បើមាន២០ចំណុចនេះ បញ្ជាក់ថាអ្នកជាមនុស្សរឹងប៉ឹង និងឆ្លាតខ្លាំងម្នាក់ហើយ
- 2020-01-13 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមាន២០ចំណុចនេះ បញ្ជាក់ថាអ្នកជាមនុស្សរឹងប៉ឹង និងឆ្លាតខ្លាំងម្នាក់ហើយ
អាយុកាន់តែច្រើន បទពិសោធន៍ជីវិតកាន់តែច្រើន អ្នកប្រហែលជាគិតថាខ្លួនឯងកាន់តែវិវត្តខ្លួនរឹងមាំ និងចាស់ទុំជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ។ ខាងក្រោមនេះហើយជាអត្តចរិតទាំង២២ចំនុចដែលអាចបញ្ជាក់ច្បាស់ថាអ្នកពិតជាបានក្លាយខ្លួនជាមនុស្សដែលមានស្មារតីរឹងមាំពិតប្រាកដមែន៖
១. អ្នកដឹងពីរបៀបបែងចែករវាងអារម្មណ៍ និងហេតុផល
រាល់ការសម្រេចចិត្តធ្វើអ្វីមួយ អ្នកអាចថ្លឹងថ្លែងបានយ៉ាងល្អរវាងមនោសញ្ចេតនា និងហេតុផល ។
២. អ្នកចំណាយពេលវេលារបស់អ្នកប្រកបដោយប្រសិទ្ធភាព
អ្នកមិនដែលបង្កើតលេស ដើម្បីខ្ជិលធ្វើការឡើយ។ អ្នកអាចផ្ដោតអារម្មណ៍ចំពោះការងារដែលអ្នកកំពុងធ្វើ និងព្យាយាមបំបាត់ចោលការចំណាយពេលធ្វើរឿងអត់ប្រយោជន៍។
៣. អ្នកជឿជាក់យ៉ាងមុតមាំថាខ្លួនអាចសម្របជាមួយការផ្លាស់ប្ដូរបានគ្រប់បែបយ៉ាង
មនុស្សមួយចំនួនតែងតែខ្លាច ឬធន់ទ្រាំជាមួយការផ្លាស់ប្ដូរ ប៉ុន្តែអ្នកមិនដែលព្រួយចិត្តជាមួយរឿងនេះទេ ព្រោះអ្នកតែងមានវិធីក្នុងការដោះស្រាយជាមួយការផ្លាស់ប្ដូរនោះ។
៤. អ្នកហ៊ានប្រឈមមុខនិងការភ័យខ្លាចដែលតែងតែរារាំងអ្នក
អ្នកមិនដែលក្លែងធ្វើខ្លួនរឹងមាំដើម្បីយកល្អមើលមុខអ្នកដទៃឡើយ។ មនុស្សដែលមានស្មារតីរឹងមាំពិតប្រាកដ អាចយកឈ្នះរាល់ការភ័យខ្លាច ព្រមទាំងអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាមនុស្សថ្មីដែលប្រសើរជាងមុន។
៥. អ្នករៀនពីកំហុសឆ្គងខ្លួនឯង
អ្នកមិនដែលលាក់ ឬបិទបាំងកំហុសខ្លួននោះទេ។ អ្នកតែងតែព្យាយាមរៀនសូត្រពីកំហុសទាំងនោះ ដើម្បីទុកជាមេរៀនជីវិតទៅថ្ងៃក្រោយ។
៦. អ្នកថ្លឹងថ្លែងបានច្បាស់រវាង អ្នកជាអ្នកនរណា និង អ្នកចង់ក្លាយជានរណា
អ្នកទទួលស្គាល់សមត្ថភាពដែលខ្លួនមាននៅពេលបច្ចុប្បន្ន ប៉ុន្តែអ្នកមិនដែលបោះបង់ក្តីស្រមៃដែលអ្នកប្រាថ្នានៅពេលអនាគតឡើយ។
៧. អ្នកអបអរជោគជ័យរបស់អ្នកដទៃ
ភាពជោគជ័យ និងសុភមង្គលរបស់អ្នកដទៃមិនបានធ្វើឲ្យអ្នកមានចិត្តច្រណែននោះទេ ព្រោះអ្នកជាមនុស្សដែលតែងតែសហការ និងសាទរចំពោះជ័យជម្នះអ្នកជុំវិញខ្លួន។
៨. អ្នកខ្វល់អំពីការពង្រឹងជំនាញរបស់ខ្លួនជាជាងការបង្អួតគេនូវជំនាញទាំងនោះ
មនុស្សដែលមានស្មារតីរឹងមាំមិនខ្វល់ចំពោះមុខមាត់ ឫការកោតសរសើរពីអ្នកដទៃឡើយ។ អ្នកធ្វើរឿងដែលអ្នកត្រូវធ្វើ និងព្យាយាមហាត់ពត់លត់ដាំជំនាញដែលខ្លួនមានឲ្យរឹតតែប្រសើរ។
៩. អ្នករស់នៅក្នុងជីវិតពិត
អ្នករីករាយនិងជីវិតពិតដែលខ្លួនកំពុងរស់នៅ មិនប្រាថ្នាជីវិតល្អឥតខ្ចោះដូចក្នុងរឿងកុន ហើយសកម្មភាពរបស់អ្នកក៏មិនដែលផ្ទុយនិងពាក្យសម្ដីដែលអ្នកនិយាយឡើយ។
១០. អ្នកឱ្យតម្លៃខ្លួនរបស់អ្នកផ្ទាល់មិនមែនអ្វីដែលអ្នកសម្រេចបាននោះទេ
អ្នកឲ្យតម្លៃចំពោះខ្លួនឯង ជាជាងរបស់ដែលខ្លួនមាន ដូច្នេះអ្នកមិនសូវខ្វល់ខ្វាយរឿងចាញ់ឈ្នះប៉ុន្មានទេ។
១១. អ្នកដឹងថាជ័យជំនះ គឺមានតម្លៃគ្រប់គ្រាន់ក្នុងការរង់ចាំ
ការរង់ចាំទាំងអន្ទះសា គឺមិនបានជួយអ្វី ត្រឹមតែបង្ហាញគេឯងថាខ្លួនជាមនុស្សទន់ខ្សោយប៉ុណ្ណោះ។
១២. អ្នកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន
អ្នកមិនដែលធានាថាខ្លួនធ្វើបានល្អគ្រប់ដប់នោះទេ ប៉ុន្តែអ្នកនឹងទទួលខុសត្រូវរាល់កំហុសដែលខ្លួនបង្ក និងព្យាយាមមិនឲ្យកើតមាននៅពេលក្រោយ។
១៣. អ្នកចេះស្កប់ស្កល់ចំពោះអ្វីដែលខ្លួនមាន
មនុស្សដែលមានស្មារតីរឹងមាំគ្មានមហិច្ឆតាដែលមិនចេះគ្រប់គ្រាន់ដូចមនុស្សលោភលន់ឡើយ។ អ្នកត្រេកអរចំពោះអ្វីដែលខ្លួនមាន ដោយក្តីពេញចិត្តបំផុត។
១៤. អ្នកផ្ដោតតែលើអ្វីដែលអ្នកចេះនិងធ្វើបានល្អបំផុតប៉ុណ្ណោះ
អ្នកលះបង់ពេលវេលា ការខិតខំប្រឹងប្រែង និងវិនិយោគធនធាន ចំពោះរឿងដែលខ្លួនមានជំនឿច្បាស់ថាអាចធ្វើបានល្អប៉ុណ្ណោះ ដូច្នេះហើយទើបអ្នកតែងទទួលបានជោគជ័យក្នុងជីវិត។
១៥. បន្ទាប់ពីដើរដួល អ្នកតែងតែងើបឈរឡើងវិញជានិច្ច
ការបរាជ័យមិនមែនជាភាគបញ្ចប់នៃជីវិតឡើយ វាគ្រាន់តែជាការចាប់ផ្តើម ហើយអ្នកជឿថាផ្លូវដែលអ្នកជ្រើសរើស ប្រាកដជាជួយអ្នកឲ្យទទួលបានជោគជ័យជាក់ជាមិនខាន។
១៦. អ្នកគឺជាមនុស្សសុទិដ្ឋិនិយម
ការមើលឃើញបែបវិជ្ជមានគឺជាសមត្ថភាពដ៏ពិសេសរបស់មនុស្សដែលមានស្មារតីរឹងមាំ។
១៧. អ្នកកែលំអចំណុចខ្សោយរបស់ខ្លួន
ចំណុចខ្សោយមិនមែនជាឧបសគ្គសម្រាប់អ្នកឡើយ ព្រោះអ្នកតែងតែត្រៀមខ្លួនដើម្បីកែប្រែចំនុចទាំងនោះយ៉ាងមានទំនុកចិត្ត។
១៨. អ្នកមិនច្រឡោតខឹងចំពោះរឿងកំប៉ិកកំប៉ុក
អ្នកណាក៏ចង់បានភាពល្អឥតខ្ចោះដែរ ប៉ុន្តែសម្រាប់មនុស្សដែលមានស្មារតីរឹងមាំ អ្នកដឹងថាការអត់ឱនចំពោះរឿងតូចតាចគឺជារឿងដែលត្រឹមត្រូវ ជាពិសេសគឺកំហុសរបស់អ្នកដទៃ។
១៩. អ្នកត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយបញ្ហា
អ្នកមិនដែលរអ៊ូរទាំ ឫធ្វើឲ្យរឿងតូចក្លាយជារឿងធំឡើយ ព្រោះអ្នកជាមនុស្សដែលឆ្លាតក្នុងការដោះស្រាយបញ្ហា។
២០. អ្នកតែងតែត្រៀមខ្លួនរៀនសូត្រគ្រប់ស្ថានការណ៍
មនុស្សថ្មី បរិយាកាសថ្មី ឧកាសថ្មី ទីកន្លែងថ្មី បទពិសោធន៍ថ្មី មិនមែនជាបញ្ហា ព្រោះអ្នកតែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការស្រូបយកចំណេះដឹងថ្មីទាំងនោះ ៕
ចុចអាន៖