក​មាន​ចរិត​ស័ក្តិសម​ជា​សុភាព​បុរស​មែន"៖** ពាក្យ​មួយ​ឃ្លា​នេះ​គឺ​មាន​ន័យ​ណាស់​សម្រាប់​បុរស​ ជាពិសេស​នៅ​ពេល​គាត់​បាន​ធ្វើ​ទង្វើ​ណា​មួយ​ដែល​គួរ​ឱ្យ​នារី​យក​ចិត្ត​ទុក​ដាក់​ និង មិន​សរសើរ​មិន​បាន។ ការ​ជួយ​យក​អា​សារ​នារី គឺ​ជា​ទង្វើ​ដែល​សុភាព​បុរស​មួយ​ចំនួន​ចូលចិត្ត​ធ្វើ ដូចនេះ​ពួក​គេ​នឹង​មាន​ការ​រំជួល​ចិត្ត​ខ្លាំង​ ប្រសិន​ណា​បើ​នារី​ណា​ម្នាក់​មើល​ឃើញ​នូវ​ទង្វើ​ល្អ​របស់​គាត់ ហើយ ប្រាប់​ត្រង់ៗ​បែប​នេះ។ ​

២. “ការ​យល់​ដឹង​របស់​អ្នក ពិត​ជា​គួរ​ឱ្យ​ទាក់​ទាញ"៖ មួយ​ឃ្លា​នេះ​វិញ បង្ហាញ​ពី​ការ​ស្ញប់ស្ញែង​នូវ​លើ​​ទេពកោសល្យ​របស់​បុរស​ណា​ម្នាក់​ដែល​អ្នក​គិត​ថា​គាត់​គឺ​ ពូកែ និង ចេះ​ដឹង​ច្រើន​លើ​ផ្នែក​អ្វី​មួយ។ ​បុរស​គាត់​ចូលចិត្ត​ការ​ឱ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​គាត់​មាន ហើយ បើ​នារី​ណា​ម្នាក់​និយាយ​បែប​នេះ​ទៅ​កាន់​គាត់​គឺ​បេះដូង​លោត​ញាប់ញ័រ​តែ​ម្តង។

រូបតំណាង

៣. “ខ្ញុំ​មិន​ដែល​ជួប​បុរស​ណា​ដែល​មាន​ឆន្ទៈ​ដូច​អ្នក​ពី​មុន​មក​ឡើយ”​៖ ចំណុច​នេះ​ក៏​ស្រដៀង​ទៅ​នឹង​ចំណុច​មុន​ដែរ។​ បើ​បុរស​ម្នាក់​នោះ​គាត់​មាន​គោល​ចំហ​រឹង​ពឹង ឬ មាន​សមត្ថភាព​ខ្ពស់​លើ​អ្វី​មួយ មិន​ថា​នៅ​ក្នុង​ការងារ​ ការ​សិក្សា ឬ មុខរបរ​របស់​គាត់ គឺ​ជានិច្ចកាល​គាត់​តែង​ចង់​បាន​ការ​មើល​ឃើញ​ពី​សំណាក់​អ្នក​ដទៃ ឬ នៅ​ក្នុង​ភ្នែក​មនុស្ស​ជុំ​វិញ​ខ្លួន​។ ដូច​នេះ បើ​មាន​នរណា​ម្នាក់​ផ្តល់​នូវ​ការ​លើក​ទឹក​ចិត្ត​នេះ​ដល់​គាត់​ ក៏​អាច​មាន​ឱកាស​ឆក់​យក​បេះដូង​របស់​គាត់​បាន​ដែរ។

៤. “ខ្ញុំ​ចង់​មាន​ឱកាស​ជួប​អ្នក​ម្តង​ទៀត​”៖ មួយ​ឃ្លា​ចុង​ក្រោយ​នេះ​ចាក់​ដោត​ណាស់ ព្រោះ​វា​បង្ហាញ​ថា​អ្នក​ចង់​ជួប និង ចង់​នៅ​ក្បែរ​បុរស​ម្នាក់​នោះ។​ ការ​និយាយ​បែប​នេះ​ធ្វើ​ឱ្យ​ពួក​គេ​គិត​ថា​អ្នក​ពេញ​ចិត្ត​នូវ​វត្តមាន​របស់​គេ និង ​ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍​ថា​គេ​ជា​មនុស្ស​ពិសេស។ ដូច​នេះ យូរ​មិន​យូរ​ គេ​គង់​មាន​ចិត្ត​លើ​អ្នក​ជា​មិន​ខាន៕​

រូបតំណាង
រូបតំណាង

អានបន្ត៖ តើ​ត្រូវ​ស្រឡាញ់​គ្នា​យ៉ាង​ណា​ទើប​មិន​បែក​គ្នា?

ប្រភព៖ YouTube ប្រែ​សម្រួល៖ Siyou Tang