៦ វិធីជួយឲ្យយើងអាចរកសេចក្ដីសុខសម្រាប់ខ្លួនឯងបាន
- 2017-10-24 02:44:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ វិធីជួយឲ្យយើងអាចរកសេចក្ដីសុខសម្រាប់ខ្លួនឯងបាន
មនុស្សខ្លះមកដល់ពេលនេះហើយនៅតែមិនអាចរកសេចក្ដីសុខឲ្យខ្លួនឯងបាន តែយើងប្រហែលជាភ្លេចនៅវិធីខ្លះដើម្បីរកសេចក្ដីសុខឲ្យខ្លួនឯង។ ខាងក្រោមនេះជាវិធីសាស្ត្រ ៦ យ៉ាងដែលអាចឲ្យយើងរកសេចក្ដីសុខបាន ៖
១. គិតអីដែលល្អៗ
រៀនបំភ្លេច និងអភ័យទោសដល់រឿងដែលមិនបានកើតឡើង ព្រោះនៅពេលខួរក្បាលយើងផ្ទុកនូវរឿងអាក្រក់ៗច្រើនពេក នោះគ្មានសេចក្ដីសុខណាអាចនៅជាមួយយើងបានឡើយ។
**២. ចិត្តល្អ និងលះបង់ភាពអាត្មានិយម**
សេចក្ដីសុខគឺការចែករំលែកនូវអំពើល្អ គិតពីមនុស្សជុំវិញខ្លួនថាតើពួកគេមានឈឺចាប់ដោយសារទង្វើយើងទេ? ចែករំលែកសេចក្ដីសុខដែលយើងមាន ទៅអ្នកដទៃដើម្បីឲ្យពួកគេញញឹមនោះហើយជាភាពរីករាយដែលមនុស្សគួរតែមានពិតប្រាកដ។
៣. សេចក្ដីសុខពិតគឺស្ថិតក្នុងបច្ចុប្បន្នកាល
ពេលខ្លះយើងប្រហែលជាស្ដាយអតីតកាល តែបានភ្លេចថាខ្លួនកំពុងរស់នៅជាមួយបច្ចុប្បន្នកាលហើយក៏ដេកយំ កើតទុក្ខឈឺចាប់នៅអ្វីដែលបានកន្លងផុត។ ត្រូវចាំថាបើយើងស្ដាយរបស់ដែលបាត់ទៅ យើងមិនអាចរកឃើញសេចក្ដីសុខឡើយ។
៤. ធ្វើបញ្ជីមួយ
កត់ចូលនូវអ្វីដែលយើងគួរបំភ្លេចចោល ហើយអ្វីដែលយើងត្រូវធ្វើបន្ត ដើម្បីជាការរំលឹកខ្លួនឯងឲ្យដើរចេញពីរឿងមិនសប្បាយចិត្ត។ យើងគួរតែកក់ចូលនូវរឿងល្អៗដែលយើងបានធ្វើ ហើយបន្តធ្វើវាទៀត។
៥. មានសកម្មភាព
ភាពរីករាយគឺកើតចេញពីអ្វីដែលយើងបានធ្វើ ដូច្នេះយើងគួរតែចំណាយពេលទៅមើលរឿងដែលយើងចូលចិត្ត ប្ដូរម៉ូដសក់ដែលយើងស្រឡាញ់ ញ៉ាំអាហារដែលយើងចូលចិត្ត ជាជាងអង្គុយ Sad អង្គុយយំទាំងធ្វើឲ្យខ្លួនឯងវេទនា។
៦. ថែរក្សាខ្លួនប្រាណ និងស្មារតី
កុំភ្លេចថែរក្សាខ្លួន និងស្មារតីឲ្យបានល្អ ព្រោះយើងនៅមានក្ដីសង្ឃឹមជាច្រើនទៀតគ្រាន់តែវាមិនទាន់មកដល់។ ត្រូវចាំថាពិភពលោកនេះធំណាស់ ហើយរឿងខ្លះអាចកើតឡើងគ្រប់ពេលវេលា ដូច្នេះត្រូវចេះលើកទឹកចិត្តខ្លួនឯង និងមើលថែខ្លួនឯងឲ្យបានល្អដើម្បីបន្តក្ដីស្រមៃយើងទៅទៀត។
ក្នុងជីវិតមនុស្សម្នាក់ៗគួរតែព្យាយារកសេចក្ដីសុខ ជាជាងព្យាយាមបង្កើតបញ្ហា៕
ចុចអាន៖ចង់ជោគជ័យដោយខ្លួនឯង គួរតែគិតគូរពីចំណុចនេះ!